ទួរទេសចរណ៍ “ Team Building”។

Vovworld- ទួរទេសចរណ៍​ TeamBuildingជារូបភាពទៅទេសចរណ៍១ដែលជានិច្ចកាល
បានរៀបចំនៅកណ្តាលវាល ក្នុងបំណងរៀនផងនិងទៅទស្សនាកំសាន្តផង។ តាម
រយះសកម្មភាពសមូហភាពនេះជនចូលរូមទាំងឡាយនឹងដកស្រង់បានមេរៀនជាក់
ស្តែងក្នុងកិច្ចការ តភ្ជាប់ជិតស្និទជាមួយគ្នានិងរូមគ្នាឆ្ពោះទៅគោលដៅរួមទៀតផង។
លោក​Tran Le Bao Chauនាយកក្រុមហ៊ុនទេសចណ៍Nam Quoc ជាក្រុមហ៊ុន​១ដែល
រៀបចំទួរទេសចរណ៍​ TeamBuildingជាប្រចាំបានអោយដឹងថាដើម្បីកសាងបានកម្មវិធី
TeamBuilding១គួរឲ្យចាប់ចិត្តនោះយើងខ្ញុំត្រូវបានដឹងថា​គោលបំណងរបស់ភ្ញៀវ
ទេសចរគឺអ្វី។លោក​ Chauអោយដឹងថា    “  ផលិតផលនៃក្រុមហ៊ុនគឺវិនិយោគតាមទិស
ដៅរបស់  ភ្ញៀវទេសចរ។ជាពិសេស ក្នុងកម្មវិធីTeamBuilding យើងខ្ញុំយកចិត្តទូកដាក់ជា
ពិសេសដល់គោលដៅរបស់ភ្ញៀវទេសចរ“។

                     

ទួរទេសចរណ៍ “ Team Building”។ - ảnh 1
សកម្មភាពសមូហភាព១ក្នុងទួរទេសចរណ៍​ TeamBuilding

(Image: Internet)

បណ្តាកម្មវិធីTeamBuildingជានិច្ចកាលទាមទារឲ្យមានការច្នៃប្រឌិតនិងការរិះរកការថ្មី។
ដោយហេតុនេះក្រុមហ៊ុនធ្វើសកម្មភាពតាមរូបភាពនេះគឺមិនច្រើនទេក្រុមហ៊ុនដែលធ្វើ
សកម្មភាពលើវិស័យទេសចរណ៍TeamBuilding ភាគច្រើនប្រមូលផ្តុំនៅខេត្តនានានៅភាគ
ខាត្បូងវៀតណាម។នាបច្ចុប្បន្នទេសចរណ៍TeamBuildingជារូបភាពទេសចរណ៍ត្រូវបាន
បណ្តាក្រុមហ៊ុនបរទេសជ្រើសរើសសំរាប់រៀបចំអោយបណ្តាកម្មាភិបាលបុគ្គលិកសិស្សា
នុសិស្សចូលរូម។តាមរយះទួរទេសចរណ៍TeamBuildingនេះជនចូលរួមដកស្រង់បាន​បទេពិសោធន៍ជាក់ស្តែងជាច្រើន។

ទួរTeamBuildingនិមួយៗមានចំណុចខុសពីគ្នាដោយសារវាចំណុះទៅលើកត្តាមួយចំនួន
ដូចជា បរិមាណជនចូលរួម វ័យអាយុ​​  វិជ្ជាជីវះនិងសារដែលត្រូវបញ្ជូន។ទួរTeamBuilding
ជួយបុគ្គលទាំងឡាយក្លាយទៅជាសមូហភាពដ៍ខ្លាំងក្លានិងជាឱកាសសំរាប់ជនគ្រប់រូប
យល់បានលទ្ឋភាពប្រឈមមុខទៅនឹងជីវភាពរស់នៅ។បងស្រី CamTuបុគ្គលិក១រូបនៃ
ក្រុមហ៊ុនស្លាបបក្សីសមុទ្រអោយដឹងថា    “   ទួរTeamBuildingត្រូវបានរៀបចំឡើងតាម
ប្រធានបទ ដ៍សម្បូបែបណាស់។ទន្ទឹមនឹងនោះនេះជារូបភាពលេងកំសាន្តសមូហភាព
សប្បាយដែលបង្ហាញពីសាមគ្គីភាព។ភ្ញៀវច្រើនជាយុវជន។នាបច្ចុប្បន្ននេះក្រុមហ៊ុន
ជាច្រើនជ្រើសរើសទួរTeamBuilding សំរាប់កម្មករពេលរៀបចំទៅទេសចរណ៍ “។

​​​​​​​​​​​​​​​​​​                      

ទួរទេសចរណ៍ “ Team Building”។ - ảnh 2

ជនទាំងឡាយរួមគ្នាទស្សនាកំសាន្ត

(Image: Internet)

ប្រការគួរឲ្យចាប់ចិត្តក្នុងទួរTeamBuildingគឹវាជួយឲ្យជនចូលរួមបំភ្លេចចោលកំលាំងសម្ពាធ
ពីកិច្ចការ។នាយកក្រុមហ៊ុន Ariang វៀតណាម​លោក NguyenHuu Lam  បានចែករំលែកថា លោកបានលេងអស់ពីកំលាំងកាយចិត្តជាមួយសមាជិកទាំងឡាយក្នុងក្រុម។ លោកLam
អោយដឹងថា“កម្មវិធិបានបង្កើតការតភ្ជាប់រវាងសមាជិកទាំងឡាយ។គណះចាត់តាំង  បាន
ផ្តល់មកនូវប្រការគួរឲ្យចាប់ចត្តិនិងការចៃដន្យសំរាប់ជនគ្រប់រូប។តាមកម្មវិធីដូច្នេះស្មារតី
សមូហភាពត្រូវបានលើកកំពស់ជាច្រើនណាស់ “។

ប្រការគួរឲ្យទាក់ទាញក្នុងទួរTeamBuildingគឺសមូហភាពត្រូវរួមគ្នាចូលរួមគិតគូនិងពីនោះ
ជួយសមាជិកទាំងឡាយក្លាយទៅជាប្លុកឯកភាព១។និងទួរទេសចរណ៍TeamBuildingជា
វិធានការសាមញ្ញបំផុតដើម្បីតភ្ចាប់បណ្តាបុគ្គលទៅជាប្លុកមាំមូន១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ