រោងមហោស្រពហាណូយសំណង់ស្ថាបត្យកម្មនិងប្រវត្តិសាស្រ្ត
TO TUAN -  
(VOVWORLD) /  
Vovworld-ស្ថិតនៅវិថីTrang Tien ជិតនឹងបេងសងដាវវិញ(Ho Guom) រោងមហោ
ស្រពហាណូយត្រូវបានបើកការដ្ឋានសាងសង់នាឆ្នាំ១៩០១និងសម្រេចរួចរាល់នា
ឆ្នាំ១៩១១ក្រោមការបញ្ជារបស់វិស្វករបារាំង១រូបគឺTravaryនិង Savelon។បណ្តា
ស្ថាបត្យករជប៉ុនធ្លាប់ចាត់ទុកថា៖នេះគឺជាសំណង់ស្អាតជាងគេនៅអាស៊ីអគ្នេយ៍។
សំណង់នេះត្រូវបានសាងសង់តាមគំរូL’Opera Garnierនៅក្រុងប៉ារីស។នៅទីនេះគេ
នឹងបានឃើញការរៀបចំឆាកជណ្តើរសាលចេញចូលស្រដៀងនឹងរោងល្ខោនអឺរ៉ុប
នាដើមសតវត្សន៍ទី២០។អគារនេះលាតសន្ឋឹងលើផ្ទៃដី២៦០០ម៉ែត្រក្រឡាបណ្តោយ
៨៧ម៉ែត្រទទឹង៣០ម៉ែត្រនិងកំពស់៣៤ម៉ែត្រ។នៅខាងក្នុងមានឆាកធំ១និងសាល
អាចផ្ទុកអ្នកអង្គុយមើលប្រហែល៨៧០នាក់។នៅជាន់ទី២និងទី៣មានបន្ទប់តូចេពិសេស(VIP)បន្ទប់សំរាប់តួអង្គបណ្ណាល័យនិងសាលប្រជុំ។ល។
|
រោងមហោស្រពហាណូយ(រូបថត អិនធឺណែត)។ |
នាឆ្នាំ១៩៩៧ក្នុងឱកាសសន្និសីទកំពុលនៃសហគមន៍Francophonieត្រូវបានរៀបចំ
ជាលើកដំបូងនៅវៀតណាមរោងមហោស្រពត្រូវបានជួសជុលកែលំអរឡើងវិញ។
ស្ថាបត្យករHoang Dao Kinh ជាជន១នាក់ដែលចូលរួមការងារនេះរំលឹកឡើងវិញថា
៖”ក្នុងចំណោមសំណង់ស្ថាបត្យកម្មនៅវៀតណាមគ្មានសំណង់ណាមានការតុបតែង
ដោយស័ង្កសីស្អាតដូចជា ការតុបតែងនៅរោងមហោស្រពនេះឡើយ។ដោយហេតុ
នេះការជួសជុលកែកលំអរគឺពិបាកណាស់។យើងខ្ញុំបានស្នើបណ្តាក្រុមហ៊ុនបារាំង
ជួយឧបត្ថម្ភប៉ុន្តែតំលៃខ្ពស់ណាស់និងត្រូវការច្រើនលានដុល្លារអាមេរិក។ចុង
ក្រោយ យើងខ្ញុំពឹងផ្អែកទៅលើស្ថាបត្យករវៀតណាមទាំងស្រុង។ពួកគេបាន
បង្ហាញពីសមត្ថភាពរបស់ខ្លួនដោយការបង្កើតពុម្ភពី៧ដល់៨នីវ៉ូដែលអនុញ្ញាតឲ្យការ
ស្តារក្បូក្បាប់រចនាជាលក្ខណះបារាំង។ពេលមកទស្សនាសំណង់នេះបណ្តាអ្នក
ជំនា ញការបារាំងបានសំដែងការកោតសសើរ។ “
|
រូបថត អិនធឺណែត |
ជនទទួលបន្ទុកការជួសជុលនិងកែលំអរនានាបានទទួលជោគជ័យក្នុងការជួសជុល
ដំបូលនៃរោងមហោស្រព។នោះគឺជាការប្រើប្រាស់ថ្មនៅខែត្រLai Chau ភាគខាង
ជើងវៀតណាមក្នុងការធ្វើគ្បឿងជំនួសឲ្យគ្បឿងដែលនាំចូលពីប្រទេសក្រៅ។
លោកNguyen Cong Cuong ភ្ញៀវទេសចរ១នាក់ពិនិត្យថា៖” រោងមហោស្រពជា
សំណង់ស្ថាបត្យកម្មបារាំងស្អាតបំផុតនៅក្រុងហាណូយ។វាស្ថិតនៅទីតាំងស្អាត១
ព័ទ្ឋជុំវិញដោយ សំណង់ស្ថាបត្យកម្មនានា។ប៉ុន្តែរោងមហោស្រពនៅតែជាសំណង់
បង្កប់ចំណាប់អារម្មណ៍ខ្លាំងបំផុត។ “
|
ថ្ងៃទី១៩សីហា១៩៤៥ប្រជាជនហាណូយបានជួបប្រជុំគ្នានៅទីនេះក្នុងពិធីមិទ្ទិញធំ១(រូបថត អិនធឺណែត)។
|
ចំពោះជនវៀតណាមទាំងមូលរោងមហោស្រពនិងទីលានបដិវត្តន៍ខែសីហាជាទី
កន្លែងប្រវត្តិសាស្រ្តសំខាន់១។ថ្ងៃទី១៩សីហា១៩៤៥ប្រជាជនហាណូយបានជួប
ប្រជុំគ្នានៅទីនេះក្នុងពិធីមិទ្ទិញធំ១ដើម្បីឆ្ពោះទៅវិមានអគ្គទេសាភិបាលដណ្តើម
រដ្ឋអំណាចឡងវិញ។សព្វថ្ងៃក្រៅពីការរៀបចំសន្និសីទសំខាន់ៗនិងកម្មវិធីសិល្បះ
នៃបណ្តាក្រុមសិល្បះវៀតណាមនិងអន្តជាតិនោះរោងមហោស្រពនៅជាបេតិក
ភណ្ឌវប្បធម៌ដ៍ថ្លៃថ្លានៅរដ្ឋធានីហាណូយទៀតផង៕
TO TUAN
-VOVWORLD