ទស្សនាតំបន់ទេសចរណ៍ធម្មជាតិ Gao Giong
To Tuan -  
(VOVWORLD) /  
VOVWORLD_តាំងពីយូរមកហើយតំបន់ទេសចរណ៍ធម្មជាតិ Gao Giong
ឬហៅថាសួនបក្សីGao Giongនោះត្រូវបានចាត់ទុកជាកោះបៃតងដោយមាន
ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃតំបន់ដីសើមចំណុះខេត្ត Dong Thap ភាគ
ខាងត្បូងវៀតណាម។នាបច្ចុប្បន្ននេះ Gao Giongបានក្លាយទៅជាតំបន់
ទេសចរណ៍ធម្មជាតិមួយដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជា
ច្រើនកុះករមកទស្សនា។
តំបន់ទេសចរណ៍Gao Giongត្រូវបានបង្កើតឡើងនាខែកក្កដាឆ្នាំ២០០៣
ស្ថិតក្នុងព្រៃស្មាច់ចំណុះក្រុមទី៦ ឃុំGao Giongស្រុកCao Lanh ខេត្ត Dong Thap
ដែលមានចំងាយប្រមាណ១៥០គីឡូម៉ែត្រពីទីក្រុងហូជីមិញ។នៅក្នុងតំបន់
ទេសចរណ៍នេះមានព្រៃស្មាច់រួមជាមួយព្រែកបឹងបួធំល្វឹងល្វើយ។កន្លែងនេះ
ជាជម្រកត្រីទឹកសាបធំបំផុតនៅ Dong Thap Muoi ដែលទាក់ទាញបក្សា
បក្សីជាច្រើនប្រភេទមករកចំណីមានជាអាទិ៍កុក ទាព្រៃ ក្រសានិងទុងជា
ដើម។ទីកន្លែងនេះត្រូវបានចាត់ទុកជាសួនកុកធំបំផុតនៅ Dong Thap Muoi។
មុននឹងចូលក្នុងសួនបក្សីនៅតំបន់ទេសចរណ៍Gao Giong មគ្គុទេស
ទេសចរណ៍បានប្រគល់កែវយឺតជូនភ្ញៀវហើយអញ្ជើញឡើងប៉មមានកំពស់
១៨ម៉ែត្រដើម្បីគយគន់សូនបក្សី។តាមលោក Nguyen Quoc Dat ជាអ្នកថត
រូបយូរឆ្នាំនៅសូនបក្សីនេះបានឲ្យដឹងថា
“ សូនបក្សីក្នុងព្រៃស្មាច់នេះកកើតឡើងនាឆ្នាំ១៩៨៦ហើយគិតតាំងពី
នោះមកនៅតែរក្សាបាននូវភាពដើមនៃតំបន់ដីសើម។នៅទីនេះគេលៃទុក
ដីចំនួន៣៥០ហិកតាដើម្បីអភិរក្សត្រីនិង៤០ហិកតាទៀតដើម្បីអភិរក្សបក្សា
បក្សី ពិសេសគឺអំបូរបក្សីកម្រដែលបានកត់ត្រាក្នុងសៀវភៅក្រហម។ក្នុងតំបន់
ទេសចរណ៍នេះគេក៏អភិរក្សនូវរុក្ខជាតិ រួមមានផ្កាឈូកបន្លែនិងមើមគ្រប់
ប្រភេទផងដែរ”។
|
តំបន់ទេសចរណ៍Gao Giongត្រូវបានបង្កើតឡើងនាខែកក្កដាឆ្នាំ២០០៣ |
ក៏ដូចទៅនឹងកន្លែងផ្សេងៗនៅ Dong Thap Muoi ដែរ តំបន់ទេសចរណ៍
Gao Giongមានរដូវចំនួន២គឺរដូវប្រាំងនិងរដូវវស្សា។លោកNguyen Van Hai
ជាមគ្គុទេសទេសចរណ៍នៅតំបន់ទេសចរណ៍Gao Giongបានឲ្យដឹងថា
“ រដូវទឹកឡើងចាប់ផ្ដើមពីខែភទ្របទឆ្នាំមុនដល់ខែពិសាខឆ្នាំក្រោយ។
សត្វបក្សាបក្សីគ្រប់ប្រភេទតែងតែមកពងកូននៅរដូវទឹកជំនន់ដោយសារ
នៅរដូវនេះសំបូរចំណី។ពួកបក្សាបក្សីទាំងហ្វូងៗមកនេះហើយធ្វើសំបុកតាម
អំបូររៀងៗខ្លួន”។
រីឯនៅរដូវប្រាំងនាពេលទឹកស្រកទៅ កន្លែងនេះអាចរៀបចំការបោះជំរំ
ជិះទូកទៅទស្សនាព្រៃស្មាច់ សួនបក្សីឬស្ទូចត្រីក៏បានដែរ។មកទស្សនាតំបន់
ទេសចរណ៍ធម្មជាតិ Gao Giongភ្ញៀវទេសចរនឹងមានឱកាសបរិភោគម្ហូប
ពិសេសនានាដូចជាត្រីរសដុត ពស់អាំង សម្លត្រីលិញញ៉ាំជាមួយផ្កាស្នោ ម៉ាំខញ៉ាំ
ជាមួយផ្កាព្រលិត ស្រាទឹកឃ្មុំព្រៃស្មាច់ជាដើម។
ដោយសារមានប្រព័ន្ធផ្លូវគមនាគមន៍ងាយស្រួលទាំងផ្លូវគោកនិងផលូវ
ទឹកនោះបានជាចំនួនភ្ញៀវទេសចរមកទស្សនាតំបន់ទេសចរណ៍Gao Giong
កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕
To Tuan
-VOVWORLD