វត្ត Tieu-រមណីដ្ឋានបុរាណនៅខែត្រBac Ninh
TRAN CUONG -VINH PHONG -  
(VOVWORLD,) /  
Vovworld-ស្ថិតនៅ លើភ្នំTieu វត្តនេះជាវត្ត១ក្នុងចំណោមវត្តស្អាតបំផុតនៅភាគ
ខាងជើងវៀតណាម។ព័ទ្ឋជំវិញទៅដោយបឹងផ្កាឈូកនិងវាលស្រែវាលស្រូវដ៍ធំ
ល្វឹងល្វើយ វត្ត Tieuមានសោភ័ណ្ឌភាពដ៍ល្អអស្ចារ្ស។មុននេះទន្លេTieu Tuong ឆ្លងកាត់តំបន់នេះដែលធ្វើឲ្យទេសភាពកាន់តែល្អឆើតឆាយ ថែមទៀត។ក្រោម
រាជកាលបណ្តាស្តេចLy វត្ត Tieu ដែលត្រូវបានគ្រប់គ្រងដោយព្រះចៅអធិការ
ព្រះសង្ឍ Ly Van Hanhជាមជ្ឈមណ្ឌលពុទ្ឋសាសានាធំ១របស់ប្រទេសជាតិ។
|
វត្ត Tieu(រូូបថតVOV) |
តាមរឿងព្រេងដំណាលថា៖មាននារី១នាក់ដែលរស់នៅនៅតំបន់ដី Co Phapតែង
តែទៅវត្ត បួងសួងឲ្យមានកូន។ក្រោយនោះគាត់មានផ្ទៃពោះនិងសម្រាលបាន
កុមារ១នាក់។ពេលមានអាយុ៣ឆ្នាំកុមារនេះ ត្រូវបានសុំធ្វើជាកូនចិញ្ចឹមដោយ
ព្រះសង្ឍLy KhanhVanជាប្អូនរបស់ ព្រះសង្ឍ Ly Van Hanh។នេះជាព្រះសង្ឍLy KhanhVanបានដាក់ឈ្មោះ Ly Cong Uanសំរាប់កុមារនេះ។ ព្រះសង្ឍ Ly Van Hanhជានិច្ចកាលស្ងើចសសើរកុមារនេះថា៖វាពិតជាក្លាយទៅជាអ្នកមាន
ទេពកោសល្យរបស់ប្រទេសជាតិ។ព្រះសង្ឍ Dam Chinh ចៅអធិការនៅវត្ត Tieuមានពុទ្ឋដីការថា៖“ ព្រះសង្ឍ Ly Van Hanh បានចិញ្ចឹមបីបាច់Ly Cong Uan។
ពេលដែល ព្រះសង្ឍ Ly Van Hanh គិតថា៖ស្តេចLe Ngoa Trieu គ្មានលទ្ឋភាព
ដឹកនាំប្រទេសជាតិព្រះ អង្គរបានបង្ហាត់បង្រៀនLy Cong Uanដើម្បី ក្លាយទៅ
ជាស្តេចនៃប្រទេសជាតិ។ “
|
|
ទោះបីត្រូវបានជួសជុលកែលំអរជាច្រើនលើកច្រើនសារក្តីប៉ុន្តែវត្តនៅអភិរក្សបាន
សំណង់ស្ថាបត្យកម្មដែលបានសាងសង់ឡើងនៅរាជកាលបណ្តាស្តេចLe(១៧៤០-
១៧៨៦)និងបណ្តាស្តេច Nguyen(១៨០២-១៩២៥)ព្រមទាំងបណ្តាវត្ថុនិងឯកសារ
ដ៍មានតំលៃចំពោះពុទ្ឋសាសនាវៀតណាមវត្តនេះល្បីឈ្មោះដោយមានរូបសំណាក់
ព្រះសង្ឍThich Nhu Tri ជាសង្ឍដែលមានការរួមវិភាគទានដ៍ធំធេងក្នុងការប្រមូល
និងបោះពុម្ភផ្សាយសៀវភៅរបស់ពុទ្ឋសាសនាវៀតណាម។
|
នាឆ្នាំ១៩៩១វត្ត Tieuត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះកេរ្តិដំណែលប្រវត្តិសាស្រ្ត
វប្បធម៌ថ្នាក់ជាតិ។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះវត្តជាកន្លែងពេញនិយមរបស់ភ្ញៀវទេសចរ
នៅក្នុងនិក្រៅប្រទេសក៍ដូចជាជនវៀតណាមនៅឯបរទេស។លោក Nguyen Dang
Hop ភ្ញៀវទេសចរ១នាក់មកពីទីក្រុងហាណូយ(វៀតណាម)អោយដឹងថា៖“ នេះជា
លើកទី៥ហើយដែលខ្ញុំមកដល់ទីនេះ។មកដល់ម្តងៗខ្ញុំឃើញថា វត្តកាន់តែស្អាត។ក៍ដូចជាអ្នកធ្វើធម្មយាត្រាផ្សេងទៀតដែរខ្ញុំមានការរំវិភាគទានក្នុងការជួសជុលកែ
លំអរវត្តឡើងវិញដើម្បីឲ្យវត្តស័ក្តិសម្យទៅនឹងកេត្តិឈ្មោះក្នុងប្រវត្តិសាស្រ្តនៃ
ប្រទេសជាតិ។“
ប្រសិនបើមកទស្សនាវត្ត Tieuម្តងមិត្តមិនគ្រាន់តែបានគយគន់សម្រស់វប្បធម៌នៃ
តំបន់ដី Bac Ninh ប៉ុណ្ណោះទេថែមទាំងយល់ដឹងបន្ថែមអំពីLy CongUanនិង
ប្រវត្តិសាស្រ្តបង្កើតទឹកដីរបស់ប្រជាជាតិវៀតណាមទៀតផង៕
TRAN CUONG -VINH PHONG
-VOVWORLD,