សារមន្ទីរជាតិប្រវត្តិសាស្រ្តវៀតណាម៖កន្លែងមកដល់គួរឲ្យ ទាក់ទាញសំរាប់ភ្ញៀវទេសចរបរទេស។
LE PHUONG -  
(VOVWORLD) /  
Vovworld-លើផ្ទៃដីជិត៤០០០ម៉ែត្រក្រឡា វត្ថុឯកសារដ៍ថ្លៃថ្លាប្រមាណ១០.០០០
ដែលបាន តាំងបង្ហាញ នៅសារមន្ទីរជាតិប្រវត្តិសាស្រ្តវៀតណាមនៅលេខ២៥
វិថីTon Danក្រុងហាណូយបាននាំមកនូវចក្ខុវិស័យយ៉ាងពេញលេញសំរាប់ភ្ញៀវ
ទេសចរអំពីការវិវឌ្ឍន៍នៃប្រទេសវៀតណាមកាលពីថ្ងៃបង្កើតដល់ដំណាក់កាល
តស៊ូការពារករសាងប្រទេសជាតិនាសព្វថ្ងៃ។
|
សារមន្ទីរជាតិប្រវត្តិសាស្រ្តវៀតណាម(រូបថត អិនធឺណែត) |
នៅបន្ទប់ស្ថិតនៅជាន់ទី១តាំងបង្ហាញវត្ថុបុរេប្រវត្តិសាស្រ្ត(មុននេះរាប់ពាន់ឆ្នាំ)ដល់
ដំណាក់កាលបង្កើតប្រទេសជាតិនៅរាជកាលស្តេច Tran។បងស្រី Emma Healyភ្ញៀវទេសចរអង់គ្លេស១នាក់អោយដឹងថា៖“ គឺអស្ចារ្យណាស់ពេលបានរកឃើញនិង
ស្វែងយល់ប្រវត្តិសាស្រ្តវៀតណាមក្នុងបរិយាកាសបុរាណនិងស្ងៀមស្ងាត់ដូច្នេះ។វត្ថុ
ដែលបានដាក់តាំងនៅទីនេះគឺទាក់ទាញ។ខ្ញុំចូលចិត្តប្រព័ន្ឋភ្លើងនិងបន្ទប់តាំងបង្ហាញ
នៅទីនេះ។ “
អ្វីៗដែលទាក់ទាញទស្សនិកជនពេលទៅទស្សនាជាន់ទី១នោះគឺជាស្គរសំរិទ្ឋនៃខឿន
វប្បធម៌Dong Son (នៅសតវត្សវ៍ទី១មុនគ្រិះសករាជ)ចំនួន៧គ្រឿង។ បណ្តាស្គរនេះ
ត្រូវបានឆ្លាក់រូបភាពបក្សាបក្សីនិងជនវៀតណាមបុរាណ។ក៍នៅជាន់ទី១នេះដែរ
បណ្តាទស្សនិកជនអាចរកឃើញវត្ថុនិងសំណង់នៅរាជកាលបណ្តាស្តេចTranដូចជា
វត្តប្រាសាទPho Minh (នៅខែត្រNam Dinh)ប្រាសាទBinh Son(នៅខែត្រVinh Phuc)
វិហារKiep Bac (នៅខែត្រHai Duong)ជាដើម។
|
រូបថត អិនធឺណែត |
បន្ទប់នានានៅជាន់ទី២ដាក់តាំងវត្ថុនៃប្រវត្តិសាស្រ្តវៀតណាមតាំងពីរាជកាលHoដល់
បដិវត្តិន៍ខែសីហាឆ្នាំ១៩៤៥។ភ្ញៀវទេសចរកាណាដា JoshTerryចែករំលែកថា៖“វត្ថុជា
ច្រើននៅ ទីនេះមានការទាក់ទាញយ៉ាងខ្លាំងចំពោះខ្ញុំ។ពាងផលិតនៅសករាជបណ្តា
ស្តេចLyគឺប្រណិត។រូបដិមាវត្តនិងជួងបុរាណគឺស្អាតអស្ចារ្សណាស់។ត្ថុនៅទីនេះគឺ
សម្បូរណ៍បែបណាស់។ “
នៅក្នុងបន្ទប់តាំងបង្ហាញបងស្រីKajimura Kyoto ជនជាតិជប៉ុន១នាក់កត់ត្រាផងនិង
ជួលកាលចោទសំណួរជាមួយអ្នកអមដំណើរវៀតណាម១នាក់ផង។បងស្រីអោយដឹង
ថា៖“ ទីនេះមានថាសជាច្រើនដែលតែងលំអក្បូរក្បាច់ស្អាត។វាគ្មាននៅប្រទេសជប៉ុន
ទេ។ខ្ញុំចូលចិត្តបណ្តាគំនូប៉ាក់ដែលសំដែងបំណងអាយុយឺនយូ “សារមន្ទីរជាតិប្រវត្តិ
សាស្រ្តវៀតណាមជាកន្លែងដែលរក្សាទុកបេតិកភណ្ឌនិងវត្ថុដ៍ថ្លាច្លៃសថ្លានៃប្រទេស
ជាតិ។នេះក៍ជាកន្លែងដែលជួយបណ្តាទស្សនិកជនយល់បន្ថែមប្រវត្តិសាស្រ្តវប្បធម៌
និងដំណើបង្កើតការពារប្រទេសជាតិរបស់ប្រជាជាតិវៀតណាមផងដែរ។នាពេល
ខាងមុខសារមន្ទីរនឹងឧទ្ទេសនាមជាមួយភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសអំពីវត្ថុ
ឯកសារថ្មីតទៅទៀត។និងវាជាកន្លែងមកដល់គួរឲ្យទាក់ទាញសំរាប់ភ្ញៀវទេសចរជា
ពិតប្រាកដ៕
LE PHUONG
-VOVWORLD