ប្រមូលផលផ្ការប៉ូចកាក់ជាមួយប្រជាជនខេត្ត Lang Son

(VOVWORLD) - ទឹកដីព្រំដែន Lang Son ដ៏ល្បីឈ្មោះ ជាមួយផលិតផលដ៏វិសេសវិសាលនៃតំបន់ព្រៃភ្នំ ក្នុងនោះ មិនអាចមិនរំលឹកដល់ផលិតផលពីដើមប៉ូចកាក់បានឡើយ។ ក្នុងសរទរដូវ នៅពេលដែលដើមប៉ូចកាក់បានចេញផ្កានោះ ប្រជាជនខេត្ត  Lang Son បានឈានចូលរដូវប្រមូលផលយ៉ាងមមាញឹកផងដែរ។
ប្រមូលផលផ្ការប៉ូចកាក់ជាមួយប្រជាជនខេត្ត Lang Son - ảnh 1ប្រជាជនខេត្ត Lang Son ប្រមូលផលផ្ការប៉ូចកាក់

នៅពេលសរទរដូវមកដល់ម្តងៗ ព្រៃប៉ូកាក់ដ៏ធំល្វឹងល្វើយដែលព័ទ្ធជុំវិញភូមិស្រុកនៅភូមិសាស្ត្រស្រុក Van Quan ខេត្ត Lang Son បានបញ្ចេញក្លិនក្រអូបគួរឱ្យទាក់ទាញ។ នេះក៏ជាពេលវេលាដែលប្រជាជនបាននាំគ្នាប្រញាប់ប្រញាល់ចូលព្រៃដើម្បីប្រមូលផ្កាប៉ូកាក់ផងដែរ។ លោក To Van Dong ពលរដ្ឋម្នាក់ មកពី ឃុំ Yen Phuc ស្រុក Van Quan បានឲ្យដឹងថា៖ “ខ្ញុំបានដាំដើមប៉ូចកាក់អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ដើមប៉ូចកាត់មានគុណសម្បត្តិមួយគឺ មិនចាំចាច់ថែទាំច្រើនឡើយ ហើយជារៀងរាល់ឆ្នាំ យើងអាចប្រមូលផលបាន ២ ដង គឺរដូវប្រមូលផលនាខែ ១២ និងខែ ៧ តាមប្រតិទិនច័ន្ទគតិ។ ការដាំដើមប៉ូចកាក់ទទួលបានប្រសិទ្ធភាពជាងច្រើនដង បើប្រៀបធៀបនឹងការដាំដំណាំពោត និងដំឡូង។ ចាប់តាំងពីពេលដាំដើមប៉ូចកាក់មក សេដ្ឋកិច្ចគ្រួសារក៏មានស្ថិរភាពជាងមុន ពោលគឺប្រជាជននៅទីនេះសុទ្ធតែបានធ្វើសេដ្ឋកិច្ចពីដើមប៉ូចកាក់ផងដែរ”។

ក្រោយពេលប្រមូលផលផ្កាប៉ូចកាក់រួចមក ឈ្មួញបានមកប្រមូលទិញ ឬផ្គត់ផ្គង់ឲ្យមូលដ្ឋានសិប្បកម្មផ្កាប៉ូចកាក់នៅតាមស្រុក។ លោក Nong Van Tu ពលរដ្ឋម្នាក់នៅភូមិ Na Hay ឃុំ Binh Phuc ស្រុក Van Quan មានបទពិសោធន៍ចម្រាញ់ប្រេងប៉ូចកាក់អស់រយៈពេលជាង ៤០ ឆ្នាំ។ នាបច្ចុប្បន្នេះ ផលិតផលប្រេងប៉ូចកាក់របស់លោក ទទួលបានវិញ្ញាបនប័ត្រនៃកម្មវិធីភូមិ (ឃុំ) មួយ ផលិតផលមួយ (OCOP)។ លោកកំពុងបង្កើតពាណិជ្ជសញ្ញា ដើម្បីដាក់លក់តាមប្រព័ន្ធផ្សារទំនើប និងហាងលក់ទំនិញក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារបរទេស។ លោក Nong Van Tu បានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ រោងសិប្បកម្មរបស់ខ្ញុំអាចចម្រាញ់ប្រេងប៉ូចកាក់ពី ១០ ទៅ ១៥ តោន ហើយតាមនោះ អាចនាំចេញទៅកាន់បណ្ដាប្រទេសអឺរ៉ុបខាងលិច។ ក្នុងនាមជាអ្នកភូមិម្នាក់ ដែលបន្តមរតកមុខរបរពីដូនតាមក នាប្ចុប្បន្ននេះ ខ្ញុំអាចផលិតចេញផលិតផលដែលមានគុណភាពខ្ពស់ ។ ខ្ញុំសង្ឃឹមថា អាជ្ញាធរនឹងជួយសម្រួលធាតុចេញ ដើម្បីធានាខ្សែសង្វាក់ផលិតកម្មយ៉ាងរលូន បង្កើនទិន្នផល ក៏ដូចជាគុណភាព ដើម្បីរួមចំណែកផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់មនុស្សគ្រប់រូបផងដែរ”។

ប្រមូលផលផ្ការប៉ូចកាក់ជាមួយប្រជាជនខេត្ត Lang Son - ảnh 2ប្រជាជនខេត្ត Lang Son ប្រមូលផលផ្ការប៉ូចកាក់

ស្រុក Van Quan គឺជាតំបន់ដែលបានដាំដើមប៉ូចកាក់ធំបំផុតនៅខេត្ត Lang Son ដោយមានបរិមាណផលប៉ូចកាក់ស្រស់ៗពី ២៧ ០០០ ទៅ ៣០ ០០០ តោន នោះ ប្រាក់ចំណូលពីដើមប៉ូចកាក់ក្នុងឆ្នាំ ២០២០ របស់ស្រុកសម្រេចបានប្រមាណ ពី ៦០០ ទៅ ៧០០ ពាន់លានដុង។ ដើម្បីបង្កើតជំហានលោតផ្លោះសម្រាប់ដាំណាំប្រចាំតំបន់នោះ ខេត្ត Lang Son បានកសាង “ ផែនការមេស្ដីពីការអភិវឌ្ឍន៍តំបន់ដំណាំវត្ថុធាតុដើមដែលផ្សារភ្ជាប់ជាមួយការកែច្នៃនិងការនាំចេញនៅ
ភូមិសាស្ត្រខេត្តLang Son ដល់ឆ្នាំ ២០២០ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ ” ក្នុងនោះមានដាំណាំប៉ូចកាក់។  តំបន់វត្ថុធាតុដើមដាំណាំប៉ូចកាក់ត្រូវបានប្រមូលផ្តុំនៅតាមភូមិសាស្ត្រសំខាន់ៗនៅតាមស្រុក Van Quan  Binh Gia  និង Van Lang ជាមួយផ្ទៃដីសរុបជាង ២០ ពាន់ហិកតា។ លោក Nong Van Tung ប្រធានការិយាល័យកសិកម្មស្រុកVan Quan បានឲ្យដឹងថា៖ “យោងតាមការតំរង់ទិសដៅក្នុងការកែច្នៃដាំណាំប៉ូចកាក់នោះ យើងខ្ញុំបាន និងកំពុងអំពាវនាវដល់វិនិយោគិននានា។ នារយៈពេលខាងមុខ ស្រុកនឹងសាងសង់រោងចក្រកែច្នៃផ្ការប៉ូចកាក់ដែលមានបច្ចេកវិទ្យានិងឧបករណ៍ទំនើបៗដោយផ្តោតលើការកែច្នៃយ៉ាងស៊ីជម្រៅពីដំណាំប៉ូចកាក់។ នៅពេលដាក់ឲ្យដំណើរការនោះ រោងចក្រនេះនឹងជួយប្រមូលទិញទិន្នផលប៉ូចកាក់ទាំងអស់ ហើយតាមនោះ ជួយអ្នកដាំដុះទទួលបានអត្ថប្រយោជន៍ មានធាតុចេញប្រកបដោយស្ថិរភាព ចីរភាព និងបង្កើតផលិតផលជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការនាំចេញទៅកាន់បណ្ដាប្រទេស ជាពិសេសគឺទីផ្សារអឺរ៉ុប។ ឥឡូវនេះតំបន់វត្ថុធាតុដើមមានលក្ខណៈល្អប្រសើរ ហើយយើងក៏មានគោលបំណងថា មានសហគ្រាសជាច្រើនចាប់អារម្មណ៍វិនិយោគ ដើម្បីកសាង និងកែច្នៃដំណាំប៉ូចកាក់។ អាស្រ័យហេតុនេះ ជួយបង្កើតការប្រកួតប្រជែង ក៏ដូចជារួមចំណែកលើកកម្ពស់តម្លៃផលិតផលប៉ូចកាក់នៅស្រុកផងដែរ”។

ដោយមានដំណោះស្រាយជាមូលដ្ឋាន ហើយមានលក្ខណៈយូរអង្វែងនោះ ខេត្ត Lang Son កំពុងអភិវឌ្ឍន៍ និងលើកកម្ពស់តម្លៃផលិតផលពីផ្កាប៉ូចកាក់ ដោយឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ដំណាំប្រចាំតំបន់នេះប្រកបដោយចីរភាព ក៏ដូចជារួមចំណែកអះអាងពាណិជ្ជសញ្ញានៃផ្ការប៉ូចកាក់របស់ខេត្ត Lang Son ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ