ទស្សនាកំសាន្តCon Co-កោះខៀវស្រងាត់ខ្សាច់ស
VINH PHONG -  
(VOV WORLD) /  
Vovworld- ក្នុងសន្សើមនាព្រឹកព្រលឹម កោះ Con Co លេចចេញដូចជាទីក្រុងអណ្តែត
លើផ្ទៃទឹកសមុទ្រកំពូល ស៊ឺនបានបំភ្លឺចចែងចាំងរស្មី។ Con Coមានទេសភាពដ៏ស្រស់
ត្រកាលរបស់ព្រៃដើមឈើនៅមាត់សមុទ្រ Cua Tung និងវាលខ្សាច់សប៉ែកខាងលិចនិង
មហាជួរភ្នំ Truong Sonធំស្គឹមស្គៃ ប៉ែកខាងនិរតី។អំបូរុក្ខជាតិលើកោះគឺសម្បូបែបណាស់។
កោះCon Coសរទះរដូវ ដែលពោរពេញដោយបុប្ផារីកស្គុសស្គាយនេះ ក៏ជាកន្លែងបង្កបង្កើន
ផលផ្គត់ផ្គង់តម្រូវការបន្លែបង្ការស្រស់ៗ និងផ្លែឈើជាដើម។
|
ទិដ្ឋភាពរកោះCon Co(របថតVNA) |
ស្រុកកោះCon Coត្រូវបានបង្កើតជាផ្លូវការ នាខែមេសាឆ្នាំ២០០៥។ស្រុកនេះ មានច្រើន
គ្រួសាររស់នៅដោយរបរសំណង់ នេសាទនិងប្រកបការងារនៅបណ្តាស្ថាប័នក្នុងស្រុក។
Nguyen Thi Lan ជាយុវនារី១នាក់ក្នុងចំណោមយុវជនស្ម័គ្រចិត្ត៤០នាក់ដែលចេញទៅCon
Co កសាងស្រុកកំណើតថ្មីនាឆ្នាំ២០០៤អោយដឹងថា៖ខណះដែលទៅកាន់ទីនេះ រដ្ឋអំណាច
តំបន់បានជួយឧបត្ថម្ភគ្រួសារខ្ញុំខាងលំនៅដ្ឋាន អគ្គិសនី ទឹកស្អាត។ទន្ទឹមនឹងនោះដំណាង
រដ្ឋអំណាចនៅបានចុះសាកសួរសុខទុក្ខគ្រួសារខ្ញុំជានិច។បងស្រីLanអោយដឹងថា៖ “ តាម
ដង្ហោយហៅពីមជ្ឈឹមសម្ព័ន្ឋយុវជនកម្មុយនិស្តហូជីមិញ ខ្ញុំបានចូលរួមចលនាកសាងកោះ។នាគ្រាដំបូង ទោះបីជាលក្ខណះធ្វើដំណើរមានភាពលំបាកក្តី ប៉ុន្តែយើងខ្ញុំជានិច្ចកាលខំប្រឹង
ប្រែងឆ្លងកាត់អ្វីៗទាំងអស់។ឥឡូវនេះគ្រួសារខ្ញុំមានកូន២នាក់ចូលរៀនហើយ។ផ្ទះសម្បែង
និងផ្លូវថ្នល់នាបច្ចុប្បន្ននេះគឺល្អស្អាត។
|
ស៊ឹននៅលើកោះCon Co (រូបថតVNA) |
លោក Le Quang Lanh ប្រធានគណះកម្មាធិការប្រជាជនស្រុក កោះCon Co អោយដឹងថា៖ក្នុងឆ្នាំនេះ កងទ័ពនិងប្រជាជន ស្រុក កោះCon Co បន្តវិនិយោគសាងសង់ប្រព័ន្ឋហេដ្ឋារច
នាសម្ព័ន្ឋ។ក៍តាម លោក Lanh ដែរថា៖បញ្ហាសំខាន់ជាងពីនេះទៅទៀតគឺបញ្ហាបណ្តុះ
បណ្តាល បង្រៀនវិជ្ជាជីវះសំរាប់ប្រជាជនលើកោះ។ដោយទិសដៅអភិវឌ្ឍន៍កោះទៅជា
កោះទេសចរណ៍ អ្នកតំបន់គប្បីបណ្តុះបណ្តាលសេវាកម្មទេសចរណ៍ លើកកំពស់មនសិការ
ការពារបរិស្ថានសមុទ្រ និងអភិរក្សភាពសម្បូបែបនៃជីវសាស្រ្តសមុទ្រកោះទៀតផង។លោក
Lanh ចែករំលែកថា៖“ បច្ចុប្បន្ននេះ ការងារធ្វើនិងចំណូលរបស់បណ្តាគ្រួសារមិនសូវបាន
ស្ថិរភាព។ យើងខ្ញុំនឹង បណ្តុះបណ្តាល បង្រៀនវិជ្ជាជីវះសំរាប់អ្នកតំបន់អាចចូលធ្វើការនៅ
ស្ថាប័ន និងសំណង់នានាលើកោះ។យើងខ្ញុំផ្សារភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបំរើជីវភាពរស់នៅ
របស់ប្រជាជនលើកោះជាមួយការធានាសន្តិសុខការពារប្រទេស។“
|
កោះCon Co មើលពីឆ្ងាយ(រូបថតVNA) |
Con Coត្រូវបានចាត់ទុកជាកោះ១មានសក្តានុភាពពង្រីកខាងទេសចរណ៍បរិស្ថានជាពិសេស
ប្រព័ន្ឋអេកូឡូហ្ស៊ីផ្កាថ្មនិងប្រព័ន្ឋអេកូឡូហ្ស៊ីព្រៃត្រូពិក។ទន្ទឹមនឹងតំលៃជីវសាស្រ្តនោះ Con Coនៅផ្ទុកតំលៃផ្សេងៗទៀតខាងវប្បធម៌ ប្រវត្តិសាស្រ្តទៀតផង។លោកLe Quang Lanh ប្រធានគណះកម្មាធិការប្រជាជនស្រុក កោះCon Co អោដឹងថែមទៀតថា៖“ Con Co មាន
សក្តានុភាពជាច្រើនដើម្បីបង្កើតឡើងនូវផលិតផលទេសចរណ៍ពិសេសដែលក្នុងនោះមាន
ទេសចរណ៍បរិស្ថានសមុទ្រកោះ។បរិស្ថានសមុទ្ររបស់ Con Co គឺស្អាតអស្ចារ្សណាស់។ព្រៃស្រូបយកជាង៧០%នៃផ្ទៃដីកោះនិងផ្កាថ្មក្រោមសមុទ្រក៍ស្អាតអស្ចារ្សដែរ។អ្វីៗទាំងអស់
គឹសមស្របទៅនឹងសកម្មភាពទស្សនាកំសាន្ត សកម្មភាពមុជទឹករកឃើញនិងទួរទេសចរណ៍
បំប៉នសម្រាកលំហែរកាយ។ “
ឆ្លងកាត់លើការលំបាកនិងកង្វះខាតនៅលើកោះឯនាយសមុទ្រ Con Co កំពុងអភិវឌ្ឍន៍ពី
១ថ្ងៃទៅ១ថ្ងៃ។ឆ្លៀតយកសក្តានុភាពនៃកោះនិងសេដ្ឋកិច្ចសមុទ្រអ្នកតំបន់កំពុងការពារនិង
កសាង Con Co ក្លាយទៅជាកោះទេសចរណ៍សន្តិសុខនិងអភិវឌ្ឍន៍៕
VINH PHONG
-VOV WORLD