ផ្លូវបំបែកជាបី Co Noi - បទចម្រៀងវីរភាពអមតៈក្នុងយុទ្ធនាការ Dien Bien Phu

(VOVWORLD) - ជាចំណុចប្រសព្វនៃខ្សែផ្លូវចរាចរណ៍តភ្ជាប់តំបន់ដីសណ្តប៉ែកខាងជើង តំបន់បដិវត្តន៍ Việt Bắc អន្តរតំបន់ ៣ (Hai Phong, Kien An, Thai Binh, Hung Yen, Hai Duong), អន្តរតំបន់ ៤ (Thanh Hoa, Nghe An, Ha Tinh, Quang Binh, Quang Tri, Thua Thien) ជាមួយសមរភូមិ Dien Bien Phu   ផ្លូវបំបែកជាបី Co Noi ចំណុះភូមិសាស្ត្រឃុំ Co Noi ស្រុក Mai Son ខេត្ត Son La គឺជាចំណុចផ្លូវចរាចរណ៍ដ៏សំខាន់នៅលើខ្សែផ្លូវភ្លើង។ នៅទីនេះ សាច់ស្រស់ឈាមស្រស់របស់កម្មាភិបាល យុទ្ធជន យុវជនស្ម័គ្រចិត្ត និងប្រជាជនរាប់មិនអស់ត្រូវបានបង្ហូរ រួមចំណែកសរសេរបទចម្រៀងវីរភាពអមតៈសម្រាប់ជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤)។
ផ្លូវបំបែកជាបី Co Noi  - បទចម្រៀងវីរភាពអមតៈក្នុងយុទ្ធនាការ Dien Bien Phu - ảnh 1ផ្លូវបំបែកជាបី Co Noi  - បទចម្រៀងវីរភាពអមតៈក្នុងយុទ្ធនាការ Dien Bien Phu

 

ដើម្បីជួយឧបត្ថម្ភដល់ការប្រយុទ្ធរបស់កងទ័ព និងប្រជាជនវៀតណាមនៅសមរភូមិ Dien Bien Phu កាលពី ៧០ ឆ្នាំមុន បណ្តាញដឹកជញ្ជូនត្រូវបានបង្កើតឡើង ហើយសុទ្ធតែត្រូវឆ្លងផ្លូវបំបែកជាបី Co Noi ។ កងទ័ពបារាំងបានកំណត់ថានេះគឺជា “បំពង់ក” និង “ចំណុចស្លាប់” នៃខ្សែផ្លូវផ្គត់ផ្គង់សព្វាវុធ និងស្បៀងអាហាររបស់កងទ័ពវៀតណាមឡើងទៅកាន់ទីក្រុង Dien Bienដូច្នេះហើយបានបញ្ជាឱ្យកងទ័ពអាកាសបារាំងនៅឥណ្ឌូចិនត្រូវរិះរិកគ្រប់មធ្យោបាយដើម្បីប្រែក្លាយ ផ្លូវបំពេកជាបី Co Noi- Sơn La ក្លាយជា "វាលភក់"។ ចាប់តាំងពីពេលនោះមក ផ្លូវបំពេកជាបី Co Noi បានក្លាយទៅជា "កូអរដោនេភ្លើង"ដែលជាកន្លែងប្រព្រឹត្តិទៅការប្រយុទ្ធខាងបញ្ញា និងកម្លាំងរវាងភាគីទាំងពីរ។ ជាមធ្យម រៀងរាល់ថ្ងៃទាំងយប់ទាំងបានប្រព្រឹត្តិទៅការវាយប្រហាររាប់សិបលើករបស់កងទ័ពបារាំងជាមួយនឹងគ្រាប់បែកបំផ្ទុះយឺត គ្រាប់បែក na pan និងគ្រាប់បែកមេអំបៅ ក្នុងគោលបំណងកំទេចស្មារតី និងឆន្ទៈប្រយុទ្ធរបស់កងទ័ព និងប្រជាជនវៀតណាម។

ជាមួយនឹងការប្តេជ្ញាចិត្តការពារផ្លូវសសៃឈាម យុវជនស្ម័គ្រចិត្តជាង ១៨០០០ នាក់ត្រូវបានកៀរគរមកពីគ្រប់តំបន់ដើម្បីបម្រើយុទ្ធនាការនេះ។ ក្នុងនោះមានមនុស្សប្រមាណ១០០០នាក់បានឈរជើងនៅផ្លូវបំបែកជាបី Co Noi។ លោកស្រី Nguyen Thi Nu អតីតយុវនារីស្ម័គ្រចិត្តបានឲ្យដឹងថា៖                                   

“នាគ្រានោះ បារាំងបានវាយប្រហារយ៉ាងខ្លាំងក្លា ដោយទម្លាក់គ្រាប់បែករាប់រយតោនជារៀងរាល់ថ្ងៃ ផ្លូវពិបាកធ្វើដំណើរណាស់ ដូច្នេះត្រូវបើកផ្លូវរបៀងឆ្លងទួលភ្នំ ហើយត្រូវអំពាវនាវដល់ប្រជាជនទាំងមូលបញ្ជូនល្បៀងអាហារ និងគ្រាប់រំសេវ។  មនុស្សជាច្រើនបានពលីជីវិតនៅទីនេះ ដូច្នេះហើយ យើងខ្ញុំរឹតតែស្រុះចិត្តគំនិតគ្នា រួមគ្នាជំនះពុះពារលើការលំបាកដើម្បីរំដោះ Dien Bien Phu ផងដែរ”។

លោក Lo Van Henh មកពីអង្គភាពកងវិស្វកម្មបោសសម្អាតគ្រាប់បែកនៅផ្លូវបំបែកជាបី Co Noi បានរំឭកថា៖

“នៅពេលនោះ រដ្ឋត្រូវការយុវជនស្ម័គ្រចិត្ត ហើយខ្ញុំបានចូលរួមជាយុវជនស្ម័គ្រចិត្ត ហើយត្រូវបានចាត់តាំងចូលរួមផ្នែកកងវិស្វកម្មបោសសម្អាតគ្រាប់បែក។ ថ្ងៃខ្លះ ខ្មាំងសត្រូវបានទម្លាក់គ្រាប់បែកខ្លាំងពេក រូបខ្ញុំផ្ទាល់មិនទទួលទានអាហារ និងទឹកក្នុងរយៈពេល ៣ ថ្ងៃ ៣ យប់ ប៉ុន្តែខ្ញុំនៅតែខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចផងដែរ”។

ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ តបស្នងសងគុណ និងលើកតម្កើង គុណបំណាច់ដ៏ធំធេងរបស់កងទ័ព វីរយុទ្ធជនពលី យុវជនស្ម័គ្រចិត្ត ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០២ ខេត្ត Son La បានសាងសង់មណ្ឌលកេរ្កិ៍ដំណែលរំលឹកវិញ្ញាណក្ខ័ន្ធនៅផ្លូវបំបែកជា បី Co Noi ។ នាឆ្នាំ ២០០៤ មណ្ឌលកេរ្កិ៍ត្រូវបានរៀបចំណាត់ថ្នាក់ជាតិ។

ផ្លូវបំបែកជាបី Co Noi  - បទចម្រៀងវីរភាពអមតៈក្នុងយុទ្ធនាការ Dien Bien Phu - ảnh 2ផ្លូវបំបែកជាបី Co Noi  - បទចម្រៀងវីរភាពអមតៈក្នុងយុទ្ធនាការ Dien Bien Phu

នាខែកក្កដា ឆ្នាំ ២០២១ បន្តបើកសម្ពោធមណ្ឌលអនុស្សាវរីយ៍ខាងវិញ្ញាណដំណាក់កាលទី ១ ចំណុះគម្រោងជួសជុលកែលម្អ និងពង្រីកតម្លៃកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវបំពេកជាបី Co Noi។ សំណង់នេះគឺជានិមិត្តសញ្ញា ដោយអះអាងពីឆន្ទៈដ៏អង់អាចក្លាហានរបស់ប្រជាជាតិវៀតណាម ហើយជា “អាសយដ្ឋានក្រហម” អប់រំឧត្តមគតិ និងប្រពៃណីបដិវត្តន៍សម្រាប់មនុស្សគ្រប់ជំនាន់។ លោក Lo Duc Ngoc លេខារងសម្ព័ន្ធយុវជនស្រុក Mai Son ខេត្ត Son La បានចែករំលែកថា៖

“ស្ដូបផ្លូវបំបែកជាបី Co Noi គឺជាអាស័យដ្ឋានក្រហម ដើម្បីយុវជនវៀតណាមគ្រប់ជំនាន់និយាយរួម និងយុវជនស្រុក Mai Son ខេត្ត Son La និយាយដោយឡែកបានសម្ដែងទឹកចិត្តគោរព តបស្នងសងគុណឥតឧបមាដល់ដូនតាជំនាន់មុនៗ។ តាមនោះ ពង្រីកប្រពៃណីផឹកតទឹកនឹកដល់ប្រភពដើមដ៏ថ្នៃថ្នូររបស់ប្រជាជាតិវៀតណាម”។

បច្ចុប្បន្ននេះ Co Noi មិនត្រឹមតែអាស័យដ្ឋានប្រវត្តិសាស្ត្រមួយដែលផ្សារភ្ជាប់ជាមួយការពលីជីវិតដ៏អង់អាចក្លាហានរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu ប៉ុណ្ណោះទេ តំបន់ដីនេះថែមមទាំងត្រូវបានស្គាល់ដល់ជាកន្លែងដែលវិស័យសេដ្ឋកិច្ច និងសង្គមអភិវឌ្ឍន៍ ហើយថែមទាំងមានតំបន់នគរថ្មីដែលកំពុងលេចចេញជារូបរាងនៅចន្លះចម្ការពោត និងអំពៅ។ ផ្លូវបំបែកជាបី Co Noi  គឺជានិមិត្តសញ្ញាវីរៈភាពនៃកងកម្លាំងយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការ Dien Bien Phu ហើយជាប្រភពកម្លាំងពលំខាងស្មារតី បន្តកម្លាំងដល់យុវជនជំនាន់វ័យក្មេងបច្ចុប្បន្នក្នុងការកសាងប្រទេសជាតិឲ្យកាន់តែសម្បូរធូធារ និងខ្លាំងមាំមួនផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ