BUI HANG -  
(VOV WORLD) /  
Vovowrld-ក្រៅពីគោលដៅច្បាមសមុទ្រដើម្បីជីវភាពនោះការចេញទៅលំហរ
សមុទ្ររបស់អ្នកនេសាទវៀតណាមនៅជាមោទនភាពទៀតដោយសាររួម
ចំណែកធ្វើមានសំរាប់ស្រុកកំណើតនិងទឹកដីទៀតផង។ប៉ុន្តែការចេញទៅ
លំហរសមុទ្របស់គេកំពុងប្រឈមមុខនឹងការសាកល្បងនិងហានិភ័យជា
ច្រើន។នាខែកញ្ញា២០១១លោក Dang Ngoc Tungប្រធានសហភាពពលករវៀត
ណាមបានមានការផ្តើមគំនិតជួយឧបត្ថម្ភអ្នកនេសាទនោះគឺលើកទឹកចិត្តកម្មករ
ភ្នាក់ងារនិងពលកររួមដៃជួយឧបត្ថម្ភអ្នកនេសាទ។ពីនោះមកកម្មវិធីសំណាញ់
មេត្តាធម៏ត្រូវបានអនុវត្ត។កម្មវិធីបានក្លាយទៅជាស្ពានរវាងអ្នកនេសាទសមាជិក
អ្នកនេសាទជាមួយបណ្តាស្ថាប៏នអង្គការមហាជននិងប្រជាជននៅទូទាំងប្រទេស។
ល។លោកTran Duy Phuong អគ្គនីពន្ឋនាយក កាសែត Lao dongនិងជានាយក
មូលនិធិដួងចិត្តមាសនៃកាសែត Lao dongអោយដឹងថា៖”ខ្ញុំនៅនឹកថា៖លោក Tung បានអំពាវនាវឲ្យកម្មាភិបាលសហជីពទាំងឡាយគាំទ្រអ្នកនេសាទដោយការផ្ញើរ
សារ។បន្ទាប់នោះយើងខ្ញុំមានសកម្មភាពយុទ្ឋនាការជួយជ្រោមជ្រែងជាច្រើនទៀត
ផង។ក្នុងយុទ្ឋនាការដំបូងយើងខ្ញុំទទួលបានប្រាក់គាំទ្រប្រមាណ៣ពាន់លានដុង
វៀតណាម”។
កម្មវិធី “ សំណាញ់មេត្តធម៏ “ ត្រូវបានឃោសនាលើកាសែត Lao dongជាកាសែត
នៃសហភាពពលករវៀតណាមដ៍ទូលំទូលាយកម្មវិធីទទួលបានការស្រោះចិត្តគំនិត
យ៉ាងខ្លាំអពីកម្មាភិបាលកម្មករភ្នាក់ងារអង្គភាពអាជីវកម្មនិងបុគ្គលឹកជាច្រើនកុះករ។
លោកTran Duy Phuongអោយដឹងថែមទៀតថា៖” អង្គការសហជីពទាំងឡាយ
ក្នុងប្រព័ន្ឋសហជីពវៀតណាមបានចូលរួមកម្មវិធីនេះ។យើងខ្ញុំក៍បានំពាវនាវឲ្យ
អង្គភាពអាជីវកម្មក្នុងន៉មានធនាគាររ៉ាប់រងប្រេងឧស្ម័ននិងធនាគារវិនិយោគនិង
អភិវឌ្ឍន៍BIDVចូលរួមយើងខ្ញុំប៉ាន់ស្មានថាមានមនុស្សជាង១លាននាក់បានចូលរួម
កម្មវិធីនេះ“។
|
រូបថត thongtanxa.vn |
លោក Nguyen Cong An អនុប្រធានគណះគ្រប់គ្រងផ្សារ Hoa Cuongទីក្រុងDa Nang ភាគកណ្តាលវៀតណាមជាកន្លែងដែលមានអាជីវកររាប់រយនាក់ចូលរួមកម្មវិធីផ្ញើសារ
គាំទ្រអ្នកនេសាទ Hoang Sa និង Truong Saអោយដឹងថា៖”ក្រោយពីដឹងការផ្តើមគំនិត
របស់សហភាពពលករវៀតណាមយើងខ្ញុំបានដំណើរការប្រជុំក្នុងថ្នាក់ដឹកនាំសមាគមអង្ការមហាជនគណះប្រតិបត្តិការនារីដើម្បីលាតត្រដាងអនុវត្តកម្មវិធី។យើងខ្ញុំទទួល
បានការគាំទ្ររបសើអង្គភាពអាជិវកម្មទាំនងឡាយក៍ដូចជាមាមីងអាជីវករនៅក្នុងផ្សារ
Hoa Cuong “។
ចំនួនប្រាក់ឧបត្ថម្ភនៃមូលនិធិដួងចិត្តមាសបានរួមចំណែកកសាងអង្គការរបរនេសាទ
ជួយឧបត្ថម្ភអ្នកនេសាទនាគ្រាអាសន្ន។អ្នកនេសាទ Le Vinhនៅស្រុកកោះ Ly Son ខេត្ត
Quang Ngaiចែករំលែកថា៖ “ពេលចេញទៅសមុទ្រយើងខ្ញុំជួបនឹងសេចក្តីសុខផងនិង
ហានិភ័យផង។នោះកឺដូចជាខូចម៉ាស៊ីនខូចជើងស្លាបចក្រជាដើម។តែដោយមានអ្នក
រួមអាជីពជួយឧបត្ថម្ភទើបនាំទូកមកគោកដោយសុវត្ថិភាព “។
កម្មវិធី“ សំណាញ់មេត្តធម៏ “ដើម្បីអ្នកនេសាតHoang Sa និងTruong Saអះអាងជាថ្មីម្តង
ទៀតនូវប្រពៃណីសាមគ្គីភាពស្រឡាញ់ជួយឧបត្ថម្ភគ្នាដ៍ល្អប្រសើរបស់ប្រជាជាតិវៀត
ណាម។នោះក៍ជាកិច្ចសន្យារបស់កម្មករនិងប្រជាពលករវៀតណាមរាប់លាននាក់អំពី
ការទទួលខុសត្រូវសង្គមគឺរួមដំណើរជាមួយអ្នកនេសាទក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច
សមុទ្តការពារអធិយតេយ្យភាពកោះសមុទ្រដ៍ពិសិដ្ឋនៃមាតុប្រទេស៕
BUI HANG
-VOV WORLD