រូបសណ្ឋានកសិកម្មនៅលើប្រជុំកោះ Truong Sa
VINH PHONG -  
(VOV WORLD) /  
រូបថតInternet
|
Vovworld-រូបសណ្ឋានកសិកម្មមធ្យមនិងតូចជាឈ្មោះដែលបណ្តាអ្នកកាសែតដាក់
អោយចម្ការបន្លែ ឬកន្លែងដែលចិញ្ចឹមមាន់ ទាជ្រូកនិងគោលើកោះនានានៅក្នុង
ប្រជុំកោះ Truong Saរបស់វៀតណាម ។មុននោះ ទីនេះខ្វះបន្លែខៀវជារឿយៗដោយ
សារខ្វះទឹកសាបនិងជីគីមី។ប៉ន្តែនាពេលជិតៗនេះ ស្ថានភាពនេះបានផ្លាស់ប្តូរយ៉ាង
ច្រើន ដោយសារគេជ្រើសបានគ្រាប់ពូជបន្លែស្របទៅនឹងអាកាសធាតុលើកោះ។វរះ
សេនីយ៍ត្រី Nguyen DucDu បញ្ជាការរងកោះ Sinh Ton Dong អោយដឹងថា៖“ ការដាំ
បន្លែ ការ ចិញ្ចឹម សព្វាហនះ និងសត្វបក្សាបក្សីនៅទីនេះទទួលបានការយកចិត្តទុក
ដាក់ជាពិសេសពីកម្មាភិបាលនិងយុទ្ឋជន ។យើងខ្ញុំពាំនាំពូជបន្លែជាច្រើនលើដីគោក
ទៅកាន់កោះ។រហូតមកដល់ពេលនេះយើងខ្ញុំធានាបានសាច់និងបន្លែខៀវ ហើយ។បាន
ជាជីវភាពរស់នៅរបស់កម្មាភិបាលនិងយុទ្ឋជនលើកោះត្រូវបានកែលំអជាច្បាស់លាស់។ “
|
ពេលទំនេយុទ្ឋជននៅចិញ្ចឹម មាន់ទាទៀតផង
(រូបថតInternet)
|
ចលនា ដាំបន្លែ ចិញ្ចឹមសព្វលើកោះនានាក្នុង ប្រជុំកោះ Truong Sa ត្រូវបានជំរុញខ្លាំង
។ពេលមកដល់កោះ Truong Sa ធំ កោះSong Tu Tay និងកោះNamYetយើងខ្ញុំមាន
ចំណាប់អារម្មណ៍ខ្លាំងចំពោះមុខចម្ការបន្លែខៀវស្រងាត់នានា។ វរះសេនីយ៍ត្រី Hoang
Van Vinh ជាជំនួយការផ្នែកភស្តុភាកោះTruong Sa Dong អោយដឹងថា៖“ ពេលមានខ្យល់
រដូវ ការដាំបន្លែជួបការលំបាកមួយចំនួន។ក្នុងប៉ុន្មានថ្ងៃដូច្នេះត្រូវបាំងបិទទើបបន្លែរីកលូត
លាត់បាន ។ “
|
ចិញ្ចឹមត្រីទ្រុងនៅTruong Sa (រូបថតInternet) |
មិនត្រឹមតែដាំបន្លែប៉ុណ្ណោះទេថែមទាំងកងទ័ពនិងប្រជាជនលើកោះនានានៅចិញ្ចឹម
សព្វាហនះនិងសត្វបក្សាបក្សី ទៀតផង។យើងអាចសង្កេតឃើញភាពសុខសាន
ត្រាណហ្វូងមាន់ ជ្រូកនិងគោរកស៊ីនៅក្រោមម្លប់ដើមឈើ។រូបភាពទាំងនេះធ្វើឲ្យកោះ
មិនប្លែកប៉ុន្មាននឹងជនបទលើដីគោកឡើយ។វរះសេនីយ៍ត្រី Hoang VanVinhជាជំនួយការ
ផ្នែកភស្តុភាកោះTruong Sa Dong អោយដឹងថែមទៀតថា៖នាឆ្នាំ២០១២ យើងខ្ញុំទទួលផល
បន្លែបានជិត៦,៥តោន សាច់គ្រប់ប្រភទបានជាង១,៦តោន។វរះសេនីយ៍ត្រី
Hoang VanVinhអោយដឹងថា៖“ យើងខ្ញុំជ្រើសប្រភេទពូជល្អលើកោះដើម្បីពង្រីកហ្វូង។យើងខ្ញុំនៅអនុវត្តន៍វិធីភ្ញាស់មាន់ទាដោយអគ្គិសនីទៀតផង។នាឆ្នាំកន្លងទៅកូនទាជាង៣០០
ក្បាលត្រូវបានភ្ញាស់ ដោយអគ្គិសនីប្រកបដោយជោគជ័យ។ “
|
ចិញ្ចឹមជ្រូក(រូបថតInternet) |
ការ ដាំបន្លែ ការ ចិញ្ចឹម សត្វបក្សាបក្សីនិងសព្វាហនះ នៅ Truong Sa បានរួមចំណែក
បង្កើនសុខភាពសំរាប់កម្មាភិបាលនិងយុទ្ឋជននៅទីនេះអាចត្រៀមខ្លួនជាស្រេចប្រយុទ្ឋ
ការពារសមុទ្រកោះជាទីស្រឡាញ់របស់មាតុប្រទេស៕
VINH PHONG
-VOV WORLD