ភូមិផ្កាSa Dec -ប៉ុន្មានថ្ងៃជិតបុណ្យចូលឆ្នាំថ្មី ជាប្រពៃណី

Vovworld-ស្ថិតចម្ចាយទីរួមខែត្រ Sa Dec ខែត្រ​​Dong Thap ប្រមាណ៤គីឡូមែត្រ
ភូមិផ្កា​Sa Dec  គឺ ជា​ភូមិ ​មួយ​នៅ​ក្បែរមាត់ទន្លេ Tien។ភូមិមាន​ទេសភាព​ដ៏​ស្រស់​
ត្រកាល​លំអរដោយ​​បុប្ផា​គ្រ​ប់ប្រភេទនៅ​អម​សង​ខាង​ផ្លូវជាតិលេខ៨០។នៅទីនេះ
ដើមផ្កាត្រូវបានដាក់ដាំនៅលើទ្រើងពីព្រោះតំបន់នេះលិចទឹកជានិច្ច។ដើម្បីបំរើ
តម្រូវការផ្កាក្នុងបុណ្យតេតមមីរឯកស័កនាពេលខាងមុខអ្នកចម្ការនៅទីនេះបាន
វិនិយោគដាំផ្កាស្បៃរឿងនិងកុលាបកូនដើមផ្កាស្បៃរឿងដែលដុះដាលលើផ្ទៃដី២៥
ហិកតាបានលាតសន្ឋឹងចម្ចាយលើ៣ភូមិKhanh Nghia-KhanhNhonនិង Dong Hue។បច្ចុប្បន្ននេះផ្កាស្បៃរឿងកំពុងរីកលូតលាស់ល្អ។លោកស្រី Nguyen Thi Hang  អ្នក
ដាំផ្កាស្បៃរឿង១នាក់នៅSa Dec  អោយដឹងថា៖“  នៅពេលវេលានេះ យើងខ្ញុំគ្រាន់តែ
ស្រោចប៉ុណ្ណោះសំដៅធានាផ្កា។ ឆ្នាំនេះអាកាសធាតុអំណោយផលណាស់។ ដោយ
សារមានផ្សារណាត់ជាច្រើនក្នុងឆ្នាំកន្លងទៅ​បានជាយើងខ្ញុំទទួលបានពាក្សបញ្ជា
ទំនិញជាច្រើនណាស់។ “

            

ភូមិផ្កាSa Dec  -ប៉ុន្មានថ្ងៃជិតបុណ្យចូលឆ្នាំថ្មី ជាប្រពៃណី - ảnh 1
រូបភាពDong Thap online

នៅគ្រប់ពេលវេលាក្នុងឆ្នាំ ភូមិផ្កា Sa Dec គឺមានទិដ្ឋភាពស្រស់បំព្រងនិងពោរពេញទៅ
ដោយក្លិនក្រអូបជានិច្ច។ បុប្ផាស្លាក់ ស្បៃរឿង រីក​ស្គុស​ស្គាយនៅគ្រប់ទីកន្លែង។ប៉ន្តែ ដើមផ្កាកុលាបជាដើមផ្កាត្រូវបានដាំជាច្រើនបំផុត។ពូជផ្កាកុលាបជាង៥០ប្រភេទ
ត្រូវបានដាំនៅក្នុងភូមិ។លោក​ Nguyen Hoang Mong អ្នកសង្កាត់ Tan Quy Dong អោយ
ដឹងថា៖“  យើងខ្ញុំនៅដាំដើមផ្កាប្រពៃណីដូចជាបុប្ផាស្បៃរឿងកុលាប ជាដើម​។ការចែក
ចាយឆ្នាំ​នេះគឺល្អជាងបើប្រៀបនឹងឆ្នាំទៅមិញ។     “

                  

ភូមិផ្កាSa Dec  -ប៉ុន្មានថ្ងៃជិតបុណ្យចូលឆ្នាំថ្មី ជាប្រពៃណី - ảnh 2
រូបភាពDong Thaponline

របរដាំផ្កាបានជួយអោយគ្រួសារនៅក្នុងភូមិរាប់ពាន់គ្រួរកែលំអប្រាក់ចំណូល។​តាមបងស្រី
Tran Thi Hue  នៅភូមិTan Hueថា៖គិតជាមធ្យមដាំផ្កា១ហិកតាអាចនាំមកនូវប្រាក់ចំណូល
១០០លានដុងវៀតណាម។បងស្រីចែករំលែកថា៖“យើងខ្ញុំទទួលបានពាក្យបញ្ជាទំនិញ
ពីទីក្រុងហូជីមិញទីក្រុងហាណូយនិងខែត្រទីក្រុងដទៃនៅទូទាំងប្រទេស។ក្នុងឱកាស
បុណ្យតេតយើងខ្ញុំធ្វើពេញ១ថ្ងៃពីពេលព្រឹករហូតដល់ពេលល្ងាច​។       “

​​​​​​​​​​​​​​​​​​​​                   

ភូមិផ្កាSa Dec  -ប៉ុន្មានថ្ងៃជិតបុណ្យចូលឆ្នាំថ្មី ជាប្រពៃណី - ảnh 3
រូបភាពDong Thaponline

៣សប្តាហ៍ជិតបុណ្យតេតភូមិ​ផ្កាSa Dec  គឺអ៊ូអរនិងណែណាន់តាន់តាប់ដោយមានក្បួន
រថយន្តដែលដឹកជញ្ជូនផ្កានិងដំណាំសំរាប់លំអទៅខេត្តនានា។ខេត្តDong Thap កំពុងមាន
គំរោងកសាងSa Dec ទៅជាទីក្រុង បុប្ផាក្នុងអានាគតភូមិផ្កានេះបានក្លាយទៅជាកន្លែង
ទេសចរណ៍១គួរឲ្យទាក់ទាញសំរាប់ភ្ញៀវទេសចរជាពិសេសសនៅឱកាសបុណ្យចូលឆ្នាំថ្មី
ជាប្រពៃណីរបស់វៀតណាម។គេមកដល់ទីនេះដើម្បីទទួលបរិយាកាសបរិសុទ្ឋក្លិនក្រអូប
នៃបុប្ផាហើយបានចែវទូកប្រមូលផលជាមួយអ្នកដាំផ្កានៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ