ស្ថានីយ៍ផ្សាយវិទ្យុតំបន់ភូមិភាគកណ្ដាលប៉ែកខាងត្បូង - ពង្រីករលក "សំឡេងវៀតណាម"
(VOVWORLD) - ក្រោយរយៈពេលជិត ៣ ឆ្នាំ នៃការសាងសង់ និងផ្សាយសាកល្បង ស្ថានីយ៍ផ្សាយវិទ្យុតំបន់ភូមិភាគកណ្ដាលប៉ែកខាងត្បូង ចំណុះវិទ្យុសម្លេងវៀតណាមនៅខេត្ត Ninh Thuan ត្រូវបានសម្ពោធ និងផ្សាយសម្លេងជាផ្លូវការនាថ្ងៃទី ១៦ មិថុនា។ នេះគឺជាគម្រោងដ៏ធំមួយ ដែលមានអត្ថន័យដ៏សំខាន់ក្នុងការបង្កើនការពង្រីកតំបន់គ្របដណ្ដប់រលកធាតុអាកាសផ្សាយរបស់វិទ្យុសម្លេងវៀតណាម រួមចំណែកពង្រីករលកធាតុអាកាសផ្សាយ “សំឡេងវៀតណាម” ដល់ប្រជាជននៅតំបន់ឆ្នេរសមុទ្រភូមិភាគកណ្ដាលប៉ែកខាងត្បូង។
ស្ថានីយ៍ផ្សាយវិទ្យុ ភាគកណ្ដាលប៉ែកខាងត្បូង |
នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ វិទ្យុសម្លេងវៀតណាមបានបើកការដ្ឋានសាងសង់ស្ថានីយ៍ផ្សាយវិទ្យុភាគកណ្តាលប៉ែកខាងត្បូងនៅស្រុក Thuan Nam ខេត្ត Ninh Thuan។ ស្ថានីយផ្សាយវិទ្យុភូមិភាគកណ្ដាលប៉ែកខាងត្បូងមានផ្ទៃដីជាង ១៦ ហិកតា ស្ថិតនៅស្រុក Thuan Nam ខេត្ត Ninh Thuan។ ពីនេះ រលកវិទ្យុសម្លេងវៀតណាមបានទៅដល់ប្រជាជនពីដែនសមុទ្ររហូតដល់តំបន់ព្រៃភ្នំនៃតំបន់ភូមិភាគកណ្ដាលប៉ែកខាងត្បូង ជាមួយមិត្តអ្នកស្ដាប់បរទេស ជាពិសេសគឺនាំសម្លេងវៀតណាមរួមដំណើរជាមួយអ្នកនេសាទនៅសមុទ្រខាងកើត។ លោក Le Ha Giang នាយកស្ថានីយ៍ផ្សាយវិទ្យុ ភាគកណ្ដាលប៉ែកខាងត្បូងបានឲ្យដឹងថា៖ “ស្ថានីយ៍ផ្សាយវិទ្យុភូមិភាគកណ្ដាលប៉ែកខាងត្បូង គឺជាស្ថានីយ៍វិទ្យុផ្សាយរលកធាតុអាកាសរយៈមធ្យម (រលក AM) ទំនើបបំផុតរបស់វៀតណាមគិតត្រឹមបច្ចុប្បន្ននេះ។ ស្ថានីយ៍ផ្សាយវិទ្យុមានអនុភាព ៤០០ Kw ជាមួយនឹងប្រេកង់ ១០៧១ kHz ឧបករណ៍បច្ចេកទេស និងបច្ចេកវិទ្យាទំនើប ហើយបានត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរទៅជាការផ្សាយសម្លេងឌីជីថលតាមស្តង់ដារ DRM ស្របតាមនិន្នាការអភិវឌ្ឍន៍នៃការផ្សាយសម្លេងពិភពលោក។ ប្រព័ន្ធអង់តែនរលកធាតុអកាសផ្សាយរយៈមធ្យម រួមមានបង្គោលអង់តែនកម្ពស់ ៩៥ ម៉ែត្រចំនួន ២ ចំនួនពីរ”។
ស្ថានីយ៍ផ្សាយវិទ្យុភូមិភាគកណ្ដាលប៉ែកខាងត្បូងគ្របដណ្តប់រលកយ៉ាងខ្លាំងក្លា ស្ថិរភាព និងបន្តបន្ទាប់នូវរាល់កម្មធីធីផ្សាយសម្លេងនៅលើកាណាស់ព្រឹត្តិការណ៍នយោបាយទូទៅ (VOV1) និងកាណាល់ផ្សាយសម្លេងកិច្ចការបរទេស (VOV5) របស់វិទ្យុសំឡេងវៀតណាម។ តាមនោះ ផ្តល់ព័ត៌មានគ្រប់ទិដ្ឋភាពពីនយោបាយ សេដ្ឋកិច្ច ដល់វប្បធម៌ និងសង្គម ដល់មិត្តអ្នកស្ដាប់វិទ្យុនៅតាមខេត្តជាប់សមុទ្រនានានៅតំបន់ភូមិភាគកណ្ដាលប៉ែកខាងត្បូង។ តាមរយៈស្ថានីយ៍ផ្សាយវិទ្យុភូមិភាគកណ្ដាលប៉ែកខាងត្បូង ទូក នាវានិងកងកម្លាំងប្រតិបត្តិការនៅដែនសមុទ្រភូមិភាគកណ្ដាលប៉ែកខាងត្បូងស្ដាប់បានរលកវិទ្យុសម្លេងវៀតណាមជាមួយគុណភាពសម្លេងយ៉ាងច្បាស់
លាស់ដូចនៅដីគោក។ លោក Vu Hai Quang អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា៖ “នៅពេលដែលប្រជានេសាទចេញទូកនេសាទត្រី ដែលមានចម្ងាយរាប់រយម៉ាយពីដីគោក ដោយរសាត់នៅដែនសមុទ្រអស់រយៈពេលជាច្រើនខែ ហើយគ្មានសេវាទូរស័ព្ទ ចំពោះសេវាទូរទស្សន៍ពីផ្កាយរណបវិញ គឺប្រជាសេសាទគ្មានលក្ខខ័ណ្ឌគ្រប់គ្រាន់ ដើម្បីទិញប្រព័ន្ធទទួលសេវាទូរទស្សន៍ពីផ្កាយរណបសម្រាប់គោលដៅចល័តឡើយ។ ដូច្នេះហើយ មានត្រមតែវិធីមួយប៉ុណ្ណោះ ពោលគឺផ្សាយរលកធាតុអាកាសរយៈចម្ងាយពីដីគោក។ ស្ថានីយ៍ផ្សាយវិទ្យុភូមិភាគកណ្ដាលប៉ែកខាងត្បូងបានផ្តល់ព័ត៌មានអំពីសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងសង្គម ក៏ដូចជាព័ត៌មានកម្សាន្ត និងវិទ្យាសាស្ត្រ បច្ចេកវិទ្យាដល់ប្រជាជននៅពេលទៅសេសាទត្រីនៅសមុទ្រ”។
លោក Vu Hai Quang អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម |
លោកស្រី Chamaléa Thi Thuy សមាជិការដ្ឋសភាមកពីខេត្ត Ninh Thuan បានឲ្យដឹងថា ការដែលវិទ្យុសម្លេងវៀតណាមបានសាងសង់ និងដាក់ឲ្យដំណើរការស្ថានីយ៍ផ្សាយវិទ្យុភូមិភាគកណ្ដាលប៉ែកខាងត្បូងនៅភូមិសាស្ត្រខេត្ត Ninh Thuan បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋចំពោះតំបន់ឆ្នេរសមុទ្រភូមិភាគកណ្ដាលប៉ែកខាងត្បូងជាពិសេសគឺប្រជាសេសាទដែលប្រតិបត្តិការនៅដែនសមុទ្រនេះ៖ “នៅពេលដែលវិទ្យុសម្លេងវៀតណាមបើកសម្ពោធស្ថានីយ៍ផ្សាយវិទ្យុភូមិភាគកណ្ដាលប៉ែកខាងត្បូង ប្រជាជនពិតជាសប្បាយរីករាយណាស់។ ស្ថានីយ៍ផ្សាយវិទ្យុនេះបាន រួមចំណែកបញ្ជូនព័ត៌មានថ្មីៗបំផុតរបស់បក្ស និងរដ្ឋដល់ប្រជាជននៅដែនសមុទ្រខេត្ត Ninh Thuan ក៏ដូចជាប្រជាជននៅតំបន់ភូមិភាគកណ្តាលភាគខាងត្បូងយ៉ាងឆាប់រហ័សជាង ហើយមនុស្សគ្រប់រូបយល់ដឹងអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយរបស់រដ្ឋ។ ជាពិសេសគឺចំពោះប្រជានេសាទ ដែលកំពង់ប្រតិបត្តិការនៅសមុទ្រ តាមរយៈវិទ្យុសម្លេងវៀតណាម ប្រជាសេសាទយល់ដឹងព័ត៌មានរបស់ប្រទេសជាតិទាន់ពេលវេលាផងដែរ”។
ក្នុងនាមជាស្ថានីយ៍ផ្សាយវិទ្យុដ៏សំខាន់របស់ប្រទេសជាតិ ស្ថានីយ៍ផ្សាយវិទ្យុភូមិភាគកណ្ដាលប៉ែកខាងត្បូង របស់វិទ្យុសម្លេងវៀតណាម នៅពេលដាក់ឱ្យដំណើរការ នឹងជួយបង្កើនសមត្ថភាពគ្រប់ដណ្ដប់រលកធាតុអាកាសផ្សាយសម្លេងវៀតណាមនៅសមុទ្រខាងកើត។ រលកវិទ្យុសម្លេងវៀតណាមចេញទៅសមុទ្រក៏រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្តភាគកណ្ដាលប៉ែកខាងត្បូង ហើយតាមនោះ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកោះសមុទ្ររបស់វៀតណាមផងដែរ៕