ទួរទេសចរណ៍ព្រៃលិចទឹកប្រៃនៅខេត្ត Khanh Hoa –វៀតណាម។

VOVWORLD-មណ្ឌលព្រៃលិចទឹកប្រៃនៅភូមិ Tan Dao ឃុំ Ninh Ich   ស្រុក
Ninh Hoa ខេត្ត Khanh Hoaគឺស្ថិតនៅជាប់នឹងផ្លូវជាតិ១A។នៅទីនេះមាន
គ្រួសារជិត២០គ្រួរស់នៅដោយររចិញ្ចឹមជលផល។មណ្ឌលព្រៃលិចទឹកប្រៃ
នេះមានផ្ទៃដី៤០ហិកតារ។ក្នុងព្រៃមានដើមកោងកាងខ្ពស់ដល់១៥មែត្រ។
ប្រការគួរឲ្យចាប់អារម្មណ៍គឺក្នុងរយះពេល៣ឆ្នាំកន្លងមកព្រៃលិចទឹកប្រៃបាន
ក្លាយទៅជាកន្លែង រស់នៅនៃហ្វូងសត្វកុកសជាច្រើន។នេះជាសញ្ញាដែលសរ
អោយឃើញថាអំបូររុក្ខជាតិត្រូវបានស្តារឡឹងវិញនិងបរិស្ថានបានស្ថិតភាព។
នៅជិតនឹងទីក្រុង​ Nha Trang ឃុំ Ninh Ich   មានលក្ខណះងាយស្រួលឲ្យការ
អភិវឌ្ឃន៍ទេសចរណ៍បរិស្ថានពិសេសគឺទួរទេសចរណ៍បំប៉នកាយនិងទួរទេស-
ចរណ៍នៅជនបទ។មុននេះ២ឆ្នាំលោក  Nguyen Van Hung នៅឃុំ​Vinh Thai
ទីក្រុង​ Nha Trangបានមានគំនិតកសាងចំណុចទេសចរណ៍នៅព្រៃលិចទឹក
ប្រៃ។លោកអោយដឹងថា  “ ខ្ញុំរំពឹងគិតថាខ្ញុំធ្វើដូច្នេះដើម្បីថែរក្សាពណ៏ខៀវ
ស្រងាត់នៃព្រៃ ។ទី២គឺធ្វើយ៉ាងម៉េច ដើម្បីពង្រីកទេសចរណ៍។ប្រការនេះក៍
រួមចំណែកធ្វើឲ្យបរិស្ថានកាន់តែល្អផងដែរ  “។

​​​​​​​​​​​​​​​​​​​​​​                    

ទួរទេសចរណ៍ព្រៃលិចទឹកប្រៃនៅខេត្ត Khanh Hoa –វៀតណាម។ - ảnh 1
ហ្វូងសត្វកុកសហើរវិលត្រឡប់មកវិញនៅថ្ងៃលិច(Internet)


លើផ្ទៃដីជាង២ហិកតារ​លោក Hungរក្សាដដែលមណ្ឌលព្រៃលិចទឹកប្រៃដែល
មានស្រាប់ឥឡូវនេះព្រៃលិចទឹកប្រៃបានក្លាយទៅជាចំណែក១មិនអាកាត់ផ្តាច់
នៃសេដ្ឋកិច្ចរបស់អ្នក Tan Dao។ឈានចូលមណ្ឌលទេសចរណ៍នេះជនជាច្រើន
នាក់មានអារម្មណ៍ហាក់ដូចជាឈានចូលដំបន់ដីបុរាណពីព្រោះថាពេលរសៀល
ជ្រៀលជ្រេរហ្វូងសត្វកុកសនិមួយៗហើរវិលត្រឡប់មកវិញ។និងក្រោមម្លប់ដើម
ឈើព្រៃគឺពិភពសត្វដ៍សម្បូបែបនិងទីលំនៅនៃបង្កង់ក្តាមនិងខ្យងគ្រប់បែបយ៉ាង។ប៉ុន្តែកន្លែងទេសចរណ៍ព្រៃលិចទឹកប្រៃកម្រមានរាប់ទាំងនៅខេត្ត Khanh Hoaជា
ដំបន់១ដែលមានលក្ខណះអភិវឌ្ឃន៍ទេសចរណ៍យ៉ាងខ្លាំងក្លា។

នាយករងមន្ទីធនធានបរិស្ថានខេត្ត Khanh Hoaលោក Mai Van Thang បានអោយដឹង
ថា ”  ការបញ្ចូល ព្រៃលិចទឹកប្រៃក្នុងវិស័យទេសរចណ៍នៅមានការដាក់កំហិតពី
ព្រោះថាយើងពុំទាន់ឃើញតួនិទិសំខាន់នៃព្រៃលិចទឹកប្រៃនៅឡើយ“។

កាលពីឆ្នាំ​១៩៩៥មកផ្ទៃដីព្រៃលិចទឹកប្រៃនៅវៀតណាមបានថយចុះយ៉ាងខ្លាំងក្លា។ដោយឡែកនៅខេត្ត Khanh Hoaផ្ទៃដីព្រៃលិចទឹកប្រៃបានថយពី៣ពាន់ហិកតារចុះ
ត្រឹម១០០ហិកតារនាបច្ចុប្បន្ននេះ។ក្នុងការលះទេសះនោះការពង្រីកទេសចរណ៍
បរិស្ថានដើម្បីស្តារព្រៃលិចទឹកប្រៃជាទិសដៅ១ដ៍ត្រឹមត្រូវ។លោក Mai Van Thang អោយដឹងថែមទៀតថា” យើងខ្ញុំសង្ឃឹមថា  ក្នុងអនាគតបណ្តាវិនិយោគិនទេសចរណ៍
នឹងឃើញបានបញ្ហានេះ។នឹងពីនោះវិនិយោគចូលក្នុងការធ្វើអាជីវកម្មទេសចរណ៍
នៅដំបន់ព្រៃលិចទឹក “។
         
                        

ទួរទេសចរណ៍ព្រៃលិចទឹកប្រៃនៅខេត្ត Khanh Hoa –វៀតណាម។ - ảnh 2
ភ្ញៀវទេសចរណ៍មកទស្សនាមណ្ឌលព្រៃលិចទឹកប្រៃ

(Image: Internet)

រឿងធ្វើទេសចរណ៍នៅ ដំបន់ព្រៃលិចទឹកបានបង្កើតទិសដៅថ្មី១សំរាប់ផ្នែកទេសចរណ៍
វៀតណាមជាទឹកដីដែលមានផ្ទៃដីលិចទឹកជាង១០លានហិកតារដោយសំណូមពរថ្មីក្នុង
ការអភិវឌ្ឍន៍ទេសចរណ៍នាសព្វថ្ងៃនេះព្រៃលិចទឹកប្រៃត្រូវចាត់ទុកជាធនធានទរេចរណ៍។ព្រោះថាវាមិនគ្រាន់តែជាកន្លែងទរេសចរណ៍គួរឲ្យជក់ចិត្តប៉ុណ្ណោះទេថែមទាំងជាសារផ្ញើ
មកសហគន៍ក្នុងបំណងរួមគ្នាការពារព្រៃលិចទឹកប្រៃចំពោះមុខការប្រែប្រួលអាកាសធាតុ
ដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ