ផ្សារព្រំដែន Mong Cai

(Vovworld-​)កាលពីព្រឹកព្រលឹម មជ្ឈមណ្ឌលពាណិជ្ជកម្មMong Caiឬ ផ្សារ​ Mong Cai
គឺអ៊ូអរដោយក្បួនរថយន្តដឹកទំនិញចេញចូលលើកដាក់ទំនិញ។នេះជា ផ្សារ ព្រំដែន
១ក្នុងចំណោម ផ្សារ ព្រំដែនល្បីឈ្មោះបំផុតនៅភាគខាងជើងវៀតណាមក្រៅពី
ពាណិជ្ជករវៀតណាមនៅមានពាណិជ្ជករចិនជាច្រើនកុះករមកពីខេត្តDongxingលក់
ទំនិញនៅទីនេះ។ទំនិញដែលបានដាក់លក់នៅផ្សារ​ Mong Caiគឺសម្បូបែបណាស់ពី
ឆ្នាំង Inox -ឆ្នាំងអគ្គសនីដល់ក្រណាត់​សំលៀកបំពាក់និងគ្រឿងអេលិចត្រូនិច។ម្ចាស់
ហាងលេខ​៥៣៣នៅក្នុងផ្សារ​ Mong Caiអោយដឹងថា៖ “ នៅទីនេះយើងខ្ញុំទិញទំនិញ
ជាផ្ទាល់បាន​ជាតំលៃវាថោកណាស់។បើប្រៀនឹងកន្លែងផ្សេងអ្វីៗនៅទីនេះសុទ្ឋតែ
ថោកជាង។មកទស្សនាទីនេះភ្ញៀវទេសចរជានិច្ចកាលទិញទំនិញទុកជាអនុស្សាវរីយ៍ “។

​                        

ផ្សារព្រំដែន Mong Cai - ảnh 1

ផ្សារព្រំដែន Mong Cai(រូបថត​Internet)

         
នៅផ្សារ​ Mong Caiមានម្ចាស់ហាងជាច្រើនជា ពាណិជ្ជករចិន ដោយហេតុនេះនៅហាង
លក់ទំនិញនីមួយៗមានអ្នកលក់២នាក់ ជាជាតិវៀតណាម១នាក់និងជនជាតិចិន១នាក់។អតិថិជនអាចទូ​ទាត់ជាប្រាក់ដុងវៀតណាមឬប្រាក់យ៉ន់ក៍បានដែរ។បង Hoang Lam ជា
ភ្ញៀវទេសចរ១នាក់អោយដឹងថា ៖ "អាកប្បកិរិយាបំរើរបស់អ្នកលក់គឺល្អណាស់។ទោះបីជាទិញមិនទិញគេសុទតែរីករាយ ។ នៅទីនេះសំខាន់គឺការលក់ដុំ​។គេមិនកាត់ថ្លៃ
ខ្ពស់ពេកទេ “។នៅជាន់ទី៣នៃផ្សារនេះនៅមានតូបលក់ថ្នាំឧសថបុរាណទៀតផង។ប្រការនេះបានបង្កើតចរិតលក្ខណះពិសេសដោយឡែកនៅផ្សារច្រកព្រំដែន Mong Cai
នេះ។  ​ក្រោយពីស្តាប់ពិគ្រោះយោបល់របស់ម្ចាស់ហាងយើបខ្ញុំបានទិញប្រេងខ្យល់ចំនួន
១០ដបដើម្បីជូនលោកតាលោកយាយ។ក្នុងរឿងសំណោះសំណាលជាមួយើ់ងខ្ញុំលោក
Hoang Van An ជាម្ចាសហាងឧសថ Hoang LamDong អោយដឹងថា៖ឆ្នាំនេះលោកមានអាយុ
ជិត៨០ឆ្នាំហើយ។លោកបានផ្សារភ្ជាប់ជាមួយ ផ្សារច្រកព្រំដែន Mong Caiនាគ្រាដំបូង។លោកអោដឹងថា៖ “ ខ្ញុំបានលក់ទំនិញនៅទីនេះបាន​២៤ឆ្នាំហើយ។ខ្ញុំឃើញថា៖ផ្សារ
អភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។ឥឡូវផ្សារ មាន៥ជាន់។ទំនិញគ្រប់ប្រភេទត្រូវបានដាក់លក់នៅ
ទីនេះ    “។
​​​​​​
​​​​​​​​​​​​​​​                        

ផ្សារព្រំដែន Mong Cai - ảnh 2
                              (  រូបថត​Internet)

​​​ ប្រសិនបើអ្នកណាមកដល់ Mong Cai ម្តងនិងទៅទិញទំនិញនៅផ្សារព្រំដែនជាពិតប្រាកដ
មាននឹងបំណងវិលត្រឡប់មកវិញដើម្បីរកឃើញប្រការទាក់ទាញជាច្រើននៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ