កន្លែងដែលរក្សាទុកនូវពេលវេលាប្រវត្តិសាស្រ្ត។

Vovworld-ស្ថិតនៅសង្កាត់ Muong Thanh ទីក្រុង Dien Bien  សារមន្ទីជ័យជំនះ
 Dien Bien Phuត្រូវ​បានសាងសង់ឡើងនាឆ្នាំ១៩៨៤។នៅសាមន្ទីមានដម្កល់
ទុកវត្ថុជាង២៧០ក៍ដូចជាផ្ទាំងគំនូរនិងរូបថតដ៍មានតំលៃជាង២០០។វត្ថុនិង
ឯកសារដែលបានតាំងបង្ហាញនៅទីនេះប្រមូលផ្តុំទៅលើប្រធានបទនានាស្តីពី
ទីតាំងយុទ្ឋសាស្រ្តរបស់Dien Bien Phu ទីតាំងការពាររបស់ខ្មាំងនៅDien Bien
Phu​  គោលមាគា៏បញ្ជា យុទ្ឋសាស្រ្តរបស់Dien Bien Phuរបស់បក្សកម្មុយសិ្តវៀត
ណាម ទុំហំឥទ្ឋិពលនៃ ជ័យជំនះ Dien Bien Phu​ និង Dien Bien Phuសព្វថ្ងៃ។
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា ជ័យជំនះ Dien Bien Phu​(ទី៧
ឧសភា)សារមន្ទីទទួលភ្ញៀវនៅក្នុងនិងក្រៅប្រទេសជាច្រើនកុះករមកទស្សនា។
ភ្ញៀវ ដើរយឺតៗដោយផ្តោតអារម្មណ៏មើលកាំភ្លើងធំគ្រប់ប្រភេទរថតង់និងកាំភ្លើង
ស្វ័ប្រវត្តិ។ល។នៅបរិវេណសំខាន់បំផុតនៃបន្ទប់តាំងបង្ហាញមានដម្កល់ទុករូប
សំណាក់លោក ប្រធានហូជីមិញដែលកំពុងផ្តែផ្តាំនាយឧត្តមសេនីយ៍Vo Nguyen
Giap អគ្គបញ្ជាការយុទ្ឋនាការ Dien Bien Phuមុនពេលធ្វើដំណើរចេញទៅសមរភូមិ
មុខ។ការឧទេ្ទសនាមរបស់អ្នកមគ្គុទេសនៃសារមន្ទីហាក់ដូចជានាំភ្ញៀវទេសចរ
វិលត្រឡប់​មកពេលរកវេលាប្រវត្តិសាស្រ្តសំខាន់បំផុតមុននេះ៦០ឆ្នាំ។

                          

កន្លែងដែលរក្សាទុកនូវពេលវេលាប្រវត្តិសាស្រ្ត។ - ảnh 1
រូបថតអិនធឺណែត

លោកRodneyនិងប្រពន្ឋសញ្ចាតិអង់គ្លេសផ្តោតអារម្មណ៏មើលបណ្តារូបថតពណ៌
សខ្មៅ។លោក Rodneyមើលផងនិងអធិប្បាយជាមួយប្រពន្ឋអំពីព្រឹត្តិការណ៍ដែល
បានថតក្នុងរូបថតផង។លោកអោយដឹងថា៖“យើងខ្ញុំមកដល់ទីនេះនាថ្ងៃម្សិលមិញ។
ក្នុងថ្ងៃនេះ យើងខ្ញុំបានទៅទស្សនាសមរភូមិ និងសារមន្ទីជ័យជំនះ Dien Bien Phu ។
យើងខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបថតនិងវត្ថុដែលបានតាំងបង្ហាញនៅ
ទីនេះ។ “
សំលៀកបំពាក់មួកដេកក៍ដូចជាវត្ថុប្រើប្រាស់និងរូបថតរបស់ទាហានបារាំងដែលតែង
តែចូលរួមយុទ្ឋនាការ Dien Bien Phuក៍បានឧទ្ទេសនាមជាមួយទស្សនិកជនផងដែរ។
លោក Didial  ភ្ញៀវទេសចរបារាំង១រូបមានចំណាប់អារម្មណ៍ជាច្រើនពេលមកទស្សនា
បន្ទប់តាំងបង្ហាញនានា។លោកចែករំលែកថា៖“នៅសារមន្ទី យើងខ្ញុំបានស្វែងយល់ការ
តស៊ូរបស់ប្រជាជនវៀតណាមដើម្បីដណ្តើមសេរីភាពសំរាប់ប្រទេសជាតិរបស់ខ្លួន។យើងខ្ញុំបានទស្សនាខ្សែភាពយន្ត១ដែលស្ងើចសរសើរពលីកម្មរបស់បណ្តាយុទ្ឋជន
ដើម្បីឯករាជ្យរបស់វៀតណាមនិងសង្កេតឃើញផ្ទាលនឹងភ្នែកអ្វីៗដែលបានអាននិង
ទស្សនាលើខ្សែភាពយន្តនៅប្រទេសបារាំមុននេះ៦០ឆ្នាំ។     “

​​​​​​​​​​​​​​                     

កន្លែងដែលរក្សាទុកនូវពេលវេលាប្រវត្តិសាស្រ្ត។ - ảnh 2
វត្ថុដែលបានតាំងបង្ហាញនៅសារមន្ទី(រូបថតអិនធឺណែត)

អតីតយុទ្ឋជននារី Tran Thi Xuan  រៀបរាប់ថា៖“ ខ្ញុំតែងតែចូលរួមការប្រយុទ្ឋលើ
សមរភូមិ  ។ដោយហេតុនេះខ្ញុំរំជួលចិត្តយ៉ាងខ្លាំងនៅពេលបានទស្សនាកន្លែងដែល
រក្សាទុកបណ្តាខែថ្ងៃប្រយុទ្ឋរបស់បណ្តាយុទ្ឋជនកងទ័ពវៀតណាម។ខ្ញុំមានមោទន
ភាពអំពីជិដូនជីតាដែលបានចូលរួមយុទ្ឋនាការប្រវត្តិសាស្រ្តដ៍ល្បីឈ្មោះនេះ។   “
ក្នុងឱកាសរំលឹកខួកលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu សារមន្ទីទទួលបាន
វត្ថុដ៍មានតំលៃដែលបានបុគ្គលនិងបណ្តាអតីតយុទ្ឋជនអ្នកស្រាវជ្រាវនៅក្នុងនិង
ក្រៅប្រទេសផ្ញើរជូន។វត្ថុរូបថតនិងរឿងនិទានប្រវត្តិសាស្រ្តដែលបានឧទ្ទេសនាម
នៅទីនេះធ្វើឲ្យឃ្លាំងឯកសារស្តីពី ជ័យជំនះ Dien Bien Phuកាន់តែសម្បូរបែប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ