Lan Anh -  
(VOVWORLD) /  
VOVWORLD_មានចំងាយផ្លូវជាង៣០០គីឡូម៉ែត្រពីប៉ែកពាយ័ព្យរដ្ឋធានីហា
ណូយ ខេត្ត Son la មានរមនីយដ្ឋានជាច្រើនទាក់ទាញភ្ញៀវមកទស្សនា។ នៅខេត្ត
នេះមាន ប្រជាជនគ្រប់ជនជាតិរួមរស់ មានពិធីបុណ្យដ៏វិសេសវិសាល មានកេរិ៍្ត
តំណែលប្រវតិ្តសាស្រ្ត និងវប្បធម៏ដ៏មានតំលៃទៀតផង។ មកដល់ទីនេះភ្ញៀវ
ទេសចរអាច ទស្សនា ពន្ធនាគារ Son La សារមន្ទីរ Son la រោងចក្រវារីអគ្គីសនី
Son La ឬងូតទឹកក្ដៅផុលចេញពីក្រោមដីនៅឃុំ Mong។
នាបច្ចុប្បន្ននៅខេត្ត Son La មានកេរិ៍្តតំណែលប្រវតិ្តសាស្រ្ត វប្បធម៏និងទី
កន្លែងជីកគាស់កាយបុរាណវត្ថុជាង១០០កន្លែង។ ក្នុងនោះកេរិ៍្តតំណែលប្រវតិ្ត
សាស្រ្តពន្ធនាគារ Son La និងសារមន្ទីរ Son la ជាកន្លែងទាក់ទាញភ្ញៀវទេសចរមក
ទស្សនាយ៉ាងច្រើនបំផុត។ ពន្ធនាគារ Son La ជាកេរិ៍្តតំណែលបដិវត្តន៍ដែលត្រូវ
បានរៀបចំណាត់ថ្នាក់ជាតិនាឆ្នាំ១៩៦២។ អាណានិគមនិយមបារាំងបានកសាង
ពន្ធនាគារនេះនាឆ្នាំ១៩០៨នៅលើទួល Khau Ca ដើម្បីឃុំឃាំងអ្នកបដិវត្តវៀត
ណាម។ ដើមឡើយ ពន្ធនាគារ Son La មានផ្ទៃ៥០០ម៉ែត្រក្រឡា ប្រក់ស័ង្កសី មាន
ជញ្ជាំងថ្មរឹងមាំព័ទ្ធជុំវិញ។ ទោះបីត្រូវអាណានិគមនិយមបារាំងឃុំឃាំងនិងធ្វើ
ទារុណកម្មក្ដីតែក្រុមយុទ្ធជនកម្មុយនីស្តវៀតណាមបានប្រែពន្ធនាគាររបស់ខ្មាំង
សត្រូវក្លាយទៅជាសាលារៀនបដិវត្តន៍ ជាកន្លែងបណ្ដុះគ្រាប់ពូជក្រហមដើម្បី
ចលនាបដិវត្តន៍នៅតំបន់ប៉ែកពាយ័ព្យចេញផ្លែផ្កាជាបន្តបន្ទាប់។ ជារៀងរាល់ឆ្នាំ
គុក Son Laទទួលភ្ញៀវរាប់សែននាក់មកទស្សនា សិក្សាស្រវជ្រាវអំពីសង្គ្រាម
ដែលបានកើតមានឡើងជាងមួយសតវត្សកន្លងទៅនេះ។
|
នាបច្ចុប្បន្ននៅខេត្ត Son La មានកេរិ៍្តតំណែលប្រវតិ្តសាស្រ្ត វប្បធម៏និងទីកន្លែងជីកគាស់កាយបុរាណវត្ថុជាង១០០កន្លែង |
សារមន្ទីរ Son la ស្ថិតក្នុងបរិវេណកេរិ៍្តតំណែលប្រវតិ្តសាស្រ្តសារមន្ទីរនិង
ពន្ធនាគារ Son la ដែលកសាងឡើងនាឆ្នាំ១៩០៨។ នៅក្នុងសារមន្ទីរ នេះមានតាំង
បង្ហាញនូវវត្ថុតាំងពីបុរេប្រវត្តិចំនួនរាប់ពាន់ទាក់ទិនដល់វប្បធម៌និងជិភាពរស់នៅ
របស់ជនជាតិជាបងប្អូនចំនួន១២នៅក្នុងតំបន់។ជាពិសេសសារមន្ទីរ Son la នៅ
រក្សាបាននូវសៀវភៅរឿងនិទាន កំណាព្យប្រជាប្រិយនិងសៀវភៅប្រវត្តិសាស្រ្តជិត
១០០០ក្បាលរបស់ជនជាតិ Thai និងជនជាតិ Dao។ តាមអ្នកស្រី Nguyen Hai
Duong ជាមគ្គុយទេសទេសចរណ៍នៃសារមន្ទីរ Son la បានឲ្យដឹងថា
“ នេះជាបរិវេណតាំងបង្ហាញនូវវត្ថុតាងវប្បធម៌និងប្រវត្តិសាស្រ្តរបស់ជន
ជាតិចំនួន១២រស់នៅលើទឹកដីខេត្ត Son la។ ខេត្ត Son la ស្ថិតនៅប៉ែកពាយ័ព្យ
ប្រទេសវៀតណាមដែលមានផ្ទៃដីជិត១៤ពាន់២០០គីឡូម៉ែតក្រឡា។មានជនជាតិ
ជាអមតចំនួន១២ រស់ នៅ ក្នុងខេត្តដែល៥៥%ជាជនជាតិ Thai បន្ទាប់មកគឺជនជាតិ
Kinh Mong ជាដើម។ នេះ ជាសៀវភៅបុរាណរបស់ជនជាតិ Thai នៅខេត្ត Son La។
ជនជាតិThai ចេះធ្វើ ក្រដាស់ តាំងពីយូរមកហើយ។សៀវភៅរបស់គេធ្វើអំពីសំបក
ឈើ និងឬស្សី ហើយ ចែកជាបីប្រភេទគឺ សៀវភៅអក្សរសាស្រ្ត សៀវភៅជំនឿ
សាសនានិងសៀវភៅប្រវត្តិសាស្រ្ត”។
រោងចក្រវារីអគ្គីសនី Son La ជាសំណង់វារីអគ្គីសនីធំបំផុតនៅអាស៊ីអាគ្នេយក៏
ជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះកដែរ។ជារៀងរាល់ឆ្នាំ
រោងចក្រវារីអគ្គីសនីមួយនេះផលិតបានអគ្គីសនីចំនួនជាង១០ពាន់លានKWជូន
ប្រទេសជាតិ។រោងចក្រវារីអគ្គីសនី Son La មានទីតាំងនៅឃុំ It Ong ស្រុក Muong
La ដោយមានបឹងផ្ទុកទឹកដ៏ធំល្វឹងល្វើយរួមជាមួយទំនប់ទឹកមានកំពស់ជាង២០០
ម៉ែត្រ។ នៅតំបន់នេះទេសភាពធម្មជាតិល្អស្អាតណាស់ដោយមានព្រៃព្រឹក្សាខៀវខ្ចី
ស្រស់ត្រកាល។អ្នកស្រី Hoang Lan ជាភ្ញៀវទេសចរមកពីខេត្ត Bac Giang បានចែក
រំលែកថា
“ នេះជាលើកដំបូងហើយដែលខ្ញុំត្រូវបានមកទស្សនារោងចក្រវារីអគ្គីសនី Son
La ។ ខ្ញុំសង្កេតឃើញមានបឹងទឹកដ៏ធំមួយរួមជាមួយទេសភាពធម្មជាតិដ៏ល្អឆើត។
រីឯ ប្រជាជននៅតំបន់នេះមានកាយវិការរួសរាយរាក់ទាក់ចំពោះភ្ញៀវទេសចរ។ខ្ញុំ
មានបំណង នឹងត្រឡប់មកទស្សនាកន្លែងនេះម្ដងទៀតនៅថ្ងៃក្រោយដើម្បីស្វែង
យល់បន្ថែមនូវជីវភាពរស់នៅរបស់ប្រជាជននៅខេត្ត Son La នេះ ”៕
Lan Anh
-VOVWORLD