ស្វែងយល់ឈូងសមុទ្រHa Longដោយការជិះនាវាទេសចរណ៍

​​​​​​​​​​​​​​​​​​​​   
                     

ស្វែងយល់ឈូងសមុទ្រHa Longដោយការជិះនាវាទេសចរណ៍ - ảnh 1
រូបថត​ VOVWORLD

Vovworld- ចាកចេញពីកំពង់ផែ Bai Chay នាវាទេសចរណ៍ Golden Lotus ដែល
ដឹកភ្ញៀវទេសចរមកពីអាមេរិក អូស្រ្តាលីស៊ុយអែដនិងវៀតណាមចាប់ផ្តើម
ដំណើរទៅទស្សនាឈូងសមុទ្រ​HaLong។ភ្ញៀវទេសចរទៅដល់ទីនេះនឹងទទួល​
បានអារម្មណ៍​ស្រស់​ថ្លា​ពី​ខ្យល់​បរិសុទ្ធ​។បង Nguyen The Huuជាមគ្គុទេស១រូបនៃ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Khanh Sinhអោយដឹងថា៖“  ក្នុងទួរ១ថ្ងៃ​​ ភ្ញៀវ
ទេសចរត្រូវបានទៅទស្សនារូងភ្នំ Thien Cung –Dau Go។បន្ទាប់នោះ ភ្ញៀវទេសចរ
ទៅកាន់ភូមិនេសាទ Ba Hang​ដើម្បីចែវទូកKayak ហើយទៅកាន់ផែHa Long។ ក្នុង
ទួរ២ថ្ងៃ  ភ្ញៀវទេសចរមានពេលវេលាជាច្រើនគយគន់ទេសភាពនិងសំរាកលំហែ
កាយលើនាវា។ប្រការសំខាន់បំផុតគឺក្រុមហ៊ុនយកចិត្តទុកដាក់ជាពិសេសដល់
គុណភាពសេវាកម្ម និងធានាសុវត្ថិភាពសំរាប់ភ្ញៀវទេសចរ។ “

​​​​​​​​​​​​​​​                    

                    
ស្វែងយល់ឈូងសមុទ្រHa Longដោយការជិះនាវាទេសចរណ៍ - ảnh 2
នាវាទេសចរណ៍ Golden Lotus នៅលើឈូងសមុទ្រ​Ha Long
(រូបថត VOVWORLD)


ការជិះនាវា​គយ​គន់​មើល​ទេស​ភាពស្រស់​ត្រកាល​លើ ផ្ទៃ​ទឹកឈូងសមុទ្រ​Ha Long ធ្វើឲ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍បានលង់ខ្លួនទៅក្នុងទេសភាពធម្មជាតិ
ពិសេសតែ១។នៅឈូងសមុទ្រ​Ha Longមានកោះថ្មធំតូចរាប់ពាន់កន្លែង។ជាលើក
ដំបូងដែលមកទស្សនាទីនេះលោក John ជាភ្ញៀវទេសចរអូស្រ្តាលីនិយាយថា៖មិនអាចជឿថាទេសភាពធម្មជាតិនៅទីនេះកាន់តែអស្ចា្យពេលដែលជិះនាវាគយគន់។
“    ទិដ្ឋភាពនៅទីនេះអស្ចា្យណាស់។អ្វីៗទាំងអស់បានផ្តល់មកចំណាប់អារម្មណ៍
រីករាយ។ខ្ញុំអាច មើល ឃើញ បក្សីហោះលើមេឃ​ត្រីហែលក្រោមផ្ទៃទឹក និងគយគន់
មើលទេសភាពដ៍ល្អឆើតឆាយ។សោភណ្ឌភាពក្នុងរូងភ្នំក៍ល្អស្អាតស្រស់ត្រកាលដែរ។  “


​​​​​​​​​​​​​​​​​​​​​​​​​​                  

ស្វែងយល់ឈូងសមុទ្រHa Longដោយការជិះនាវាទេសចរណ៍ - ảnh 3
រូបថត​ VOVWORLD

 


ទូកKayak​និមួយៗមានមនុស្សចែវចំនួន២នាក់។នាគ្រាដំបូង ទូកKayakផ្លាស់ទីមិន
ចំតាមបំណងរបស់អ្នកចែវ។ពេលចែវបានហើយជនគ្រប់រូបរីករាយណាស់។លោក
John​​  និងនាង​Tania ភ្ញៀវទេសចរអូស្រ្តាលីចូលចិត្តចូលរួមទួរទេសចរណ៍នេះ។គេ
អោយដឹងថា៖ “  យើងខ្ញុំចែវទូកនៅជំវិញទីកន្លែងនេះ។ខ្ញុំរីករាយណាស់ដោយបាន
ឃើញភូមិនេសាទលើសមុទ្រក៍ដូចជាទេសភាពធម្មជាតិ និង បរិយាកាសរស់នៅរបស់
អ្នកភូមិ នៅទីនេះ ។“

ពេលរាត្រីកាន់តែជ្រៀសជ្រេរទៅៗលើផ្ទៃទឹកសមុទ្រHa Longកាន់តែផ្លិបផ្លេកៗដោយ
សារពន្លឺភ្លើងនៃបណ្តានាវាទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ