វត្ត ហឿង (Huong) អាចក្លាយទៅជាគោលដៅទេសចរណ៍លេចធ្លោក្នុងដំណើរ តភ្ជាប់បេតិកភណ្ឌ

(VOVWORLD) - តាំងពីយូរណាស់មកហើយ ភ្ញៀវទេសចរត្រឹមតែមកដល់នឹងវត្ត ហឿង ឃុំ Huong Son ស្រុក My Duc រដ្ឋធានីហាណូយ នាដើមឆ្នាំថ្មីប្រពៃណីដើម្បីថ្វាយបង្គំព្រះពុទ្ធ បួងសួងសុំអោយប្រការគ្រប់ៗគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែ ដោយមានតំបន់ព្រៃភ្នំធំល្វឹង ល្វើយ ក៏ដូចជាទេសភាពធម្មជាតិស្រស់បំព្រងគួរអោយចាប់អារម្មណ៍នោះ គឺវត្ត Huong អាចក្លាយទៅជាគោលដៅទេសចរណ៍លេចធ្លោមួយនៅក្នុងដំណើរបេតិ កភណ្ឌភាគខាងជើងវៀតណាម។
វត្ត ហឿង (Huong) អាចក្លាយទៅជាគោលដៅទេសចរណ៍លេចធ្លោក្នុងដំណើរ តភ្ជាប់បេតិកភណ្ឌ - ảnh 1 ភ្ញៀវទេសចរជិះទូកទៅដល់វត្ត ហឿង (រូបថត៖ VOV)

  នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ តំបន់កេរដំណែលប្រវត្តិសាស្ត្រនិងរមណីយ ដ្ឋាន Huong Son ត្រូវបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលសម្រេចរៀបចំណាត់ថ្នាក់ ជាកេរដំណែលពិសេសថ្នាក់ជាតិ។ នេះជាកាលានុវត្តភាពដើម្បីអោយវត្ត ហឿង ពង្រីកឧត្តមភាពទេសចរណ៍ មិនត្រឹមតែក្នុងរយៈពេល៣ខែដើមឆ្នាំប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរមកទស្សនាពេញមួយឆ្នាំទៀតផង។

        ដើម្បីពង្រីកឧត្តមភាពទេសចរណ៍ទាំងនោះ អាជ្ញាធរឃុំ Huong Son បាន អនុវត្តន៍វិធានការជាច្រើនសំដៅការពារបរិស្ថាន ទេសភាពធម្មជាតិ ដោះស្រាយ ករណីរំលោភបំពានច្បាប់យ៉ាងម៉ឹងម៉ាត់ ព្រមទាំងហ្វឹកហ្វឺនអោយប្រជាជនអំពី សេវាកម្មនិងជំនាញទេសចរណ៍ផងដែរ។

        នាពេលថ្មីៗនេះ ប្រជាជនទៅ វត្ត ហឿង មិនត្រឹមតែដើម្បីទៅទេស ចរណ៍ខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងដើម្បីគយគន់ទេសភាពដ៏ស្អាតអស្ចារ្យនៃ ព្រៃភ្នំនិងទន្លេបឹងបួទៀតផង។ លោក Nguyen Van Hung មកពីស្រុក Vinh Tuong ខេត្ត Vinh Phuc បានចាត់ទុកថា៖

        “វត្ត ហឿងមានទេសភាពស្អាតណាស់។ ការបម្រើភ្ញៀវទេសចរក៏ល្អដែរ។ នេះជាគោលដៅទេស ចរណ៍គួរអោយទាក់ទាញយ៉ាងខ្លាំង បើប្រៀបធៀបនឹង កន្លែងផ្សេងៗទៀត”។

        នាបច្ចុប្បន្ន ក្រៅពីពិធីបុណ្យវត្ត ហឿង ក្នុងអំឡុងពេល៣ខែដើមឆ្នាំនោះ គឺនៅមណ្ឌលកេរដំណែល Huong Son អាចធ្វើអាជីវកម្មទេសចរណ៍ពេញមួយ ឆ្នាំក៏បានដែរ ជាពិសេសគឺក្នុងរដូវផ្កាក្រហម Bombax ceiba នាខែមីនានិងខែ មេសា រដូវផ្កាឈូកនាខែសីហានិងខែកញ្ញា រដូវផ្កាព្រលិតនាខែតុលា ឬក៏ដំណើរ ទស្សនារូងភ្នំ។

វត្ត ហឿង (Huong) អាចក្លាយទៅជាគោលដៅទេសចរណ៍លេចធ្លោក្នុងដំណើរ តភ្ជាប់បេតិកភណ្ឌ - ảnh 2 ទិដ្ឋភាពនៅវត្ត ហឿង (រូបថត៖ VOV)

        វត្ត ហឿង ជាគោលដៅលេចធ្លោមួយនៅក្នុងដំណើរទេសចរណ៍ខាងវិញ្ញណ ដោយប្រវែងជាង ១០០គីឡូម៉ែត្រដែលតភ្ជាប់បេតិកភណ្ឌជាច្រើនរួមមានវត្ត Vang តំបន់រមណីយដ្ឋាន Trang An អតីតរាជធានី Hoa Lu វត្ត Bai Dinh តំបន់អភិរក្ស លិចទឹក Van Long វត្ត Tam Chuc និងកេរដំណែលប្រវត្តិសាស្ត្របរមរាជវាំង Thang Long។ ជារៀងរាល់ឆ្នាំ វត្ត ហឿង បានទទួលស្វាគមន៍ភ្ញៀវទេសចរ ប្រមាណ២លាននាក់។ ផ្នែកទេសចរណ៍កំពុងនាំមកនូវ៦៥%នៃចំណូលសរុប របស់ឃុំ Huong Son ដោយទឹកប្រាក់ចំនួន៥០០ពាន់លានដុង។ លោក Nguyen Ba Hien ប្រធានគណៈគ្រប់គ្រងតំបន់រមណីយដ្ឋាន Huong Son បានចាត់ទុកថា នាបច្ចុប្បន្នចាំបាច់ត្រូវវិនិយោគថែមទៀតទៅក្នុងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។

        “យើងខ្ញុំសង្ឃឹមថា ពិធីបុណ្យវត្ត ហឿង មិនត្រឹមតែប្រព្រឹត្តទៅក្នុងរយៈពេល ៣ខែប៉ុណ្ណោះទេ ថែមទាំងពេញមួយឆ្នាំ។ យើងខ្ញុំកំពុងរៀបចំផែនការមេដើម្បី បែងចែកតំបន់ទេសចរណ៍នេះជាផ្នែកខុសៗគ្នាដូចជា ផ្នែកវត្តអារ៉ាម ផ្នែកបឹងផ្កា ឈូក បឹងស្ទូចត្រី និងផ្នែកសម្រាកលំហែកាយ ជាដើម។ ប្រសិនបើធ្វើយ៉ាងដូច្នេះ ទើបមានភ្ញៀវពេញមួយឆ្នាំ”។

        នាពេលអនាគត ប្រសិនបើត្រូវបានវិនិយោគអោយបានសក្តិសម គឺវត្ត ហឿង នឹងក្លាយទៅជាគោលដៅទេសចរណ៍ខាងវិញ្ញាណគួរអោយទាក់ទាញចំពោះភ្ញៀវទាំងជាតិនិងអន្តរជាតិ។ ថ្នាក់ដឹកនាំស្រុក Huong Son កំពុងឆ្ពោះទៅរកការ កសាងតំបន់ទេសចរណ៍មួយដែលអាចរក្សាបាននូវអត្តសញ្ញាណវប្បធម៌ដ៏បុរម បុរាណដែលមានស្រាប់នៃវត្ត ហឿង ផង ហើយអាចពង្រីកអស់ពីសក្ដានុភាព ទេសចរណ៍នៃតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ