ផ្សារ Dong Xuan នៅក្រុងហាណូយ

VOVWORLD_ផ្សារ​ Dong Xuanស្ថិតនៅម្ដុំវិថីបុរាណក្រុងហាណូយ។នេះ
​ជាផ្សារមួយដែលផ្សារភ្ជាប់ជាមួយប្រវតិ្តសាស្ត្រកកើតនិងអភិវឌ្ឍន៍ពាណិជ្ជកម្ម
របស់រាជធានីថាំងឡុងពីមុននឹងរដ្ឋធានីហាណូយនាបច្ចុប្បន្ន។កន្លែងនេះ
មិនត្រឹមតែមានសកម្មភាពលក់ដូរទំនិញប៉ុណ្ណោះទេថែមទាំងឆ្លុះបញ្ចាំងនូវ
តំលៃវប្បធម៌ និងស្មារតីក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្រុងហា
ណូយទៀតផង។

ផ្សារ​ Dong Xuan ត្រូវបានបង្កើតឡើងដោយជនបារាំងនាឆ្នាំ១៨៨៩
បន្ទាប់ពី​បាន​ចាក់ដីលុបដៃទន្លេTo Lich និងទន្លេក្រហម។ដោយសារស្ថិត
នៅក្នុងដែនដីDong Xuan បានជាផ្សារនេះមានឈ្មោះថា​ Dong Xuan។នៅ
សង្ខាងផ្សារមានវត្ត Huyen Thuyen នៅ​វិថីHang Khoai និងវិហារBach Ma
 នៅវិថីHang Buom។ក្រោយពីបានបង្កើតមក ​ផ្សារ​ Dong Xuan ជាក​ន្លែង
លក់ដូរទំនិញយ៉ាងអ៊ូអរ ជាពិសេសបន្ទាប់ពីជនបារាំងកសាង​ស្ពាន​​Long
Bien គឺសកម្មភាពពាណិជ្ជកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងដោយមានទីតាំង​អំ​ណោយ
​ផលអំពីផ្លូវគោក ផ្លូវទឹកនិងផ្លូវដែក។នាគ្រាដំបូងផ្សារ Dong Xuan ត្រូវ
​បាន​សាងសង់លើផ្ទៃដី២ហ្មឺនម៉ែត្រក្រឡាដោយប្រក់ស័ង្កសីដែលមានទ្វារ
ជាច្រើនសំរាប់អតិថិ​ជននិងអាជីវករចេញចូលទិញលក់ទំនិញបានងាយ
ស្រួល។

        នាឆ្នាំ១៩៩៤ អគិ្គភ័យឆាបឆេះផ្សារ Dong Xuan ហើយគេបានកសាង​
ឡើងវិញ​អស់រយៈពេល២ឆ្នាំគឺពីឆ្នាំ១៩៩៤ដល់ឆ្នាំ១៩៩៦។នាបច្ចុប្បន្ន ផ្សារ
Dong Xuan ​មាន​កំពស់៣ជាន់ ទទឹង៧៣,៥ម៉ែត្រ បណ្ដោយ១៣០,៥ម៉ែត្ររួ
មជាមួយប្រព័ន្ធជណ្ដើរយន្តទំនើប។តាមលោកDo Xuan Thuy អគ្គនាយក
ក្រុមហ៊ុនភាគហ៊ុន Dong Xuan បាន​ឲ្យ​ដឹង​ថា

“ កន្លងទៅនេះក្រុមហ៊ុនភាគហ៊ុន Dong Xuan ជាអង្គភាពគ្រប់គ្រង
ផ្សារហើយបន្ត​រក្សានិងអភិវឌ្ឍន៍ផ្សារ Dong Xuanតាមបែបផ្សារប្រពៃណី
របស់វៀតណាម។នាពេល​ខាង​​មុខយើងខ្ញុំនឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ
នៃផ្សារឲ្យបានគ្រប់គ្រាន់ថែម​ទៀត​ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុង
និន្នាការអភិវឌ្ឍន៍។ក្នុងបញ្ហាគ្រប់គ្រងអាជីវករគឺយើងខ្ញុំប្រមូលផ្ដុំលើការ
កសាងអរិយធម៌ពាណិជ្ជកម្មក្នុងសកម្មភាពអាជីវកម្មរបស់ផ្សារ កសាង
វប្បធម៌ក្នុងការជួបប្រាស្រ័យក្នុងគោលបំណងបង្ហាញនូវសុជីវធម៌របស់
អ្នកហាណូយ”។

ផ្សារ Dong Xuan នៅក្រុងហាណូយ - ảnh 1
ផ្សារ Dong Xuan

ភ្ញៀវទេសចរនៅក្នុងស្រុកនិងបរទេសពេលមកទស្សនារដ្ឋធានីហាណូយម្ដងៗ
តែងតែមកកាន់ផ្សារ Dong Xuan ដើម្បីទស្សនានិងទិញឥវ៉ែឥវ៉ាន់។ផ្សារនេះស្ថិត
នៅម្ដុំវិថី​បុរាណមាន​ជាអាទិ៍ វិថី Hang Ngang   វិថីHang Dao   វិថីHang Bong  វិថី
Hang Gaiហើយ​នៅជិតនឹងបឹង​ Guom (សងដាវ)ដែលជាអំណោយផលសំរាប់ការ
ទស្សនា​តំបន់​កណ្ដាលទីក្រុង។លោក Do Xuan Thuyឲ្យដឹងទៀតថា

    “ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះចំនួនភ្ញៀវមកទស្សនាផ្សារ Dong
Xuan​កាន់​តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។នាឆ្នាំ២០១៦មានភ្ញៀវជាតិនិង
អន្តរជាតិចំនួន៤សែននាក់មកទស្សនានិងទិញលក់ទំនិញ។ផ្សារ Dong Xuan
មិនត្រឹមតែ​ជា​មជ្ឈម​ណ្ឌល​ពាណិជ្ជកម្ម ជាផ្សារលក់ដុំប៉ុណ្ណោះទេតែថែមទាំងជា
ទីកន្លែងមកទស្សនាក្នុងសកម្មភាពទេសចរណ៍នៃក្រុងហាណូយទៀតផង”។

        ផ្សាររាត្រីDong Xuanត្រូវបានបង្កើតឡើងនាឆ្នាំ២០០៣។អញ្ជើញមកកាន់
ផ្សារនេះ​នាពេលយប់អ្នកផងអាចទិញកលក់ទំនិញ ពិសារម្ហូបអាហារ ហើយ
បានទស្សនាការសំដែងសិល្បៈប្រជាប្រិយវៀតណាមដូចជាចំរៀង Xam   Cheo
និងQuan Ho ទៀតផង៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ