ក្រុមរបាំតុក្កតាទឹក Hong Phong

VOVWORLD_ សិល្បៈរបាំតុក្កតាទឹកជាវប្បធម៌ដ៏វិសេសវិសាលនៅតំបន់វាល
​សណ្ដទ​ន្លេក្រហម​ដែលផ្សាភ្ជាប់ជាមួយខឿនអរិយធម៌ដាំដុះស្រូវទឹករបស់ជនជាតិ​
វៀតណាម។ ភូមិBo Duong​ ឃុំHong Phongស្រុក​ Ninh​ Giang ខេត្ត​​ ​Hai Duong  ភាគ
​ខាងជើងវៀត​ណាមជាកន្លែងមួយមានប្រភេទសិល្បៈរបាំតុក្កតាទឹកមួយនេះ។ 

ឃុំHong Phongស្ថិតនៅប៉ែកនិរតីស្រុក​ Ninh​ Giang ​​ខេត្ត​​ ​Hai Duong។  តាម​
ក្រុម​​ជនចាស់ជរាក្នុងភូមិBo Duong រៀបរាប់ថា សិល្បៈរបាំតុក្កតាទឹក​បាន​មាន
នៅភូមិនេះ​តាំង​ពីយូរយាមកហើយតែមិនចាំច្បាស់នៅពេលណាឡើយ។ ថ្វីបើដូច្នេះ
ក្ដីតែតាមរយៈ​សម័កាលការកសាងសាលាភូមិBo Duong និងរូបចម្លាក់លើសសរ
និងជញ្ជាំង​សាលាភូមិ​មានជា​អាទិ៍រូបអាTeo រូបទេវតា  សត្វនាគ  កីឡាករ បោក
ចំបាប់ ជាដើមនោះអាច​សន្និដ្ឋាន​បាន​​​​ថារបាំតុក្កតាទឹកនៅភូមិBo Duong ត្រូវ
បាន​កកើត​ឡើងមុន​សតវត្ស​ទី១​៧​។ ​​នៅ​ខាង​​មុខសាលាភូមិមានស្រៈ​មួយសំរាប់​
សំដែងតុក្កតាទឹក។ អ្នកកែច្នៃតុក្កតាទាំង​នេះ​គឺក្រុមជាងឈើនៅនឹងភូមិBo
Duong។ តាមលោក Pham Van Tong ប្រធានក្រុម​របាំ​តុក្កតាទឹក ឃុំHong Phong
បានឲ្យដឹងថា ក្រោយពីរយៈពេលត្រូវអាក់ខានដោយ​សារ​តែសង្គ្រាមនិងសេដ្ឋកិច្ច
ជាតិជួបការលំបាកមក នាឆ្នាំ១៩៨៩ក្រុម​របាំ​តុក្កតាទឹក ឃុំHong Phong បាន
ត្រូវស្ដារឡើងវិញ។ លោក Pham Van Tong បានថ្លែងយ៉ាងដូច្នេះថា

“ ក្រោយពីព្រឹតិ្តការជាច្រើនក្នុងប្រវត្តិសាស្រ្តក្រុម​របាំ​តុក្កតាទឹក ឃុំHong
 Phong ​ត្រូវ​បានបង្កើតឡើងវិញហើយរំសាយតទៅទៀតដោយសារសង្គ្រាម។ ប៉ុន្តែ
យៈពេល​ជិត៣០ឆ្នាំកន្លងទៅនេះបងប្អូននៅទីនេះបានស្ដារក្រុម​របាំ​តុក្កតាទឹក
ឡើងវិញ។​ នាគ្រា​ដំបូងនៃដំណើរការស្ដារនេះ ហេដ្ឋារចនាសម្ព័ន្ធជួបការលំបាក
យ៉ាងខ្លាំង ដោយខ្វះថវិកា។ ក្រោយមក ដោយមានការជួយឧបត្ថម្ភពីគណៈ
កម្មាធិការប្រជាជនឃុំ និងក្រុមសម្បុរសជន ជាងឈើក្នុងភូមិបានធ្វើការដាប់
 ឆ្លាក់​ច្នៃ ឈើឲ្យកា្លយទៅ​ជាតុក្កតា​ដ៏រស់រ​វើក​ព្រមទាំងស្ដារឡើងវិញឈុតសំដែង
តុក្កតាទឹកដែលមានទាំងពីសម័យដូនតាមក​ទៀតផង​”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រុម​របាំ​តុក្កតាទឹក ឃុំHong Phong 
ត្រូវបាន​ខេត្ត​​ ​Hai Duong និងក្រសួងវប្បធម៌​កីឡានិងទេសចរណ៍យកចិត្តទុក
ដាក់វិនិយោគប្រាក់​បំពាក់បន្ថែមសំភារៈឧបករណ៍ កសាងអាងទឹកសំរាប់សំដែង
របាំ​តុក្កតា។ ទន្ទឹមនេះ​ការិយាល័យសហប្រតិ្តបត្តិការអន្តរជាតិជប៉ុន(JICA)ក៏
ជួយកសាងអាគារតាំងបង្ហាញតុក្កតាទឹកក្នុងគោលបំណងបង្កើនការពង្រីក
ទេសចរណ៍នៅនឹងតំបន់ផងដែរ។លោក Pham Van Tong បានឲ្យដឹងថែមទៀតថា

“ នាគ្រាដំបូងក្រុម​របាំ​តុក្កតាមានសមាជិកចំនួនជាង៣០នាក់ដែលអ្នក
ចាស់​ជាង​គេ​មានអាយុ៧៥ឆ្នាំ។ នាបច្ចុប្បន្ននេះក្រុមមានសមាជិក១៦នាក់ហើយ
អ្នកចាស់​ជរា​ធ្វើទីប្រឹក្សា ជួយផ្ដល់យោបល់។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ
នេះក្រុម​របាំ​តុក្កតា​បានអភិវឌ្ឍន៍យ៉ាងខ្លាំងដោយទទួលបានការជួយឧបត្ថម្ភពី
 អង្គការនៅក្នុងស្រុកនិងអន្តរជាតិមួយចំនួន“។

ក្រុមរបាំតុក្កតាទឹក Hong Phong - ảnh 1
ពេលមកទស្សនាឃុំHong Phong ភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងបានចូលរួមបរិយាកាសអ៊ូអរសប្បាយរីករាយនៃការសំដែងរបាំតុក្កតាទឹក


ចំណុចលេចធ្លោក្នុងរបាំ​តុក្កតាទឹក ឃុំHong Phong គឺបច្ចេកទេសបញ្ជា
តុក្កតា។ ​ក្នុងពេលដែលនៅក្រុម​របាំ​តុក្កតាទឹកដទៃ គេបញ្ជាតុក្កតាដោយ
កំណាត់ឈើឬ​ខ្សែ​គួបផ្សំជាមួយកំណាត់ឈើគឺនៅក្រុម​របាំ​តុក្កតាទឹកឃុំHong
 Phong នេះ​បណ្ដា​សិល្បករ​បញ្ជាតុក្កតាដោយខ្សែទាំងស្រុងទៅវិញ។ បច្ចេកទេស
ស្មុគស្មាញនិងរូបមន្តត្រង់ចំណុចវិធីរៀបចំប្រព័ន្ធខ្សែយ៉ាងណាឲ្យសិល្បករ​អាច
បញ្ជាតុក្កតាឲ្យមានកាយវិការដើរ​ហើរ​ស់រវើក​​និងអាចរត់បានឆ្ងាយ។ 

នាឆ្នាំ១៩៩៤​នៅមហោស្រពរបាំ​តុក្កតាទូទាំងប្រទេសដែលបើកនៅក្រុង​
ហា​ណូយ​​​ក្រុម​របាំ​តុក្កតាទឹក ឃុំHong Phong ត្រូវបានជូនមេដាយមាសដោយ
ឈុតសំដែង” ស្នូស្គរ Ha Hong Chau”។ នាសព្វថ្ងៃ ជារៀងរាល់ខែក្រុម​របាំ​តុក្កតា
ទឹក ឃុំHong Phong ​សំដែងប្រមាណ៣០លើកបំរើភ្ញៀវទេសចរនៅក្នុងនិងក្រៅ
ប្រទេស។ លោក  Vu Van Doan​អាយុ​៧៩ឆ្នាំជាសមាជិកមួយរូបបានឲ្យដឹងថា

“ គិតរហូតមកដល់សព្វថ្ងៃយើងខ្ញុំបានស្ដារឡើងវិញនូវឈុតសំដែងចាស់ៗ
​ទាំង​អស់ហើយក៏បង្កើតឡើងឈុតថ្មីៗផងដែរ។ បងប្អូនធ្វើការដោយមិនចេះ
នឿយណាយនិងមិនគិតដល់បញ្ហាប្រាក់កាសឡើយ។ គោលបំណងសំខាន់គឺ
ថែរក្សាឲ្យបាននូវវប្បធម៌ដោយដូនតាបន្សល់ទុកមក”។

ពេលមកទស្សនាឃុំHong Phong  ភ្ញៀវទេសចរជាតិនិងអន្តរជាតិ​នឹងបាន​
ចូល​រួម​បរិយាកាសអ៊ូអរសប្បាយរីករាយនៃការសំដែងរបាំ​តុក្កតាទឹក។នាសព្វថ្ងៃ​
ក្រៅ​ពីការ​សំដែងបំរើភ្ញៀវ គេក៏​បើកថ្នាក់​រៀន​របាំ​តុក្កតាទឹកសំរាប់ យុវវ័យក្នុង
ភូមិសំដៅ​ថែ​រក្សា​ភាព​ថ្លៃថ្លានៃសិល្បៈរបាំ​តុក្កតាទឹកជូនជំនាន់ក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ