ផ្ទះចំការនៅHue

          VOVWORLD_Hue ត្រូវបានគេហៅថា​ទីក្រុងចំការឬផ្ទះ​ចំការ។ ​ភ្ញៀវ​
ទេសចរចូលចិត្ត​ទៅទស្សនាផ្ទះចំការណាស់។ មកទស្សនាផ្ទះចំការភ្ញៀវ
ទេសចរ​នឹងសំគាល់ឃើញនូវជីវភាពរស់នៅនិងអារម្មណ៍របស់ម្ចាស់ផ្ទះ។ 
ផ្ទះចំការបង្ហាញនូវការស្រុះស្រួលរវាងមនុស្សនឹងរុក្ខជាតិដោយមានតំលៃ
អំពីវប្បធម៌ ប្រវតិ្តសាស្រ្តទៀតផង។

ផ្ទះចំការស្អាតៗនៅHue តែងតែបានកសាងនៅមាត់ទន្លេ Huong ដូចជា
ផ្ទះ​Long Ho  Ngoc Ho  Huong Long   Kim Long   Nguyet Bieu  Luong Quan
 Duong Xuan   Vy Da និង​ Bao Vinh។ មកទស្សនាផ្ទះចំការនៅHue​ អ្នកផង
អាចគយគន់​ផ្កាពណ៌​ចំរុះ​រីកស្គុះស្គាយ របងរុក្ខជាតិខៀវស្រងាត់។​គេអាច
ស្រូបយកខ្យល់បរិសុទ្ធ​នៅ​ក្រោមម្លប់ដើមឈើធំៗឬបណ្ដែតអារម្មណ៍ស្រ
មើស្រមៃក្នុងបរិយាកាស់ស្ងប់ស្ងាត់នៃផ្ទះបុរាណ។ លោក Nguyen Van Thanh​ 
ជាអ្នករស់នៅ ក្រុងHue បានឲ្យដឹងថា

“មុននេះផ្ទះចំការនៅHue ត្រូវបានគេហៅថាផ្ទះRuong​ ឬផ្ទះបុរាណ។ 
សំភារៈ​សំណង់នាគ្រានោះជាឈើនិងថ្មគឺមិនប្រើសំភារៈទំនើបៗដូចនា
បច្ចុប្បន្ននេះឡើយ។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំជាងឈើវៀតណាមនិងបណ្ដា
សិប្បករពីភូមិភាគខាងជើងមកទីនេះគេបានប្រមូលផ្ដុំបញ្ញានិងបទពិសោធន៍
ដើម្បីបង្កើតឡើងរបៀបស្ថាបត្យកម្មនេះ។ថ្វីបើដូច្នេះក្ដីតែការសាងសង់ផ្ទះ
របស់ប្រជាពលរដ្ឋសាមញ្ញវាមានទំនាក់ទំនងជាមួយបចេ្ទកទេសសាងសង់
បរមរាជវាំង ហើយយូរៗទៅអភិវឌ្ឍន៍ដល់កំរិតខ្ពស់សំរាប់សាងសង់វាំងស្ដេច
ដ៍ល្អប្រណិតដូចជារាជវាំង Thai Hoa និង Long An”។

ក្នុងចំណាមមផ្ទះចំការនៅសែស​សល់នៃក្រុង Hue គឺមានផ្ទះចំការ An
Hien ជាផ្ទះ​មួយ​ខ្នងដែលបានសាងសង់ជាមួយរបៀបស្ថាបត្យកម្ម​គំរូនៃផ្ទះ
ចំការ​នៅ ​Hue​ ដោយអនុវត្តត្រឹមត្រូវតាមគោលការណ៍អំពីភូមិសាស្រ្តនិង
បរិស្ថានដែល​ជន​ជាតិអាស៊ីតែងតែជឿជាក់។ ផ្ទះ An Hien បែរមុខទៅទន្លេ
 Huong និងស្ថិតក្នុងចំការ​ដើម​ឈើមានផ្ទៃដី៥០០០ម៉ែត្រក្រឡា។​ ផ្លូវចូលពី
ក្លោងទ្វារដល់ផ្ទះមាន​ប្រវែង​៣៤​ម៉ែ​ត្រ​ដោយមានមានជួរដើមឈើនៅសង្ខាង
បង្កើតជាម្លប់ត្រជាក់និង​រូបភាព​ដ៏​ស្អាត​។ លោកស្រី Nguyen Thi Thach​ ជា​អ្នក
មើលផ្ទះនេះបានឲ្យដឹងថា

 “ដើរពីទ្វារធំចូលយើងឃើញជញ្ជាំងខ្លីមួយសំរាប់បាំងខ្យល់និងពួក
ប្រែត។ បន្ទាប់មកជាអាងទឹកសំរាប់សំរួលបរិយាកាសរួចទើបចូលផ្ទះបាន។
អ្នកHueហៅផ្ទះRuong ដោយសារផ្ទះមានសសរជាច្រើនហើយគ្មានប្រើដែក
គោលនិងបេតុងឡើយ”។

        ផ្ទះចំការ An Hienត្រូវបានកសាងពីយូរមកហើយ​ដោយមានម្ចាស់ផ្សេង
គ្នា​ជា​ច្រើននាក់។ តាមឯកសាររបស់គ្រូសារឲ្យដឹងថានាគ្រាមុនឆ្នាំ១៨៩៥
ម្ចាស់ដើមដំបូងនៃគេហដ្ឋាននេះជារាជបុត្រីនៃស្ដេច Duc Duc ហើយកន្លែង
នេះហៅថាវិមាន​រាជ​បុត្រី។​​ រីឯម្ចាស់ចុងក្រោយជាមន្ត្រីជាន់ខ្ពស់​មួយរូប
ឈ្មោះ Nguyen Dinh Chi។​ ភរិយា​លោក​​​គឺអ្នកស្រី Dao Thi Xuan Yen​ បាន
ទទួលមរតកហើយបន្តគ្រប់គ្រង​ថែរក្សា​​ផ្ទះចំការនេះ។ ​អ្នកស្រីជាម្ចាស់យូរ
បំផុតហើយបានថែរក្សា​និងលំអរផ្ទះ​ឲ្យកាន់តែស្អាតថែមទៀតរហូតដល់
ពេលទទួលមរណភាពនាឆ្នាំ១៩៩៧។ នាសព្វថ្ងៃផ្ទះចំការ An Hienចំណុះ
កម្មសិទិ្ធរបស់កូនប្រសាស្រីឈ្មោះ Phan Thi Hoang Oanh និងចៅ៤នាក់ទៀត
ដែលកំពុងរស់នៅប្រទេសបារាំង។ ផ្ទះចំការ An Hien​ បានក្លាយទៅជា
អាស័យដ្ឋានវប្បធម៌មួយនៃអតីតរាជធានី។ អ្នកមើលផ្ទះ Nguyen Thi Thach
ឲ្យដឹងទៀតថា

“ផ្ទះចំការនេះមានសោភ័ណភាពធម្មជាតិតែអ្នកស្រីម្ចាស់ផ្ទះមិនផ្សព្វ
ផ្សាយហើយក៏មិនបើកសេវាអាជីវកម្មដែរ អ្នកណាមានបំណងមកទស្សនា
ផ្ទះចំការបុរាណគឺអញ្ចើញមក។ នាងខ្ញុំសប្បាយចិត្តណាស់ពេលឃើញភ្ញៀវ
មកទស្សនា។ ជាធម្មតាពេលភ្ញៀវមកទស្សនាក្រុង Hue គេក៏តែងតែមកនេះ
ដែរ។ នារដូវក្ដៅគឺភ្ញៀវទេសចរក្នុងស្រុកមកច្រើនជាង។​ នាវេលាម៉ោង៥
ព្រឹកនាងខ្ញុំ​ដើរផ្សារហើយ​បោស​ផ្ទះនិងចំការត្រៀមទទួលភ្ញៀវ។​ នៅថ្ងៃ
គ្មានភ្ញៀវគឺនាងខ្ញុំធ្វើចំការវិញ។​ ផ្ទះនេះ​រក្សា​បាន​ដ៏ដែលនូវភាពដើម
ដោយគ្មានផ្លាស់ប្ដូរអ្វីឡើយ”។​​ 

        គ្រឿងសង្ហារឹមក្នុងផ្ទះចំការ An Hien ត្រូវបានតម្រៀបជាច្បាស់ទៅ​
តាម​ការ​ប្រើប្រាស់។ ល្វែងកណ្ដាលជាទីសក្កាបូជាព្រៈពុទ្ធនិងដូនតា។ រីឯ
ល្វែងសង្ខាងជាបន្ទប់ទទួលភ្ញៀវ។ នៅក្នុងផ្ទះនៅមានវត្ថុជាច្រើននៃ
រាជវង្សានុវង្សស្ដេច Nguyen ទៀតផង។ ឆ្លងកាត់បំរែបំបួលជាច្រើនរបស់
ប្រវតិ្តសាស្រ្តនិងឥទ្ធិពលនៃពេលវាលាផ្ទះចំការ An Hien បានក្លាយទៅ
ជាកន្លែងសុខសាន្ត​ត្រាណនិងជា​អាស័យដ្ឋាន​វប្បធម៌មួយនៃអតីត
រាជធានី Hue៕

ប្រតិកម្មទៅវិញ

ផ្សេងៗ