មកដល់ដំបន់ពាយព្យចូលរួមទួរទេសចរណ៍សម្បុរសធម៏។

                      
                       

មកដល់ដំបន់ពាយព្យចូលរួមទួរទេសចរណ៍សម្បុរសធម៏។ - ảnh 1
រូបថតInternet

Vovworld-ក្រុមដឹកអ្នកដំណើរដូចជា  Lua Viet-Saigontourist-Vietravel-HaNoiRedtours
បានកសាងទួរទេសចរណ៍សម្បុរសធម៏ជាច្រើននោះគឺការរៀបចំសកម្មភាពលេង
កំសាន្តសំរាប់កុមារនៅដំបន់ជនបទ ដំបន់ព្រៃភ្នំពិធីជូនសៀវភៅខោអាវនិងការ
សាងសង់សាលារៀន។ល។នាយកក្រុមហ៊ុនទេសចរណ៍បង Le Duc Hongអោយដឹងថា៖
កម្មវិធីនេះជាទួរថ្មីនៃក្រុមហ៊ុន។ក្នុងឆ្នាំ២០១២ក្រុមហ៊ុនរៀបចំបានកម្មវិធីទេសចរណ៍
សម្បុរសធម៏ជាច្រើននៅខេត្តព្រៃភ្នំនានា។បង Le Duc Hongអោយដឹងថា៖” ក្រុមហ៊ុន
យើងខ្ញុំកំពុងអនុវត្តកម្មវិធីថ្មី។នោះគឺ ទួរទេសចរណ៍សម្បុរសធម៏ សំរាប់កុមារក្រីក្រនៅ
ដំបន់ព្រៃភ្នំយើងខ្ញុំកំពុងអនុវត្តកម្មវិធីនេះនៅដំបន់ពាយព្យខាងកើតរបស់វៀតណាម
ដែលក្នុងនោះមានខែត្រ​ Bac Can-Ha Giang ជាដើម “។

​​​​​​​​​​​​​​​                       

មកដល់ដំបន់ពាយព្យចូលរួមទួរទេសចរណ៍សម្បុរសធម៏។ - ảnh 2
កុមារមានបន្ថែមខោអាវរងារ(រូបថតInternet)

ពេលកសាងផលិតផលនៃ ទួរទេសចរណ៍សម្បុរសធម៏ ក្រុមហ៊ុនដឹកអ្នកដំណើរទាំង
ឡាយសុទ្ឋតែមានបំណងថា៖ក្រុមហ៊ុននឹងដើរតួនាទីស្ពានដើម្បីនាំភ្ញៀវទេសចរមាន
ទឹកចិត្តមេត្តាធម៏មកដល់ភូមិឆ្ងាយដាច់ស្រយាលសំដៅនាំមកនូវក្តីសប្បាយសំរាប់ជន
ក្រីក្រ។ម៉្យាងទៀតគេជឿជាក់ថា៖ផលិតផលនេះនឹងផ្តល់មកនូវសញ្ញាល្អក្នុងសហគមន៍។នាយកក្រុមហ៊ុន Golden​ Tours​បង Pham Tien Dungអោយដឹងថា៖”តាមរយះកម្មវិធីទេស-
ចរណ៍នេះយើងខ្ញុំអំពាវនាវឲ្យភ្ញៀវទេសចររួមវិភាគទានក្នុងកម្មវិធីនេះ។ដូចជាកម្មវិធីជូនសៀវភៅឧបករសិក្សារៀនសូត្រសំរាប់សិស្សនុសិស្សក្រីក្រនិងខោអាវ
រងារសំរាប់កុមារនៅដំបន់ពាយព្ត។ល។     “។

នាសព្វថ្ងៃទួរទេសចរណ៍សម្បុរសធម៏កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ចូលរូម។ពីព្រោះក្រៅពីពេលវេលាទៅធ្វើកិច្ចការសម្បុរសធម៏ភ្ញៀវទេសចរនៅមានពេលវេលា
សម្រាកទៅទស្សនារមណីដ្ឋានល្អឆើតឆាយទៀតផង។បងស្រី Thanh Huongជាជន១រូប
ដែលចូលរួមទួរទេសចរណ៍Ha Giang បានចែករំលែកថា៖” នេះជាលើកដំបូងដែលខ្ញុំមក
ទស្សនាខែត្រ   Ha Giang។ខ្ញុំមានអារមណ៍ខ្លាំងចំពោះទិដ្ឋភាពនៅទីនេះ។ក្នុងទួរ
ទេសចរណ៍នេះខ្ញុំបានចុះជូនអំណោយឲ្យកុមារនៅ Sung La ស្រុកYen Minh “។

                    

មកដល់ដំបន់ពាយព្យចូលរួមទួរទេសចរណ៍សម្បុរសធម៏។ - ảnh 3
ជនក្រីក្រមានបន្ថែមភួយក្នុងរដូវរងារ(រូបថតInternet)

បណ្តាក្រុមហ៊ុនដឹកអ្នកដំណើរសង្ឃឹមថា៖រូបភាពទេសចរណ៍ថ្មីនេះនឹងផ្តល់មកនូវ សញ្ញា
ល្អសំរាប់សហគមន៍និងចំនួនជនដែលចូលរួមកាន់តែកើនឡើង។ដោយអត្ថន័យមនុស្ស
សាស្រ្តដ៍ខ្ពង់ខ្ពស់នេះក្រុមហ៊ុនដឹកអ្នក់ដំណើរជាច្រើនកសាងបន្ថែមទួរទេសចរណ៍គួបផ្សំ
ជាមួយការធ្វើកិច្ចការសម្បុរសធម៏ដូច្នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ