ដំណើរទេសចរណ៍អនុស្សាវរីយ៍នៅតាមផ្លូវ Truong Son
(VOVWORLD) - ក្នុងអំឡុងពេលប្រព្រឹត្តទៅការតស៊ូប្រឆាំងនឹងអាមេរិកសង្គ្រោះជាតិនោះ គឺផ្លូវ Truong Son - ផ្លូវហូជីមិញបានដើរតួនាទីដ៏សំខាន់ក្នុងការដឹកជញ្ជូនមនុស្ស ជំនួយ និងយុទ្ធភ័ណ្ឌសម្រាប់សមរភូមិភាគខាងត្បូងដើម្បីរំដោះប្រទេសជាតិ។ មានកេរដំណែលជាច្រើននៅតាមផ្លូវ Truong Son បានភ្ជាប់នឹងយុទ្ធជ័យនិងពលី កម្មដ៏អង់អាចក្លាហានរបស់យុទ្ធជន យុវជនស្ម័គ្រចិត្តនិងប្រជាជននៅតំបន់នេះ។ សង្គ្រាមបានកន្លងផុតទៅហើយ នាសព្វថ្ងៃ រាល់កេរដំណែលប្រវត្តិសាស្ត្រនៅ តាមផ្លូវ Truong Son - ផ្លូវហូជីមិញបានក្លាយទៅជាគោលដៅគួរអោយចាប់ អារម្មណ៍របស់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។
យុទ្ធជននិងអតីតយុវជនស្ម័គ្រចិត្តទៅអុជធូបនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅតាមកំពង់ផែសាឡាង Long Dai (រូបថត៖ VOV) |
ចាប់ពីទីក្រុង Dong Ha ខេត្ត Quang Tri ធ្វើដំណើរតាមផ្លូវហូជីមិញតាមទិស ខាងជើងប្រមាណរាប់សិបគីឡូម៉ែត្រគឺមកដល់ចន្លោះភ្នំ Ho ដែលជាទីតាំងចាប់ ផ្ដើមនៃផ្លូវ ៥៥៩។ ចន្លោះភ្នំ Ho ស្ថិតនៅក្រោមជើងភ្នំ Dong Noc ស្រុក Vinh Linh ខេត្ត Quang Tri។ នេះជាទីកន្លែងដែល “ក្រុមការងារយោធាពិសេស” ឬបានហៅ ថា ក្រុម ៥៥៩ ជ្រើសរើសជាទីប្រមូលផ្ដុំទំនិញនិងយុទ្ធភ័ណ្ឌដើម្បីដឹកជញ្ជូនតាម ផ្លូវ Truong Son ទៅកាន់សមរភូមិភាគខាងត្បូងក្នុងសម័យកាលតស៊ូប្រឆាំងនឹង អាមេរិកសង្គ្រោះជាតិ។ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១១ ចន្លោះភ្នំ Ho ត្រូវបាន ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមទទួលស្គាល់ជាកេរដំណែលថ្នាក់ ជាតិ។ ចន្លោះភ្នំ Ho ក៏ជាទីតាំងចាប់ផ្ដើមនៃដំណើរទេសចរណ៍អនុស្សាវរីយ៍នៅ តាមផ្លូវ Truong Son - ផ្លូវហូជីមិញដែលឆ្លងកាត់តំបន់ប្រវត្តិសាស្ត្រជា ច្រើនដូចជា៖ ស្ពានព្យួរ Ben Tat ប៉ុស្តិ៍បញ្ជាការនៃបញ្ជាការដ្ឋាន ៥៥៩ ស្រុក Gio Linh ឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son ព្រលានយន្តហោះ Ta Con ចំណោត Da Deo និងរុងភ្នំ Tam Co ជាដើម។ ទីកន្លែងទាំងនេះបានក្លាយទៅ ជាអាស័យដ្ឋាន “ក្រហម” ដើម្បីអប់រំប្រពៃណីបដិវត្តន៍សម្រាប់ប្រជាជនវៀត ណាមជំនាន់ក្រោយៗ។ ប៉ុន្តែមានកេរដំណែលមួយដែលភ្ញៀវទេសចរទាំងអស់ មិនអាចរំលងបានឡើយ នោះគឺឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son ដែលជាឈាបនដ្ឋានធំបំផុតក្នុងទូទាំងប្រទេស ហើយក៏ជាទីកន្លែងរំលឹកវិញ្ញាណក្ខ័ន្ធនិង លើកតម្កើងកុលបុត្រកុលធីតាជាទីស្រឡាញ់ទាំងអស់របស់មាតុភូមិដែលបាន ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយពលីសាច់ស្រស់ឈាមស្រស់របស់ខ្លួននៅ លើផ្លូវ Truong Son។ ក្នុងឱកាសទៅអុជធូបនៅឈាបនដ្ឋាន Truong Son និង ទៅទស្សនាកេរដំណែលស្ពានព្យួរ Ben Tat ឡើងវិញ លោក Ho Thanh Phuc អតីតយុទ្ធជន Truong Son ម្នាក់បានរៀបរាប់ថា៖
“នេះជាទីកន្លែងដែលរក្សាទុកនូវចំណែកមួយនៃប្រវត្តិសាស្ត្រជាតិសម្រាប់ជំនាន់ក្រោយៗ។ នេះមិនត្រឹមតែជារមណីយដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាសាក្ខី ភាពសំខាន់ចំពោះប្រវត្តិសាស្ត្ររបស់ប្រជាជាតិយើងទៀតផង”។
ទេសភាពនៅកំពង់ផែសាឡាង Xuan Son (រូបថត៖ VOV) |
នាបច្ចុប្បន្ន ខេត្ត Quang Binh មានកេរដំណែលប្រវត្តិសាស្ត្រចំនួន១២១ កន្លែង ក្នុងនោះមានកេរដំណែលថ្នាក់ជាតិចំនួន៣៥កន្លែងនិងថ្នាក់ជាតិពិសេស ចំនួន១៨កន្លែង ដែលភាគច្រើនគឺស្ថិតនៅតាមផ្លូវហូជីមិញ។ រាល់កេរដំណែល ប្រវត្តិសាស្ត្រក្នុងសម័យសង្គ្រាមទាំងនោះ រួមជាមួយរមណីយដ្ឋានស្រស់ស្អាត នានានៅខេត្ត Quang Binh ដូចជារូងភ្នំ Phong Nha Ke Bang ដែលត្រូវបាន អង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក បានទាក់ ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ។ លោក Dang Dong Ha នាយករងមន្ទីរទេសចរណ៍ខេត្ត Quang Binh បានអោយដឹងថា នាបច្ចុប្បន្ន ក្រុមហ៊ុនទេសចរណ៍មួយចំនួនបានរៀបចំទួរទៅទស្សនាកេរដំណែល និងសមរភូមិចាស់ៗ។ តាមការធ្វើស្ថិតិបានអោយដឹងថា ក្នុងឆ្នាំទៅមិញ មានភ្ញៀវទេសចរចំនួន ៣៥ហ្មឺននាក់បានមកទស្សនារូងភ្នំ Phong Nha ភ្ញៀវប្រមាណ៥ហ្មឺននាក់មក ទស្សនារូងភ្នំ Tam Co និងភ្ញៀវចំនួន១៨ពាន់នាក់មកទស្សនាស្ដូបរំលឹកវិញ្ញាណ ក្ខ័ន្ធយុទ្ធជនពលីនៅលើកំពង់ផែសាឡាង Long Dai។ លោក Dang Dong Ha បានអោយដឹងថែមទៀតថា៖
“នាបច្ចុប្បន្ន ខេត្ត Quang Binh កំពុងយកចិត្តទុកដាក់ដល់ការនាំប្រភេទ ទេសចរណ៍ដោយទៅទស្សនា ស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទៅ ទស្សនាសមរភូមិចាស់ៗឡើងវិញ អោយក្លាយទៅជាផលិតផលថ្មីគួរអោយទាក់ ទាញចំពោះភ្ញៀវទេសចរ។ ខេត្តបានរៀបចំអោយបណ្ដាក្រុមហ៊ុនទៅត្រួតពិនិត្យ បង្កើនការងារផ្សព្វផ្សាយក៏ដូចជា ឧទ្ទេសនាមអំពីកេរដំណែលលេចធ្លោនានាដើម្បីប្រែ ក្លាយទៅជាគោលដៅទេសចរណ៍របស់ខេត្ត”។
នាពេលមកដល់កេរដំណែលប្រវត្តិសាស្ត្រនៅតាមផ្លូវ Truong Son ម្ដងៗ ភ្ញៀវទេសចរជាច្រើនហាក់ដូចជាបានរំលឹកឡើងវិញនូវការចងចាំអំពីសង្គ្រាម ក៏ ដូចជាយល់យ៉ាងម៉េចដែលជាភាព សាវហាវ ឃោឃៅ និងតម្លៃដែលត្រូវបង់ក្នុង សង្គ្រាមផងដែរ។ រួមជាមួយអាស័យដ្ឋាន “ក្រហម” ទាំងនោះ ខេត្ត Quang Binh និងខេត្ត Quang Tri ក៏កំពុងទាញយកសក្ដានុភាពពីទេសភាពធម្មជាតិដ៏ស្រស់ បំព្រងនៅតាមផ្លូវហូជីមិញ ទៀតផង។ ហេតុដូច្នេះហើយ ប្រភេទទេសចរណ៍ អនុស្សាវរីយ៍បាននិងកំពុងបើកចេញយថាទស្សន៍ដ៏ធំធេងដើម្បីបណ្ដាខេត្តនេះ អភិវឌ្ឍវិស័យទេសចរណ៍អោយរីកចម្រើនទៅមុខ៕