Thu Hoa -  
(VOVWORLD) /  
VOVWORLD_ផ្សារនៅវៀតណាមបើកទ្វារពេញមួយឆ្នាំ។ផ្សារធំគឺនៅតាម
ទីក្រុងរីឯផ្សារតូចនៅតាមខេត្ត ស្រុក ឃុំ ភូមិ។ផ្សារក្រុងមានអាជីវករនិងអតិ
ថិជនច្រើនហើយទិញលក់ទំនិញគ្រប់ប្រភេទ។ផ្សារខេត្ត ស្រុកទោះបីមានការលក់
ដូរតិចជាងក្ដីតែទំនិញចាំបាច់ក៏មានគ្រប់ដែរ។ផ្សារនីមួយៗសុទ្ធតែមានឈ្មោះ
ដាច់ដោយឡែកដែលឆ្លុះបញ្ចាំងនូវវប្បធម៌វៀតណាម។
នៅប្រទេសវៀតណាម នៅតាមភូមិឃុំ ខេត្តក្រុងសុទ្ធតែមានផ្សារលក់ដូរ
ដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់សហគមន៍ប្រជាជន។គ្មាននរណាដឹង
ច្បាស់ថាមានផ្សារប៉ុន្មានកន្លែងទេ។ប៉ុន្តែផ្សារណាក៏មានឈ្មោះដែរ។ស្ដីពីឈ្មោះ
ផ្សារនៅវៀតណាមលោកHo Dai Phuoc ជាអ្នកថតរូបផ្សារនៅតាមខេត្តក្រុង
ទាំង៦៣របស់វៀតណាមអស់រយៈពេល២០ឆ្នាំកន្លងទៅបានឲ្យដឹងថា
“ ឈ្មោះផ្សាររមែងជាឈ្មោះនៃឃុំសង្កាត់នៅទីនោះ។ផ្សារភាគច្រើនគឺយក
ឈ្មោះតាមឃុំនិងទីរួមស្រុក។ផ្សារខ្លះយកឈ្មោះតាមស្រុក។ដោយសារវាមាន
ទំនាក់ទំនងដូច្នេះបានជាមើលស្លាកសញ្ញាផ្សារគឺខ្ញុំអាចស្មានដឹងបានថាវា
នៅឯណា”។
ផ្សារនៅក្រុងបើករហូតដល់យប់។នៅជនបទឬតំបន់ឆ្នេរសមុទ្រផ្សារ
បើកក្នុងរយៈពេលដ៏ខ្លីនាពេលព្រឹកព្រលឹមឬពេលល្ងាចដែលគេហៅថា”ផ្សារ
ព្រឹក”និង”ផ្សារល្ងាច”។នៅតំបន់ព្រៃភ្នំមានការ”ប្រជុំ”ផ្សារតាមការណាត់ជួប
យូរៗម្ដង។មានផ្សារខ្លះដាក់ឈ្មោះដ៏កំប្លែងដូចជាផ្សារ Chồm hổm (ចោងហោង)
ដោយសារនៅទីនោះទាំងអាជីវករនិងអតិថិជនតែងតែអង្គុយច្រហោង
នៅពេលទិញលក់ទំនិញ។ស្រេចទៅតាមទំនៀមទំលាប់នៃការរស់នៅរបស់
ប្រជាពលរដ្ឋនៅតំបន់នីមួយៗ មានផ្សារមួយចំនួនបើកចាប់ពីម៉ោង១យប់
ដល់ម៉ោង៥ព្រឹក។ហើយមានផ្សារខ្លះទៀតដែលប្រជុំក្នុងពន្លឺចង្កៀងប្រេងកាត
នៅវេលាម៉ោង៦-៧យប់ដែលគេហៅថាផ្សារឋាននរក។
នៅបណ្ដាខេត្តក្រុងប៉ែកខាងលិចភាគខាងត្បូងវៀតណាមដូចជាCan
Tho Phung Hiep Long Xuyenនោះមានទន្លេបឹងបួច្រើនបានជាការធ្វើដំណើរ
និងដឹកទំនិញរបស់ប្រជាពលរដ្ឋសំខាន់គឺដោយទូកនិងកប៉ាល់ហើយគេតែង
តែទិញលក់ទំនិញលើនោះតែម្ដងដែលហៅថាផ្សារបណ្ដែត។ផ្សារខ្លះនៅទីក្រុង
ដាក់ឈ្មោះលោកយាយណាមួយនោះមានជាអាទិ៍ផ្សារ យាយChieu ផ្សារយាយ
Diem ផ្សារយាយHat ឬផ្សារយាយHom។
|
ផ្សារស្នេហ៍ Khau Vai |
នៅប្រទេសវៀតណាម ផ្សារមានឈ្មោះសំបូរបែប។ផ្សារដែលភាគច្រើនលក់
បន្លែគេហៅផ្សារខៀវ ផ្សារលក់ជលផលហៅថាផ្សារនាគ។តាមក្រុមអ្នកស្រាវជ្រាវគឺ
ឈ្មោះផ្សារឆ្លុះបញ្ចាំងអំពីអរិយធម៌កសិកម្មរបស់ជនជាតិវៀតណាម។ហើយកត្តា
វប្បធម៌បានបង្ហាញតាមរយៈឈ្មោះផ្សារដូចជាផ្សារមស្នេហ៍ Sa Pa Khau Vai
និង Bac Ha នៅតំបន់ព្រៃភ្នំប៉ែកពាយព្យវៀតណាម។តាមលោកPham Gia
Khanh នៅក្រុងហាណូយបានចែករំលែកនូវចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពី
ទស្សនាផ្សារស្នេហ៍ Khau Vaiថា
“ អ្នកផងមកផ្សារនេះមិនមែនដើម្បីទិញលក់ឥវ៉ែឥវ៉ាន់ទេ។មកទស្សនាផ្សារ
នេះខ្ញុំឃើញកំឡោះក្រមុំជនជាតិ H’mong និងThai ផ្លុំខែន ខ្លុយនិងច្រៀងរាំ
សាសងជាមួយគ្នាតែប៉ុណ្ណោះ”។
រួមជាមួយផ្សារស្នេហ៍នៅតំបន់ព្រៃភ្នំប៉ែកពាយព្យនៅមានផ្សារ Dong
Xuanនៅរដ្ឋធានីហាណូយ ផ្សារ Ben Thanhនៅក្រុងហូជីមិញ ផ្សារHanនៅ Da
Nang ផ្សារBuon Meនៅ Tay Nguyen ផ្សារ Dam នៅNha Trang និងផ្សារDong
Baនៅអតីតរាជធានីហ្វេទៀតផង។ ឈ្មោះផ្សារទាំងនោះបានបង្ហាញឲ្យឃើញនូវ
វប្បធម៌ដ៏សំបូរបែបនៅតាមតំបន់ពីភូមិភាគខាងជើងដល់ភាគខាងត្បូង
វៀតណាម៕
Thu Hoa
-VOVWORLD