ទស្សនាកោះLý Son ខេត្តQuang Ngai

(VOVWORLD) -កោះLy Son នៅខេត្ត Quang Ngai ភូមិ ភាគកណ្ដាលវៀតណាមត្រូវបានគេប្រៀបប្រដូចជាកោះទេវតានៅកណ្ដាលសមុទ្រខៀវស្រងាត់។ នៅលើកោះនេះ  ក្រៅពីទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅមានកេរមរតកវប្បធម៌ប្រវតិ្តសាស្រ្តជាច្រើនដែលរួមចំណែកអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមទៀតផង។

កោះLy Son នៅខេត្ត Quang Ngai ភូមិភាគកណ្ដាលវៀតណាមត្រូវបានគេប្រៀបប្រដូចជាកោះទេវតានៅកណ្ដាលសមុទ្រខៀវស្រងាត់។ នៅលើកោះនេះ ក្រៅពីទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅមានកេរមរតកវប្បធម៌ប្រវតិ្តសាស្រ្តជាច្រើនដែលរួមចំណែកអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមទៀតផង។

          ពីកំពង់ផែ Sa Ky ខេត្ត Quang Ngai ភ្ញៀវទេសចរជិះកប៉ាល់ល្បឿនលឿនប្រមាណ១ម៉ោងគឺទៅដល់កោះLý Son។ កោះនេះរួមមានកោះតូចចំនួន៣គឺDao Lon   Dao Be   និង Mu Cu។ ក្នុងនោះកោះ Dao Lon   ដែលមានឈ្មោះមួយទៀតគឺCu Lao Reនោះគឺជាមជ្ឈមណ្ឌលនៃកោះLy Son។ កោះ Dao Be  មានឈ្មោះAn Binh ។រីឯកោះMu Cu នៅប៉ែកខាងលិចជាកោះតូចបំផុតហើយគ្មានមនុស្សនៅទេ។ នៅលើកោះ Ly Son មានរបរដាំខ្ទឹមនិងខ្ទឹមសដែលជាកសិផលពិសេសល្បីឈ្មោះក្នុងទូទាំងប្រទេសវៀតណាម។ ទេសភាពធម្មជាតិស្រស់ត្រកាលនៅទីកន្លែងនេះបានទាក់ទាញអ្នកទេសចរមកទស្សនាយ៉ាងខ្លាំង។តាមលោក Ba Huy ជាភ្ញៀវមួយរូបបានឲ្យដឹងថា

          “ខ្ញុំសង្កេតឃើញថានៅកោះLy Son ខេត្ត Quang Ngai នេះមានទេសភាពធម្មជាតិដ៏ល្អស្អាតហើយរមណីយដ្ឋានមួយចំនួននៅមិនទាន់ធ្វើអាជីវកម្មនៅឡើយ។ ឆ្នេរសមុទ្រនៅកោះនេះស្អាតណាស់។ ប្រសិនបើបណ្ដាសហគ្រាសបណ្ដាក់ទុនសមរម្យចូលមកអភិវឌ្ឍណ៍គឺកោះ Ly Son នឹងកាន់តែទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនថែមទៀត”។

        ក្នុងទួទេសចរទៅលេងកោះ Ly Son ក្រុមហ៊ុនទេសចរណ៍នឹងជូនភ្ញៀវទៅទស្សនាវត្ត Hang(វត្តរូងភ្នំ)នៅឃុំ An Hai។ ក្លោងទ្វារ To Vo នៅប៉ែកខាងលិចកោះបានភ្ញៀវទេសចរវ័យក្មេងៗមកថតរូបនៅពេលអរុណរះនិងពេលអស្ដង្គត។ទោះបីជាមានផ្ទៃដីតូចតាចក្ដីតែនៅកោះ Dao Be បែរជាមានឆ្នេរសមុទ្រស្អាតជាមួយខ្សាច់សម៉ត់ទៅវិញ។

        មកទស្សនាកោះ Lý Son ភ្ញៀវទេសចរមានឱកាសស្វែងយល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមភូមិនេសាទនានាព្រមទាំងបរិភភោគគ្រឿងសមុទ្រស្រស់ឆ្ងាញៗដូចជាក្ដាមថ្ម ញាំសារ៉ាយសមុទ្រ ញាំខ្យង់ ជាដើម។ អ្នកស្រី Nguyen Phuong Thao ជាភ្ញៀវទេសចរមួយរូបមកពីក្រុងហាណូយបានចែករំលែកថា

          “ខ្ញុំមកទស្សនាកោះ Ly Son ជាលើកទីបីហើយ។ ខ្ញុំមានចំណាប់អារម្មណ៍ថ្មីថ្មោងខុសគ្នាពេលមកលេងកោះនេះម្ដងៗ។ ទេសភាពធម្មជាតិនៅ Ly Son ស្អាតណាសហើយប្រជាជនក៏រស់រាយរាក់ទាក់ផងដែរ ”។

ទស្សនាកោះLý Son ខេត្តQuang Ngai - ảnh 1ទេសភាពធម្មជាតិនៅកោះ Ly Son

        ក្រៅពីទេសភាពធម្មជាតិស្រស់ស្អាត លើកោះ Ly Son នៅមាន កេរមរតកវប្បធម៌ប្រវតិ្តសាស្រ្តជិត១០០ទៀតដែលក្នុងនោះមានបេតិកភណ្ឌជាតិមួយចំនួន។ សាលាភូមិ An Hai និងស្ដូប”កំលាំងគ្រប់គ្រោងប្រជុំកោះHoang Sa និងលំហសមុទ្រខាងជើង” ជានិមិត្តរូបអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះHoang Sa ហើយក៏ជារមណីយដ្ឋានវប្បធម៌ពិសិដ្ឋដែលភ្ញៀវទេសចរតែងតែមកទស្សនាផងដែរ។

        ចាប់តាំងពីឆ្នាំ២០០៧មក គណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានចេញសេចក្ដីសំរេចទទួលស្គាល់គ្រប់រូបភាពទេសចរណ៍លើកោះ Ly Son ព្រមទាំងបើកទួទេសចរណ៍ទៅទស្សនារមណីយដ្ឋាននិងកេរមរតកលើកោះនេះទៀតផង។ចាប់ពីឆ្នាំ២០១៤ អគ្គិសនីជាតិបានបើកទៅដល់ Ly Son ហើយជួយពង្រីកសេវាទេសចរណ៍ឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងនិងទាក់ទាញភ្ញៀវមកទស្សនាកោះនេះច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ