ទស្សនាតំបន់ទេសចរណ៍ជាតិភ្នំ សាម (Sam)
(VOVWORLD) - តំបន់ទេសចរណ៍ជាតិភ្នំ សាម ស្ថិតនៅឃុំ Vinh Te ទីក្រុង Chau Doc ខេត្ត An Giang ភាគខាងត្បូងវៀតណាម។ ទីនេះមិនត្រឹមតែមានទេសភាពធម្មជាតិ រហោស្ថានគួរអោយមនោរម្យប៉ុណ្ណោះទេ ថែមទាំងមានគោលដៅទេសចរខាង វិញ្ញាណជាច្រើនដែលទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករទៀតផង។
ទីសក្ការៈបូជា Ba Chua Xu នៅតំបន់ទេសចរណ៍ភ្នំ សាម ខេត្ត An Giang (រូបថត៖ laodong.vn) |
តំបន់ទេសចរណ៍ជាតិភ្នំ សាម មានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីទិស ខាងលិចមជ្ឈមណ្ឌលទីក្រុង Chau Doc។ ស្ថិតនៅកំពស់ចំនួន២៨៤ម៉ែត្រពីនីវ៉ូ ទឹកសមុទ្រ ភ្នំ សាម ជាគោលដៅទេសចរណ៍ល្បីល្បាញមួយនៅខេត្ត An Giang។ មិនត្រឹមតែមានទេសភាពព្រៃភ្នំនិងទន្លេបឹងបួរគួរអោយរំជួលចិត្តប៉ុណ្ណោះទេ ថែម ទាំងទីនេះមានវត្តអារ៉ាម វិហារនិងទីសក្ការៈបូជាចំនួន២០០កន្លែងដែលស្ថិតរាយ ប៉ាយចាប់ពីជើងភ្នំឡើងទៅចង្កេះភ្នំ ហើយរហូតដល់កំពូលភ្នំទៀតផង។ ក្នុងនោះ ល្បីល្បាញបំផុតគឺជាវត្ត Ba Chua Xu (ស្ដេចស្រី) ដែលទាក់ទាញភ្ញៀវទេសចរ ទូទាំងប្រទេសមកទស្សនា អុជធូបទៀននិងបួងសួងសុំអោយសេចក្ដីសុខក្នុរដូវ កាលពិធីបុណ្យ។ ក្នុងឆ្នាំ២០១៨ ខេត្ត An Giang បានទាក់ទាញបានភ្ញៀវទេសចរ ជំនួន៨លាន៥សែននាក់។ ចែករំលែកចំណាប់អារម្មណ៍នាពេលមកដល់ទីនេះ លោក Bryan Smith មកពី Hawaii អាមេរិក បានអោយដឹងថា៖
“ខ្ញុំចូលចិត្ត An Giang ខ្លាំងណាស់ ព្រោះថា ខ្ញុំមានអនុស្សាវរីយ៍ជាច្រើននា ពេលមកដល់ទីនេះ ជាពិសេសគឺខ្ញុំមានឱកាសសំណេះសំណាលជាមួយមនុស្ស ដ៏រួសរាយរាក់ទាក់។ ទីនេះនៅមានកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រនិងបេតិ កភណ្ឌជាច្រើនទៀតផង។ នាអនាគត ខ្ញុំមានគោលបំណងចង់វិលត្រឡប់មក ខេត្ត An Giang ជាម្ដងទៀត”។
ផ្លូវឡើងភ្នំ សាម ឆ្ងាយបង្គួរហើយមិនសូវងាយស្រួលទេ។ ប៉ុន្តែ ពេលដែល ឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងបំភ្លេចភាពនឿយហត់ជាភ្លាមមួយរំពេច អា ស្រ័ដោយទេសភាពព្រៃភ្នំដ៏ស្អាតអស្ចារ្យ។ ភ្ញៀវទេសចរមិនត្រឹមតែបានគយគន់ ទេសភាពធម្មជាតិដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងបានសម្របខ្លួនចូលក្នុង បរិយាកាសបរិសុទ្ធ ស្ងៀមស្ងាត់ ក៏ដូចជាមានរូបថតគួរអោយចាប់អារម្មណ៍ទៀត ផង។ សម្លឹងមើលពីកំពូលភ្នំ សាម ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពតំបន់ An Giang ទាំងស្រុងដ៏ពោរពេញទៅដោយស្រែចម្ការ ផ្ទះសម្បែង ព្រៃភ្នំ និងវត្តអារ៉ាម ជាដើម។ លោក Ngo Quang Lang អនុប្រធានសមាគមន៍ប្រវត្តិវិទ្យាវៀតណាម បានអោយដឹងថា៖
“តំបន់រមណីយដ្ឋានភ្នំ សាម មានតម្លៃសំខាន់ចំនួន៣។ ទីមួយគឺតម្លៃខាង ធម្មជាតិ ទីពីរគឺតម្លៃខាងវប្បធម៌ប្រវត្តិសាស្ត្រ ហើយទីបីគឺតម្លៃខាងស្មារតី។ បញ្ហា នាបច្ចុប្បន្នគឺត្រូវកសាងឧបសាធនសំណង់នៅក្នុងបរិវេណជុំវិញភ្នំដូចជា៖ មូល ដ្ឋានស្នាក់នៅ មូលដ្ឋានចំណីអាហារ និងទីកន្លែងសម្ដែងវប្បធម៌សិល្បៈ ដើម្បី ធ្វើយ៉ាងណារក្សាភ្ញៀវទេសចរស្នាក់នៅយូរថែមទៀត”។
នៅក្នុងតំបន់ភ្នំ សាម មានវត្តអារ៉ាម វិហារ និងទីសក្ការៈបូជា ជាច្រើន។ ក្នុង នោះ មានទីសក្ការៈបូជា Ba Chua Xu (ស្ដេចស្រី) វត្ត Tay An ប្រាង្គតម្កល់សព Thoai Ngoc Hau និងវត្ត Phuoc Dien ដែលជាសំណង់ល្បីល្បាញនិងត្រូវបាន គេស្គាល់ដល់យ៉ាងច្រើនបំផុត។ រាល់ទីកន្លែងនេះត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិ។ តាមបណ្ឌិត Huynh Van Thong នៅសាកលវិទ្យាល័យសង្គមវិទ្យានិងមនុស្សសាស្ត្រទីក្រុង ហូជីមិញបានចាត់ទុកថា ជាមួយលក្ខណៈធម្មជាតិ ប្រវត្តិសាស្ត្រនិងវប្បធម៌របស់ ខ្លួន ខេត្ត An Giang មានយថាទស្សន៍ជាច្រើនដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ខាងវិញ្ញាណ។ លោកបានថ្លែងថា៖
“ទីមួយគឺកក្តាវិញ្ញាណ ទីពីរគឺលក្ខណៈពិសេសដោយឡែក ហើយទីបីគឺ ទំនៀមទំលាប់សែនខួបព្រះម៉ែ។ ចាប់តាំងពីមុនមកទំនៀមទំលាប់នេះត្រឹមតែជា លក្ខណៈសាសនានៅក្នុងតំបន់តែប៉ុណ្ណោះ ប៉ុន្តែនាសព្វថ្ងៃ វាកំពុងរីករាលដាល នៅទូទាំងពិភពលោកអាស្រ័ដោយការជួបប្រាស្រ័យវប្បធម៌។ នេះជាឧត្តមភាព មួយដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ខាងវិញ្ញាណនៃខេត្ត An Giang”។
នាបច្ចុប្បន្ន តំបន់ទេសចរណ៍ជាតិភ្នំ សាម មានផ្ទៃដីគ្រោងអភិវឌ្ឍប្រមាណ ១៥០០ហិកតាក្នុងគោលដៅដល់ឆ្នាំ២០៣០នឹងក្លាយទៅជាមជ្ឈមណ្ឌលទេស ចរណ៍ខាងវប្បធម៌វិញ្ញាណដ៏សំខាន់មួយរបស់ប្រទេសជាតិ។ តាមការរំពឹងទុកថា ដល់ឆ្នាំ២០២៥ តំបន់ទេសចរណ៍ភ្នំ សាម នឹងទទួលស្វាគមន៍ភ្ញៀវចំនួន៦លាន នាក់ ហើយដល់ឆ្នាំ២០៣០នឹងកើនឡើង៧លាននាក់ ដែលនាំមកនូវប្រាក់ ចំណូលប្រមាណ២៦០០ពាន់លានដុង៕