ទស្សនាខេត្តYen Bai ប៉ែកពាយព្យវៀតណាម
Vinh Phong -  
(VOVWORLD) /  
VOVWORLD_ខេត្តYen Baiស្ថិតនៅតំបន់ព្រៃភ្នំប៉ែកពាយព្យវៀតណាម។
ដោយមានទេសភាពស្រស់ត្រកាលនិងអាកាសធាតុបរិសុទ្ធនោះ Yen Baiបាន
ក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសមកទស្សនា
ជាច្រើនកុះករ។នាបច្ចុប្បន្ននេះ ខេត្តYen Baiកំពុងវិនិយោគកសាងផ្លូវថ្នល់
និងត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រីកវិស័យទេសចរណ៍។
ខេត្តYen Baiមានចំងាយ២០០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ក្នុងខេត្តនេះ
មានជនជាតិជាច្រើនរួមរស់ជាមួយគ្នាដោយបង្កើតឡើងអត្តសញ្ញាណវប្បធម៌
ដ៏សម្បូរបែប។រមណីយដ្ឋានល្បីឈ្មោះបំផុតនៅYen Baiគឺវាលស្រែកាំជណ្ដើរចំណុះ
ស្រុកMu Cang Chai។នៅពេលស្រូវទុំ បណ្ដាវាលស្រែកាំជណ្ដើរនៅជើងជួរភ្នំHoang
Lien Son រំលេចពណ៌មាសដ៏ស្រស់ស្អាត។ស្របពេលនេះ មានភ្ញៀវទេសចរនិង
ជាងថតរូបជាច្រើនហូរមកទីកន្លែងនេះដើម្បីគយគន់ទេសភាពនិងថតរូប
ស្រែកាំជណ្ដើរ។La Pan Tan និងChe Cu Nha ជាឃុំជនជាតិ H’mong២ដែលមាន
ស្រែកាំជណ្ដើរស្អាតបំផុតនៅក្នុងស្រុកMu Cang Chai។តាមលោកGiang My
Phu ជាជនរួមជាតិជនជាតិ H’mong មួយរូបនៅស្រុកMu Cang Chaiបាន
ឲ្យដឹងថា
“ខ្ញុំមិនបានទៅទស្សនាច្រើនកន្លែងទេប៉ុន្តែចំពោះរូបខ្ញុំស្រែកាំជណ្ដើរ
នៅស្រុកកំណើតរបស់ខ្ញុំគឺស្រស់ស្អាតបំផុត។ការដាំស្រូវនៅលើវាលស្រែគឺ
លំបាកណាស់។ពេលអាកាសធាតុឡើងកំដៅគឺទឹកក្នុងស្រែនឹងរីងខាស់ដែល
ធ្វើឲ្យដំណាំស្រូវលូតលាស់មិនបាន”។
នាខែកញ្ញា រដូវក្ដៅនឹងកន្លងផុតទៅ រដូវស្លឹកឈើជ្រុះរួមជាមួយ
អាកាសធាតុត្រជាក់ស្រួល មកដល់នោះស្របពេលស្រូវទុំ។ឃុំ Tu Le ស្ថិត
នៅក្នុងជ្រលងភ្នំមួយចំណុះស្រុក Van Chan ខេត្ត Yen Baiមានរបរធ្វើអំបុក
ជាប្រពៃណីតាំងពីយូរមកហើយ។ពីស្រូវដំណើបនៅវាលស្រែអ្នកភូមិបាន
ច្រូតកាត់ បោកបែនហាលសម្ងួតនិងធ្វើឡើងអំបុកមួយប្រភេទឈ្ងុយ
ឆ្ងាញ់អស្ចារ្យ។តាមលោក Lo Van Oaជាពលរដ្ឋមួយរូបនៅភូមិ Lim Mon
g ឃុំTu Leបានចែករំលែកថា
“ភូមិខ្ញុំមានរបរធ្វើអំបុកតាំងពីយូរយាណាស់មកហើយ។នៅតាមផ្លូវ
ចូលភូមិគ្រួសារណាក៏ធ្វើអំបុកដែរ។បងប្អួនក្នុងភូមិធ្វើអំបុកជារៀងរាល់
ឆ្នាំពិសេសគឺនៅរដូវនេះដោយសារមានភ្ញៀវទេសចរជាច្រើនមករកទិញ
អំបុក”។
|
រមណីយដ្ឋានល្បីឈ្មោះបំផុតនៅYen Baiគឺវាលស្រែកាំជណ្ដើរចំណុះស្រុកMu Cang Chai |
រមណីយដ្ឋានមួយកន្លែងទៀតនៅខេត្ត Yen Baiដែលភ្ញៀវទេសចរចូល
ចិត្តមកទស្សនានោះគឺផ្លូវឆ្លងកាត់ភ្នំKhau Pha។ផ្លូវនេះមានប្រវែង៣០
គីឡូម៉ែត្រដែលតភ្ជាប់ស្រុកVan Chanជាមួយស្រុក Mu Cang Chai។ជ្រលង
ភ្នំKhau Phaខ្វាត់ខ្វែង ចំណោតហើយនៅសង្ខាងជាព្រៃស្រោង កំពូលភ្នំ
Khau Phaមានកំពស់១២០០ម៉ែត្រពីនីវ៉ូសមុទ្រ។អាកាសធាតុនៅទីនេះ
ត្រជាក់ស្រួលនិងគ្របដណ្ដប់ដោយអ័ព្ទពេញមួយឆ្នាំ។តាមអ្នកស្រីHoang
My Hanh ជាភ្ញៀវទេសចរមួយអ្នកមកពីក្រុងហាណូយបានឲ្យដឹងថា
“ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលមកទស្សនាKhau Pha។ខ្ញុំ
ឃើញមានជួរភ្នំខ្ពស់ៗរួមជាមួយផ្ទះនៅរបស់ប្រជាជនស្ថិតក្នុងព្រៃឈើគ្រប
ដោយពពក។ជាពិសេសខ្ញុំបានគយគន់វាលស្រែកាំជណ្ដើរពណ៌មាសដ៏ស្រស់
ត្រកាលលាតត្រដាងលើចង្កេះភ្នំ។ខ្យល់អាកាសនៅតំបន់នេះបរិសុទ្ធណាស់
ដែលធ្វើឲ្យខ្ញុំពេញចិត្តក្នុងដំណើរទស្សនាទឹកដីYen Bai”។
នៅខេត្ត Yen Bai មានជនជាតិចំនួន៣០រួមរស់ជាមួយគ្នា។ជារៀង
រាល់ឆ្នាំប្រជាជនគ្រប់ជនជាតិតែងតែប្រារព្វបណ្ដាពិធីបុណ្យពោរពេញ
ទៅដោយអត្តសញ្ញាណវប្បធម៌ជាតិខ្លួន។ក្នុងនោះមានបុណ្យស្រែកាំជណ្ដើរ
Mu Cang Chai បុណ្យព្រះវិហារ Mau Thac Ba បុណ្យផ្កា បុណ្យយោលទោង
និងបុណ្យសុំទឹកភ្លៀងជាដើម។នាឆ្នាំ២០១៦កន្លងទៅ ខេត្ត Yen Baiបាន
ទទួលភ្ញៀវទេសចរចំនួនជាង៥សែននាក់ក្នុងនោះទេសចរបរទេសមាន
ចំនួនជាង២ហ្មឺននាក់។ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យទេសចរណ៍
ខេត្តកំពុងជំរុញខ្លាំងនូវការងារផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្ស
វិនិយោគកសាងផ្លូវថ្នល់និងហេដ្ឋរចនាសម្ព័ន្ធព្រមទាំងបង្កើតឡើង
ផលិតផលទេសចរណ៍ថ្មីៗជាច្រើនថែមទៀត៕
Vinh Phong
-VOVWORLD