ទស្សនាវត្ត Hang លើកោះLy Son ខេត្ត Quang Ngai

(VOVWORLD) -កោះLy Son ជាកោះដ៏ស្រស់ស្អាតមួយចំណុះខេត្ត Quang Ngai ដែលមានចំងាយ២៤គីឡូម៉ែត្រពីដីគោក។នៅលើកោះនេះមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជាច្រើនកន្លែង។ក្នុងនោះវត្ត Hang ត្រូវបានអ្នកផងប្រៀបដូចសំណង់រូបចំលាក់ដែលធម្មជាតិប្រទានជូនទឹកដីLy Son នេះ។

កោះLy Son ជាកោះដ៏ស្រស់ស្អាតមួយចំណុះខេត្ត Quang Ngai ដែលមានចំងាយ២៤គីឡូម៉ែត្រពីដីគោក។នៅលើកោះនេះមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជាច្រើនកន្លែង។ក្នុងនោះវត្ត Hang ត្រូវបានអ្នកផងប្រៀបដូចសំណង់រូបចំលាក់ដែលធម្មជាតិប្រទានជូនទឹកដីLy Son នេះ។

        វត្ត Hang ស្ថិតនៅប៉ែកខាងជើងភ្នំ Thoi Loi លើកោះ Ly Son ដែលមានបឹងដ៏ធំមួយកកើតឡើងពីភ្នំភ្លើងមុននេះធ្វើឲ្យទេសភាពកាន់តែស្រស់ស្អាត។វត្ត Hang នៅមិនសូវឆ្ងាយប៉ុន្មានពីសាលាភូមិ An Vinh ជាមជ្ឈមណ្ឌលកោះទេ ក៏ប៉ុន្តែផ្លូវឡើងវត្តត្រូវដើរកាត់ចង្កេះភ្នំដែលមានវាលស្មៅខៀវស្រងាត់រួមជាមួយស្រែដាំពោត ខ្ទឹមនិងខ្ទឹមសរបស់ប្រជាពលរដ្ឋទៀតផង។ ពីកំពូលភ្នំ ភ្ញៀវទេសចរអាចគយគន់ទេសភាពធម្មជាតិ ពពក និងសមុទ្រ Ly Son ដ៏ទូលំទូលាយ។ ភ្នំ Hang មានទីតាំងនៅខ្នងភ្នំដែលបានបង្កើតឡើងនារជ្ជកាលស្ដេច Le Kinh Tong (១៥៩៩-១៦១៨)។វត្ត Hangនេះត្រូវបានកសាងក្នុងរូងភ្នំដ៏ធំមួយដែលមានអក្សរចារឹកលើជញ្ជាំងថ្មឲ្យដឹងថាក្រុមជនមកកាន់កោះ Ly Son មុនគេនោះបានបង្កើតឡើងភូមិ An Hai និងភូមិ An Vinh ហើយក៏ជាអ្នកសាងសង់វត្តនេះដែរ។តាមលោក Tran Vi ជាអ្នកថែទាំវត្ត Hang បានឲ្យដឹងថា

        “វត្ត Hang មានតាំងពី៤០០ឆ្នាំមុននេះមកពោលគឺនាគ្រាជីដូនជីតាមកកាន់កោះមុនគេ។ នៅវត្តនេះប្រជាពលរដ្ឋគោរពបូជាព្រះពុទ្ធផងនិងបុព្វបុរសដែលមានគុណូបការៈគាស់រានដីកសាងភូមិឃុំលើកោះ។វត្ត Hang នេះស័ក្តិសិទ្ធិណាស់ហើយមានប្រជាជនជាច្រើននាក់ពីគ្រប់ទិសទីមកធ្វើបុណ្យសូមឲ្យក្រុមគ្រួសាររកស៊ីមានបានឬសុំឲ្យបានកូន”។

        ទីធ្លាវត្តធំណាស់ដែលនៅកណ្ដាលមានបឹងផ្កាឈូកនិងរូបសំណាក់ព្រះនាងគង់ ស៊ីអ៊ីមបែរមុខទៅសមុទ្រ។ នៅជុំវិញទីធ្លាគឺដើមឈើធំៗដែលមានអាយុរាប់រយឆ្នាំ។នៅខាងមុខវត្តមានអណ្ដូងទឹកឈ្មោះអណ្ដូងទឹកព្រះ។ ភ្ញៀវទេសចរមកលេងកោះតែងតែយកទឹកពីអណ្ដូងនេះផឹកនិងលាងមុខដើម្បីបំបាត់ការនឿយហត់ក្រោយពីបានធើ្វដំណើរឡើងភ្នំ។  ពេលចូលក្នុងវត្ត Hang អាកាសធាតុត្រជាក់ណាស់ហើយមានផ្លូវ បញ្ច្រសពីរដ៏ចង្អៀតនិងងងិតក្នុងរូងដែលអ្នកផងហៅថាផ្លូវទៅឋានសួគ៏និងផ្លូវទៅឋាននរក។ទីសក្ការបូជាធំតាំងនៅចំកណ្ដាលរូងភ្នំដោយមានព្រះពុទ្ធបដិមានិងរូបសំណាក់អ្នកដែលមានសគុណកសាងវត្តដាក់នៅជុំវិញ។

ទស្សនាវត្ត Hang លើកោះLy Son ខេត្ត Quang Ngai - ảnh 1វត្ត Hang ត្រូវបានអ្នកផងប្រៀបដូចសំណង់រូបចំលាក់ដែលធម្មជាតិប្រទានជូនទឹកដីLy Son 

        នៅក្នុងឱកាសបុណ្យទានដូចជាបុណ្យ Vu Lan បុណ្យវិសាខបូជា បុណ្យរំលឹកវិញ្ញាណក្ខន្ធជីដូនជីតានិងក្រុមទ័ព Hoang Saដែលមានគុណូបការៈក្នុងការវាស់វែងនិងបោះសិលាចារឹកអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa នោះគឺតែងមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរពីគ្រប់ទិសទីជាច្រើនកុះករមកធ្វើបុណ្យ។ តាមលោក Ngo Hien ជាមគ្គទេសទេចរណ៍មួយរូបលើកោះ Ly Son ថាកោះនេះមានផ្ទៃដីជិត១០គីឡូម៉ែត្រក្រឡា ប៉ុន្តែមានកេរតំណែលវប្បធម៌ប្រវតិ្តសាស្រ្តជិត១០០។ ក្នុងនោះ វត្ត Hang ត្រូវបានក្រសួងវប្បធម៌កីឡានិងទេសចរណ៍រៀបបញ្ចូលក្នុងបញ្ជីរមណីយដ្ឋានជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋអំណាចស្រុកកោះLy Son បានខិតខំប្រឹងប្រែងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ជួសជុលនិងកែលំអកេរមរតកនានា។ លោក Ngo Hien ថ្លែងថា

        “ការងារអភិរក្សនិងពង្រីកតំលៃរបស់បេតិកភណ្ឌទាំងនេះគឺមានសារៈដ៏សំខាន់ដោយសារវាផ្សាភ្ជាប់ជាមួយការអភិវឌ្ឍលើកោះLy Son។ ទង្វើនេះបានបង្កើតឡើងផលិតផលទេចរណ៍និងរមណីយដ្ឋានស្រស់ស្អាតជាបន្ថែមដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកោះLy Sonជាច្រើនថែមទៀត”។

        មកទស្សនាកោះLy Sonភ្ញៀវទេសចរអាចគយគន់ទេសភាពធម្មជាតិភ្នំ សមុទ្រហើយក៏អាចដើរទៅកាន់ភូមិនេសាទដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះផងដែរ។ ទាំងអស់នេះជាការចាប់អារម្មណ៍ដ៏ល្អចំពោះភ្ញៀវពេលមកទស្សនាកោះLy Son ខេត្ត Quang Ngai ភូមិភាគកណ្ដាលវៀតណាមម្ដងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ