រដូវផ្កា Tam giac mach នៅខេត្ត Ha Giang

VOVWORLD_ខែតុលានៅភូមិភាគខាងជើងវៀតណាមជារដូវស្លឹកឈើជ្រុះ
ស្របពេលដែលផ្កា Tam giac mach ជាផ្កាស្រូវសាឡីម្យ៉ាងចាប់ផ្ដើមរីក។ ​នៅ​ខេត្ត
 ​Ha Giang​ផ្កា​ T​am giac mach ពណ៌ផ្កាឈូករីកស្គុះស្គាយនៅតាមជ្រលងភ្នំ​ដែល​
ធ្វើឲ្យភ្ញៀវ​ទេសចរ​​ចាប់អារម្មណ៍យ៉ាងខ្លាំង។

        ជនជាតិ H’mong នៅខេត្ត Ha Giang បានរៀបរាប់ថាផ្កា Tam giac mach ​បាន
ផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់ខ្លួនតាំងពីយូរមកហើយ។ មុននេះត្បិតប្រជា
ជនខ្វះស្បៀងគេបានទៅគ្រប់ទីកន្លែងហើយរកឃើញនៅជ្រលងភ្នំមានផ្កាមួយ
ប្រភេទដុះពេញវាល។ ផ្កានេះមានស្លឹករូបត្រីកោណហើយគ្រាប់មានរសជាតិឆ្ងាញ់
ដូចអង្ករពោត។  ប្រជាពលរដ្ឋប្រើប្រាស់គ្រាប់ Tam giac mach ជាស្បៀង។ ​គេ​យក​
ម្សៅពីគ្រាប់ Tam giac mach ធ្វើនំឬលាយជាមួយពោតដើម្បីបិទស្រា។​តាំង​ពីនោះ
មក Tam giac mach បានក្លាយទៅជាដំណាំមួយប្រភេទផ្សាភ្ជាប់ជាមួយ​ប្រជាជន​ពី​
ជំនាន់មួយទៅជំនាន់មួយនៅតំបន់ព្រៃភ្នំខេត្ត Ha Giang។

រដូវផ្កា Tam giac mach នៅខេត្ត Ha Giang - ảnh 1
ជនជាតិ H’mong នៅខេត្ត Ha Giang បានរៀបរាប់ថាផ្កា Tam giac mach បានផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់ខ្លួនតាំងពីយូរមកហើយ


ផ្កា Tam giac mach រីកស្គុះស្គាយនៅខែតុលានិងខែវិច្ឆកា។ រដូវនេះភ្ញៀវ​ទេសចរ​​
មកកាន់ Ha Giang នឹងឃើញ ផ្កា Tam giac mach រីកពេញជ្រលងភ្នំ​ដែល​​បង្កើតឡើង
បរិយាកាសដ៍រ៉ូមានទិក។ ​នៅក្នុងតំបន់ទូលំទូលាយ​មួយលាត​ត្រដាងពីស្រុកខ្ពង់រាប
 Quan Ba ឆ្លងកាត់ស្រុក Yen Minh  Meo Vac រហូត​ដល់​ស្រុក​ Dong ​​Van នោះនៅតាម
ជើងភ្នំសុទ្ធតែឃើញពណ៌​ផ្កាឈូក​នៃផ្កា Tam giac mach។ អ្នកស្រី Mai Huong ជា​ភ្ញៀវ
​ទេសចរមកពីក្រុងហាណូយបានឲ្យដឹង​ថា​មុន​នេះអ្នកស្រីគ្រាន់តែស្គាល់ដល់Ha
Giang មាន​ខ្ពង់រាបថ្មដងទង់Lung Cu​ វិមាន​ត្រកូល Vuong កំពូលភ្នំ Ma Pi Leng និង
ផ្លូវឈ្មោះសុភមង្គលប៉ុណ្ណោះ។ ​​ឥឡូវ​នេះ​​មកដល់​ Ha Giang អ្នកស្រីមានការចាប់
អារម្មណ៍យ៉ាងខ្លាំងចំពោះ​សោភ័ណភាព​​នៃ​ផ្កា​ Tam giac mach។ អ្នកស្រី Mai Huong
 សំណេះសំណាលថា

“ បើមកទស្សនាខេត្ត Ha Giang អ្នកនឹងមានការចាប់អារម្មណ៍និងកោតស​សើរ
យ៉ាងខ្លាំងចំពោះប្រជាជនតំបន់ដោយសារនៅទីនេះមានតែភ្នំថ្មហើយមានដីតិចតួច
សំរាប់ដាំដុះដំណាំពោតតែគេបានខំប្រឹងប្រែងឆ្លងកាត់ការលំបាកដើម្បីជីវភាពរស់
នៅ។ នៅជ្រលងភ្នំមានដីរាបស្មើហើយប្រជាជនឆ្លៀតយកដាំផ្កា Tam giac mach​។ 
ឈរនៅចន្លោះរវាងម្ខាងជាភ្នំម្ខាងទៀជាវាលស្រែផ្កានោះ​អ្នកនឹង​ឃើញ​ទិដ្ឋភាពស្អាត
ចំលែករបស់ធម្មជាតិនិងមនុស្ស”។

ក្នុងមួយរយៈពេលវែងផ្កា Tam giac mach រស់ជាធម្មជាតិនៅជើងភ្នំ​ដោយ​មិន​សូវ
ធ្វើឲ្យភ្ញៀវទេសចរក្នុងស្រុកចាប់អារម្មណ៍ខ្លាំងឡើយ។​ តែក្នុងប៉ុន្មានឆ្នាំ​កន្លងទៅនេះ
ជាងថតរូបនិងអ្នកកាសែតជាច្រើនបានផ្សព្វផ្សាយអំពីផ្កាប្រភេទនេះតាមរយៈរូបភាព
ដ៏រស់រវើកលើគ្រប់មធ្យោបាយផ្សាយព័ត៌មាន។ ការប្រើបណ្តាញសង្គម Facebook ក៏
ជួយផ្សព្វផ្សាយរូបភាពផ្កាប្រភេទមួយនេះដែរ​ដោយទាក់​ទាញ​យុវជនមកដល់ Ha
Giang ដើម្បីថតរូបផ្កា Tam giac mach កាន់តែច្រើន​ឡើងៗ​ពីមួយថ្ងៃទៅមួយថ្ងៃ។ 

ដោយសង្កេតឃើញ​នូវសក្ដានុពលនៃផ្កា Tam giac machខេត្ត Ha Giang ​បាន
វិនិយោគប្រាក់និងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យពង្រីកការដាំបន្ថែមផ្កានេះក្នុងគោល
បំណងទាក់ទាញភ្ញៀវទេសចរមកទស្សនា។ ឥឡូវនេះនៅវាលស្រែខ្លះគេដាំផ្កា Tam
 giac mach តាមរូបភាពផ្កាយ បេះដូង​ និងរលកដែលធ្វើ​ឲ្យវាលស្រែ​ផ្កាកាន់តែស្រស់
ស្អាតនិងរ៉ូមានទិកថែមទៀត។​

បុណ្យផ្កា Tam giac mach​នឹងត្រូវបានខេត្ត Ha Giang ប្រារព្ធឡើង​នាពាក់​
កណ្ដាលខែវិច្ឆកាខាងមុខ។តាមលោក Nguyen Van Tai នាយកក្រុមហ៊ុន​ទេសចរណ៍​
VIETSENCE TRAVEL​ឲ្យដឹងថាព្រឹតិ្តការណ៍នេះបានទាក់ទាញ​ការ​ចាប់អាម្មណ៍របស់
ភ្ញៀវទេសចរដែលមក Ha Giang ក្នុងរដូវស្លឹកឈើជ្រុះដើម្បី​គយគន់ផ្កា Tam giac
mach រីក។ លោកមានប្រសាសន៍ថា

"ក្រុមហ៊ុនទេសចរណ៍របស់យើងខ្ញុំដើរមុនគេក្នុងការបើកទួរទៅខេត្ត Ha Giang។​ VIETSENCEមានបន្ទប់សណ្ឋាគារជាច្រើនរាប់ទាំងសេវាកម្មល្អៗ​ដើម្បី​បំរើភ្ញៀវនាខែ
វិច្ឆកាខាងមុខនេះ។ព្រឹតិ្តការណ៍បុណ្យផ្កា Tam giac mach​ នឹង​ជួយពង្រីកផ្នែក
ទេសចរណ៍របស់ខេត្ត Ha Giang ជាមិនខាន"។

វាលស្រែផ្កា Tam giac mach ស្រស់បំព្រងរួមជាមួយអត្តសញ្ញាណវប្បធម៌​ដ៏សំបូរ
បែបរបស់គ្រប់ជនជាតិនៅខេត្ត Ha Giang កំពុងរង់ចាំលោកអ្នកក្នុង​ខែ​តុលា​នេះនិង
ខែវិច្ឆកាខាងមុខ៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ