ទៅទស្សនាឈាបនដ្ឋានTruong Sonក្នុងប៉ុន្មានថ្ងៃខែកក្កដា។

Vovworld-ស្ថិតលើទួល Ben Tatមានចម្ងាយពីទីក្រុងDong Haខែត្រ Quang Triភាគ
ក​ណ្តាលវៀតណាមប្រមាណ៣០គីឡូម៉ែត្រ ឈាបនដ្ឋានTruong Son ត្រូវបាន​សាង
សង់ឡើងក្នុងបំណងរំលឹកគុណបណ្តាកូលបុតឆ្នើមរបស់ប្រជាជាតិដែលបានពិលី
ជីវិតលើផ្លូវព្រេ​ងTruong Son ដើម្បីបុព្វ​ហេតុរំដោះនិ​ងឯកភាពប្រទេសជាតិ។តាម
ឧត្តមសេនីយ៍ត្រី  Luong Sy Nhung អតីតបញ្ជាការកងពល១២ កងពល Truong Son (ឬកងពលលេខ៥៥៩)ថា៖បន្ទាប់ពីការចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងទីក្រុងប៉ា​រីសនាឆ្នាំ១៩៧៣អង្គភាពរបស់លោកសម្រេចសាងសង់ ឈាបនដ្ឋាននេះ។បើក
ការដ្ឋានសាងសង់នាថ្ងៃទី២៤តុលា១៩៧៥សំណង់នេះសម្រេចរួចរាល់នាថ្ងៃទី១០
មេសារ១៩៧៧ដោយមានការ​ជួយឧបត្ថម្ភរបស់អង្គភាពកងទ័ព និងអ្នកស្រុកនៃ
តំបន់ជំវិញទៀតផង។ ឧត្តមសេនីយ៍ត្រី Luong Sy Nhungចែករំលែកថា៖“ នាគ្រាដំ
បូង ឈាបនដ្ឋានត្រូវបានសាងសង់ឡើងសំដៅប្រមូលអិដ្ឋធាតុរបស់យុទ្ឋជន
យុទ្ឋនារីចំនួន៣៣ពាន់នាក់ដែលបានពលីជីវិតក្នុងការតស៊ូប្រឆាំងចក្រព័ទ្ឋអាមេ
រិកសង្រ្គោះជាតិ។សំណង់នេះត្រូវ​បានបំបែកជា២ចំណែក។ចំណែកខាងឆ្វេងគឺជា
ទីតាំងសំរាក់ចុងក្រោយរបស់វីរះយុទ្ឋជនពលីនិយុទ្ឋជនអនិមិត្ត។ខាងស្តាំជាផ្នូរបស់
បណ្តាយុទ្ឋជន​នៃខែត្រ Quang Triនិងខែត្រ Quang Binhជាដើម។មើលពីចម្ងាយ ឈាបនដ្ឋាននេះមានរាងជាឥន្រ្ទីដែលកំពុងហោះឡើង។“


                   

ទៅទស្សនាឈាបនដ្ឋានTruong Sonក្នុងប៉ុន្មានថ្ងៃខែកក្កដា។ - ảnh 1
ឈាបនដ្ឋានTruong Son(រូបថតVOV)

ក្នុងចំណោមយុទ្ឋជនពោលខាងលើភាគច្រើននៅវ័យក្មងដែលបាន​ពលីជីវិតក្នុងអំ
ឡុង៦០០០ថ្ងៃដំណើរការប្រយុទ្ឋលើផ្លូវ Truong Son។លើផ្ទៃដីចំនួន១សែន៤ម៉ឺន
ម៉ែត្រក្រឡាឈាបនដ្ឋានត្រូវបានបែងចែកជាមណ្ឌលចំនួន១០។សំណង់រំលឹកគុណ
ធ្វើដោយថ្មសស្ថិតនៅមណ្ឌលកណ្តាលលើទួល១មានកំពស់ជាង៣២ម៉ែត្រ។ឧត្តម
សេនីយ៍ត្រី Luong Sy Nhungបន្ថែមទៀតថា៖“ ឈាបនដ្ឋានមានចរិតលក្ខណះពិសេស
ដោយឡែក។នេះគឺជាសំណង់ត្រូវបានសាងសង់ឡើងនិងគ្រប់គ្រងដោយបណ្តាអតីត
យុទ្ឋជន​Truong Son។ពួកគាត់ក៍ជាអ្នកដែលទទួលការរុករកអិដធាតុរបស់បណ្តាសម
មិត្តរបស់ខ្លួនមកប្រមូលផ្តុំនៅទីនេះផងដែរ។កិច្ចការនេះត្រូវបានដំណើរការតាម
សង្ខាងជួរភ្នំTruong Sonនិងនៅប្រទេសឡាវទៀតផង។ មនុស្សជាង៤លានលើកនាក់មកពីគ្រប់ទិសទីនៃប្រទេសជាតិមានវត្តមាននៅទីនេះ
ដើម្បីគោរពវិញ្ញាណក្ខ័ន្ឋបណ្តាយុទ្ឋជនដែលបានពលីជីវិតដើម្បីប្រទេសជាតិ។វរះសេនីយ៍ឯកNguyen Gia Cam អតីតយុទ្ឋជនកងពលលេខ៥៥៩ចែករំលែកថា៖ឆ្នាំ
ណាក៍ដូចជាឆ្នាំណាដែរក្នុងអំឡុង២០ឆ្នាំកន្លងមកលោកសុទ្ឋតែមកអុធធូបរំលឹកគុណ
ដល់វិញ្ញាណក្ខ័ន្ឋបណ្តាសមមិត្តក្នុងនោះមានមិត្តដ៍ស្និទស្នាល១នាក់សំរាកនៅទីនេះ។
លោករៀបរាប់់ថា៖“ យើងខ្ញុំរួមគ្នាធំដឹងក្តីឡើងនិងចូលបំរើក្នុងជួរទ័ព។ដោយហេតុ
នេះពេលមកដល់ទីនេះម្តងៗខ្ញុំរំភើបចិត្តយ៉ាងខ្លាំងណាស់។ពេលមកដល់ខែត្រQuang
Tri ខ្ញុំអុធធូបនិងដុតទាននៅលើផ្នូរបស់បណ្តាសមមិត្តហើយសន្យាថា៖នឹងថែករក្សា
ប្រពៃណីរបស់កងទ័ពTruong Son កងទ័ពលោកអ៊ុំហូព្រមទាំងអប់រំកូនចៅការពារ
ឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ។   “


​​​​​​​​​​​​​​​​​​​​​                        

ទៅទស្សនាឈាបនដ្ឋានTruong Sonក្នុងប៉ុន្មានថ្ងៃខែកក្កដា។ - ảnh 2
ឈាបនដ្ឋានTruong Sonនារាត្រី(រូបថត VOV)

មិនត្រឹមតែជាទីតាំងសំរាកចុងក្រោយរបស់បណ្តាវីរយុទ្ឋជនពលីប៉ុណ្ណោះទេថែមទាំង
ឈាបនដ្ឋាន Truong Son  នៅជានិមិត្តរូបនសស្មារតីមិនចេះចុះញ៉មនិងបំណងទទូច
សន្តិភាពរបស់ប្រជាជនវៀតណាមទៀតផង។វានៅជាកន្លែងដែលប្រជាជនវៀត
ណាមនិងមិត្តភក្តិអន្តរជាតិមកទស្សនានិងគោរពវិញ្ញាណក្ខ័ន្ឋតាមប្រពៃណីរបស់
ប្រជាជាតិវៀតណាមគឺហូបទឹកនឹកដល់ប្រភពដើម៕

         

ប្រតិកម្មទៅវិញ

ផ្សេងៗ