ទស្សនារោងចក្រវារិអគិ្គសនីLai Chau នៅប៉ែកពាយព្យវៀតណាម

VOVWORLD_ Lai Chau ជាខេត្តមួយស្ថិតនៅប៉ែកពាយព្យប្រទេស
វៀតណាម។​ខេត្តនេះ​មានព្រំប្រទល់ជាមួយនឹងខេត្ត Lao Cai   Dien Bien
   Son La  និងYen Baiហើយ​មានជនជាតិចំនួន២០រួមរស់ជាមួយគ្នា។នៅ
ខេត្តLai Chauមានរមណីយដ្ឋាន​ជាច្រើន​គួរឲ្យទាក់ទាញភ្ញៀវទេសចរមក
ទស្សនា។ ក្រៅពីទេសភាពធម្មជាតិ ​​ឥឡូវខេត្តនេះ​មានកន្លែងទេសចរណ៍
ថ្មីដោយមនុស្សកសាងឡើងនោះគឺវិស្វកម្មវារិអគិ្គសនីLai Chau។

        សំណង់វារិអគ្គិសនីLai Chau បើកការដ្ឋានសាងសង់នាថ្ងៃទី៥ខែមករា
ឆ្នាំ២០១១​និងដាក់​ឲ្យដំណើរការនាថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦។។​រោងចក្រវារិ
អគិ្គសនីLai Chauស្ថិត​នៅទន្លេ Daលើ​ រួម​ជាមួយ​រោងចក្រវារិអគ្គិសនី
ចំនួន២ទៀតគឺរោងចក្រវារិអគ្គិសនីHoa Binhនិង​រោង​ចក្រវារិ​អគ្គិសនី
 Son Laនោះ ផលិតបានអគ្គិសនីសរុបចំនួនជិត​២៥​ពាន់​លានkWh/ឆ្នាំ។
ពេលកសាងសំណង់នេះកម្មាភិបាលនិងកម្មកររាប់ពាន់នាក់បានជីក
លើកដីថ្មចំនួន១៥លានម៉ែត្រគូប។ទំនប់វារិអគិ្គសនីនេះមានកំពស់
១៣៧ម៉ែត្រ ហើយគ្រឹះមានទំងន់ជិត២លានម៉ែត្រគូប។សំណង់វារិអគ្គិសនី
Lai Chauដែលបាន​សំរេច​មុន​ផែនការរយៈពេលមួយឆ្នាំនេះបានផលិត
អគ្គសនីមានកំលាំង៤,៧ពាន់លានkWhជូនបណ្ដាញអគ្គិសនីជាតិរួម
ចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចខេត្តLai Chau និង​ធានា
​សន្តិសុខ​ឋាមពលជាតិ។តាមលោកPham Hong Phuong នាយកគណៈ​
កម្មការ​គ្រប់​គ្រង​គំរោងការរោង​ចក្រវារិ​អគ្គិសនី Lai Chau បានឲ្យដឹងថា

      “សំណង់រោង​ចក្រវារិ​អគ្គិសនី Lai Chauបង្ហើយមុនកាលកំណត់មួយឆ្នាំ។
​រោងចក្រ​បានផលិតអគិ្គសនីចំនួន៤,៧ពាន់លានkWhសំរាប់បញ្ចូលទៅក្នុង
បណ្ដាញអគ្គិសនីជាតិ”។

ទស្សនារោងចក្រវារិអគិ្គសនីLai Chau នៅប៉ែកពាយព្យវៀតណាម - ảnh 1
រោងចក្រវារិអគ្គិសនី Lai Chau


        ដោយមានទីតាំងនៅកណ្ដាលតំបន់ព្រៃភ្នំបែកពាយព្យ នាបច្ចុប្បន្នរោង​
ចក្រវារិ​អគ្គិសនី Lai Chauជាកន្លែងមកទស្សនារបស់ប្រជាជននៅខេត្តជំវិញ
និងភ្ញៀវទេសចរ​នៅក្នុងនិងក្រៅប្រទេស។ លោក Vo Van Viet ជាភ្ញៀវទេសចរ
មួយរូបមកពីខេត្ត Quang Binh ភាគកណ្ដាលវៀតណាមបានឲ្យដឹងថា

 “ខ្ញុំបានទៅទស្សនារោងចក្រវារិអគ្គិសនីHoa Binh រោង​ចក្រវារិ​អគ្គិសនី
Son Laនិងឥឡូវគឺរោង​ចក្រវារិ​អគ្គិសនី Lai Chau។មកទស្សនាសំណង់ដ៏ធំនេះ
ខ្ញុំរំជួលចិត្ត​យ៉ាង​ខ្លាំង​ចំពោះការចំណាយកំលាំងពលកម្មរបស់បងប្អូនវិស្វករ
និងកម្មករសំណង់​យើង”។

        ផ្លូវប្រវែងជាង១០០គីឡូម៉ែត្រពីទីក្រុងLai Chau ទៅកាន់រោង​ចក្រវារិ​
អគ្គិសនី​ខ្វាត់ខ្វែងបត់បែនតាមជ្រលងភ្នំនិងព្រៃស្រោងដែលធ្វើឲ្យភ្ញៀវ
ទេសចរជក់ចិត្តយ៉ាងខ្លាំង។ឈរនៅលើទំនប់ទឹកអាចមើលឃើញទាំងស្រុង
នូវទិដ្ឋភាពសំណង់វារិ​អគ្គិសនីធំទី៣​នៅអាស៊ីអាគ្នេយ៍រួមជាមួយទេសភាព
ធម្មជាតិដ៏ស្រស់ស្អាតនៃទឹកដីប៉ែកពាយព្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ