ផ្លូវបំបែកជា៣ព្រេងDong Loc-នាមដ្ឋានប្រវត្តិសាស្រ្តដ៍ក្លាហានមោះមុត។
VINH PHONG -  
(VOVWORLD) /  
|
ផ្លូវលេខ១៥និងផ្លូវបំបែកជា៣ព្រេងDong Loc(រូបថតVOV) |
Vovworld- ផ្លូវលេខ១៥ដ៍ល្បីឈ្មោះនេះជាផ្នែក១នៃផ្លូវលំព្រេងហូជីមិញ។តាម
ឧត្តមសេនីយ៍ត្រី Luong Sy Nhung អតីតបញ្ជាការកងពល១២ កងពល Truong
Son (ឬកងពលលេខ៥៥៩)ថា៖ផ្លូវលំ លេខ១៥ដែលត្រូវបំផ្លាញដោយការ
ទម្លាក់គ្រាប់បែកអាមេរិកក្នុងសង្រ្គាមមុននេះជិត៥០ឆ្នាំបានក្លាយទៅជាផ្លូវ
បេតុងទំនើបសព្វថ្ងៃនេះ។លោក Nhungរំលឹកឡើងវិញថា៖“ចក្រពក្តិអាមេរិក
ចាប់ដំណើរយុទ្ឋនាការបំផ្លិចបំផ្លាញភាគខាងជើងវៀតណាមកាលពីថ្ងៃ ទី៥
សីហាឆ្នាំ១៩៦៤។ការទម្លាក់គ្រប់បែកនេះប្រមូលផ្តុំទៅលើសំណង់គមនាគមន៍
សំដៅទប់ស្កាត់ការផ្តល់ជំនួយពីភាគខាងជើងទៅភាគខាងត្បូងវៀតណាម។និងស្ពានជាគោលដៅដំបូង។ក្នុងដំណាក់កាលនេះ ផ្លូវលេខ១៥ជាខ្សែផ្លូវដឹក
ជញ្ជូនយោធាសំខាន់ ដែលតភ្ជាប់តំបន់ភាគខាងលិចនៃខែត្រNinh Binh ជាមួយ
ស្រុកHuong Son និងស្រុក Huong Khe ខែត្រHa Tinh ភាគកណ្តាលវៀតណាម។ជំនួយនិងការដឹកជញ្ជូនអាវុធស្បៀងអាហារទាំងឡាយទៅភាគខាងត្បូងសុទ្ឋ
តែបានងនុវត្តតាមរយះផ្លូវនេះដែរ។ “
|
ជារៀងរាល់ឆ្នាំភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសរាប់ម៉ឺននាក់មកអុជធូបនិងថ្វាយ
ផ្កានៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តDong Loc។
|
ពេលដែល រកឃើញផ្លូវនេះកងទ័ពមេរិកបានទម្លាក់គ្រាប់បែកដោយឥតឈប់ឈរ ក្នុងនោះមានផ្លូវចែកជា៣Dong LocនៅឃុំDong Locស្រុកCan Locខែត្រ Ha Tinh។បណ្តាយន្តហោះអាមេរិកបានទម្លាក់លើផ្លូវនេះនូវបរិមាណគ្រាប់បែកធំ១។កំណាត់
ផ្លូវជិត២០គីឡូម៉ែត្រនេះរងការទម្លាក់គ្រាប់បែកជាង២ពាន់។ តាមលោក Luong Sy
Nhungថា៖ម៉ែត្រក្រឡានិមួយៗលើផ្លូវនេះបានទទួលគ្រាប់បែកយ៉ាងតិច៣គ្រាប់មិន
ទាន់គិតដល់គ្រាប់បែកមីននិងអាវុធផ្សេងៗទៀតផង។ លោកNhungអោយដឹងថា៖“ ផ្លូវបំបែកជា៣Dong Locមានទីតាំងដ៍សែនសំខាន់ ។ពីផ្លូវនេះមានផ្លូវ១ទៅកាន់ខែត្រ
Ha Tinhនិងផ្លូវ១ទៀតតភ្ជាប់ជាមួយផ្លូវជាតិលេខ១A។ប្រសិនបើក្បួនរថយន្តរបស់យើងធ្វើដំណើរឆ្លងកាត់ផ្លូវជាតិនោះស្ពាននានានឹងត្រូវ
បំផ្លាញ។ដោយហេតុនោះយើងត្រូវធ្វើដំណើរតាមផ្លូវលេខ១៥ ទៅកាន់ភាគខាង
ត្បូង។ចក្រព័ក្តិអាមេរិកដឹងច្បាស់នូវផ្លូវនេះ។ម្ខាងជាភ្នំនិងម្ខាងទៀតជាជាវាលស្រែ
ស្រូវផ្លូវបំបែកជា៣Dong Loc ជាផ្លូវតែមួយគត់។បើសិនជាត្រូវបំភ្លិចបំផ្លាញការផ្តល់
ជំនួយទាំងឡាយត្រូវកាត់ផ្តាច់ទាំងស្រុង។ដោយហេតុនេះ ផ្លូវបំបែកជា៣Dong Loc
ជាផ្លូវ១ក្នុងចំណោមផ្លូវដែលរងការទម្លាក់គ្រាប់បែកជាច្រើនបំផុត។ “
|
ឧត្តមសេនីយ៍ត្រី Luong Sy Nhungអានឯកសារ(រូបថតVOV) |
ថ្ងៃទី២៤កក្កដា១៩៦៨ក្នុងវគ្គទម្លាក់គ្រាប់បែក១ យុទ្ឋនារី១០នាក់ក្នុង១ក្រុមដែល
ទទួលភារកិច្ចជួសជុលផ្លូវនេះឡើងវិញដើម្បីធានាការធ្វើចរាចរបានពលីជីវិត។យុទ្ឋនារីស្ម័គ្រចិត្តទាំងនេះមានអាយុពី១៧ដល់២២ឆ្នាំនិងដឹកនាំដោយយុទ្ឋនារីVo
Thi Tan។សព្វថ្ងៃសំណង់ដែលឆ្លាក់ឈ្មោះរបស់វីរះ យុទ្ឋនារីទាំង១០បានដុសឡើង
លើផ្លូវបំបែកជា៣Dong Loc។បង Tran Dinh Uoc ប្រធានគណះគ្រប់គ្រងមណ្ឌលកេរ្តិ៍
ដំណែលផ្លូវបំបែកជា៣Dong Locអោយដឹងថា៖“ យើងខ្ញុំមានការយកចិត្តទុកដាក់ជា
ពិសេសដល់ការបណ្តុះបណ្តាលឃោសនិកពីព្រោះថា៖ពួកគេនឹងជាអ្នកដែលនិទាន
រឿងជាមួយភ្ញៀវទេសចរអំពីអតីតកាលដ៍ក្លាហានមោះមុតរបស់ប្រទេសជាតិយើង
ជាពិសេសគឺការតស៊ូប្រឆាំងចក្រពក្តិអាមេរិកសង្រ្គោះជាតិ។រមណីយ៍ដ្ឋាននៅជា
កន្លែងដែលជំនាន់វ័យក្មេងត្រូវបានអប់រំអំពីស្មារតីមិនចុះញ៉មរបស់ប្រទេសជាតិវៀត
ណាមទៀតផង។ “
ជារៀងរាល់ឆ្នាំភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសរាប់ម៉ឺននាក់មកអុជធូបនិងថ្វាយ
ផ្កានៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តនេះ៕
VINH PHONG
-VOVWORLD