កោះTruong Sa។

                       

កោះTruong Sa។ - ảnh 1
រូបថត​Internet

Vovworld- ប្រជុំកោះ Truong Saស្ថិតនៅកណ្តាលសមុទ្រខាងកើត។ខាងជើងទល់
ប្រជុំកោះHoang Sa ​​ខាងកើតសមុទ្រហ្វីលីពីនខាងត្បូងសមុទ្រម៉ាឡេស៊ី។ប្រជុំកោះ
Truong Saរួមមានកោះធំតូចចំនួន១០០កន្លែងដោយមានផ្ទៃទឹកប្រមាណ៤សែន១
ម៉ឺនគីឡូមែត្រការ៉េ។
 ក្រោយរយះពេល២ថ្ងៃធ្វើដំណើរ  យើងខ្ញុំបានមកដល់ កោះTruong Sa  ។ ពណ៌ខៀវ
ស្រងាត់នៃដើមចេកល្ហុងនិងដើមផ្សេងទៀតដែលបានដាំលាយគ្នាគ្របដណ្តប់នៅ
សព្វទីកន្លែងលើកោះ។រូបភាពនេះបង្កើតចំណាប់អារម្មណ៍ដ៍ស្និទស្នាលនិងសុខសាន្ត
ត្រាណ។ម៉្យាងទៀតវត្តនានា លើកោះTruong Saធំ​Song Tu ​និងSinh Tonទើបនឹងបាន
ជួសជុលកែលំអរដើម្បីបំរើជីវភាពជំនឿសាសនារបស់អ្នកនេសាទ។ពេលល្ងាចមកដល់ម្តងៗនៅក្រោមម្លប់ដើមឈើក្មេងៗជាជំនាន់ពលរដ្ឋថ្មីនៅTruong Sa
អង្គុយលេងកំសាន្តដ៍សប្បាយ។ក៍ដូចជានៅ Truong Saធំ​  នៅឃុំនានាដូចជា​  An Bang -
Truong Sa Dong-Phan Vinh-Nam Yet- Son Ca មានពណ៌ខៀវស្រងាត់គ្របដណ្តប់នៅ
សព្វទីកន្លែងជាពិសេសត្រកួន ជន្លង់  ស្ពៃនិងនរនោងរីកលូតលាស់ណាស់។ក្រៅពី
ភារកិច្ចត្រៀមខ្លួនជាស្រេចប្រយុទ្ឋ  កម្មាភិបាលនិងយុទ្ឋជននៅកោះទាំងឡាយចូលរួម
ការដាំបន្លែនិងចិញ្ចឹមទៀតផង។អាស្រ័យហេតុនេះប្រភពបន្លែត្រីសមុទ្រសុទ្ឋតែជាគ្រឿង
បរិភោគសុវត្ថិភាពដែលអាចផ្គត់ផ្គងសំរាប់ប្រជាជននិងយុទ្ឋជនយ៉ាងពេញលេញ។លោក Nguyen Viet Thuan ប្រធានគណះកម្មាធិការប្រជាជនស្រុក Truong Saខេត្ត Khanh Hoa
អោយដឹងថា៖“ អាស្រ័យដោយមានការយកចិត្តទុកដាក់ពីបក្សរដ្ឋនិងប្រជាជនរបស់
ប្រទេសទាំង​មូលជាពិសេសតាំងពីពេលមានសេច​ក្តីសំរេចចិត្តស្តីពីយុទ្ឋសាស្រ្តសមុទ្រ
វៀតណាមដល់ឆ្នាំ២០២០​នោះ​​ស្រុកកោះ Truong Saជីវភាពរស់នៅរបស់កម្មាភិបាល
ប្រជាជននៅឃុំកោះនានា ត្រូវបានលើកស្ទួយជាបន្តបន្ទាប់។



                    

កោះTruong Sa។ - ảnh 2


​​​​​​​​​​​​​​​​​​​                 


សព្វថ្ងៃ ឃុំកោះទាំងឡាយបាន​មានអគ្គិសនីប្រើប្រាស់។ហេដ្ឋារចនាសម្ព័ន្ឋបណ្តាសំណង់
វប្បធម៌ត្រូវបានជួសជុលកែលំអរ។កម្មាភិបាលយុទ្ឋជននិងប្រជាជនស្រុកកោះ Truong Saសកម្មអភិវឌ្ឍន៍សេដ្ឋកិច្ច។ហេតុនេះហើយជីវភាពរស់នៅខាងសម្ភារះគឺល្អ។ដោយសារ
មានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្នាពីកម្មាភិបាលយុទ្ឋជននិងរដ្ឋអំណាចនោះ គ្រួសារ
ទាំងឡាយនៅស្រុកកោះ Truong Saបានមានផ្ទះនៅរឹងមាំ ជីវភាពរស់នៅត្រូវបានកែលំអរ
ពីមួយថ្ងៃទៅ១ថ្ងៃនិងការរៀនសូត្ររបស់កូនចៅអ្នកកោះទាក់ទាញការយកចិត្តទុកដាក់
ជាពិសេសពីរដ្ឋអំណាច។​អ្នកគ្រូ Bui Thi Nhung ដែលទៅរស់នៅទីរួមស្រុកTruong Sa​បានរយះពេល៤ឆ្នាំអោយដឹងថា៖“ នាគ្រាដំបូងជីវភាព រស់នៅជួ​បការលំបាកមួយចំនួន។ប៉ុន្តែប្រការនេះបានកែលំអជាបណ្តើរនិងសព្វថ្ងៃមានស្ថិរភាពហើយ។យើងខ្ញុំមានបំណង
ថា៖ Truong Sa​គឺល្អស្អាតពី១ថ្ងៃទៅ១ថ្ងៃ ។  “

                    

                      
កោះTruong Sa។ - ảnh 3

ការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ច វប្បធម៌និងសង្គម នាប៉ុន្មានឆ្នាកន្លងមកបានធ្វើឲ្យមុខមាត់
នៃស្រុកកោះ Truong Saមានការផ្លាសប្តូរយ៉ាងច្បាស់លាស់។វិលត្រឡប់​Truong Saមក
វិញ​ ក្រោយរយះ២៥ឆ្នាំ វរះសេនីយ៍ទោPham Van Xong ពិនិត្យថា៖“  ក្រោយរយះ២៥ឆ្នាំ
ខ្ញុំឃើញថា៖ Truong Saបានមានការផ្លាស់ប្តូរជាច្រើន។ហេដ្ឋរចនាសម្ព័ន្ឋត្រូវបាន
សាងសង់ដ៍ល្អស្អាត។ប្រព័ន្ឋពត៌មាន​និងប្រភពថាមពលព្រះអាទិត្យបានជួយប្រជាជន
មានអគ្គិសនីប្រើប្រាស់២៤ម៉ោង។

អាស្រ័យដោយមានការយកចិត្តទុកដាក់ពីបក្សរដ្ឋ  យើងខ្ញុំមានបំណង​បង្កើនការឃោស
នាសំរាប់ជ​នវៀតណាមគ្រប់រូប​និងប្រជាជនលើសកលលោកយល់បានអំពី Truong Sa
ជាដំបន់សមុទ្រអធិបតេយ្យភាពរបស់វៀតណាម។  ដោយស្មារតីប្រទេសទាំងមូលដើម្បី
Truong Saរួមជាមួយការយកចិត្តទុកដាក់ពីបក្សរដ្ឋនិងជនរួមជាតិនៅទូទាំងប្រទេស​
កម្មាភិបាលយុទ្ឋជននិងប្រជាជនTruong Saជានិច្ចកាលសំរេចភារកិច្ចការពារអធិបតេយ្យ
ភាពអំពីកោះនិងសមុទ្រនិងជាទិបង្អែកមាំមួនសំរាប់អ្នកនេសាទចេញទៅលំហសមុទ្រ
សក្តិសមនឹងជំនឿជឿជាក់របស់ប្រជាជននៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ