អញ្ជើញទៅទស្សនារមណីយដ្ឋានទេសចរណ៍នៅ Krong Ana ខេត្ត Dak Lak

(VOVWORLD) - Krong Ana ជាស្រុកដែលមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាលបំផុតនៃ ខេត្ត Dak Lak ដោយមានផលិតផលដ៏សម្បូរបែប វាលស្រែខៀវស្រងាត់ ល្បាក់ ទឹកធំៗនិងព្រៃព្រេងធំល្វឹងល្វើយ។ តំបន់នេះជាប់នឹងស្រុក Krong No នៃខេត្ត Dak Nong ដែលជាកន្លែងមានភ្នំភ្លើង Chu Bluk ដែលកំពុងត្រូវបានកសាងក្លាយ ទៅជាឧទ្យានភូគម្ភសាស្ត្រ។ រាល់លក្ខណៈធម្មជាតិដ៏អំណោយផលនេះ គឺជាបុព្វ បទដើម្បីអោយ Krong Ana ក្លាយទៅជាគោលដៅទេសចរណ៍គួរអោយទាក់ទាញ ចំពោះភ្ញៀវទាំងជាតិនិងអន្តរជាតិ។
អញ្ជើញទៅទស្សនារមណីយដ្ឋានទេសចរណ៍នៅ Krong Ana ខេត្ត Dak Lak - ảnh 1 ផ្ទះស្នាក់ហូមស្ទេត្រូវបានកែតម្រូវពីផ្ទះវែងប្រពៃណីរបស់ជនរួមជាតិភាគតិច

       គ្រួសារលោក Y Dinh Nie ជនជាតិ E de ជាគ្រួសារមួយក្នុងចំណោមគ្រួសារ ឈានមុខគេក្នុងការអភិវឌ្ឍគំរូទេសចរណ៍សហគមន៍តាមបែបហូមស្ទេនៅភូមិ Kuop ឃុំ Dray Sap ស្រុក Krong Ana។ លោក Y Dinh បានអោយដឹងថា មុននេះ គ្រួសារលោកមិនធ្លាប់បានគិតដល់ការធ្វើអាជីវកម្មទេសចរណ៍នោះឡើយ ប៉ុន្តែ នៅពេលឃើញភ្ញៀវទេសចរបរទេសជាច្រើនមកទស្សនាដែលមិនមានទីស្នាក់នៅរួចមក លោកបានសម្រេចចិត្តខ្ចីទុនធនាគារយកមកជួសជុល កែលម្អផ្ទះវែង ប្រពៃណីធ្វើជាផ្ទះសំណាក់សម្រាប់ភ្ញៀវទេសចរណ៍ជួល។ នាបច្ចុប្បន្ន គ្រួសារ លោកទទួលបានចំណូលប្រមាណ១៥លានដុងជាប្រចាំខែពីការធ្វើអាជីវកម្ម ហូមស្ទេនេះ។ លោកបានថ្លែងថា៖

        “មុននេះខ្ញុំធ្វើការស៊ីឈ្នួល ហើយដាំពោត ដំឡូងមី តែប៉ុណ្ណោះអញ្ចឹងបានជា ចំណូលទទួលបានមិនស្ថិរភាពនោះឡើយ។ ប៉ុន្តែក្រោយពីបន្លាស់ទៅធ្វើអាជីវកម្ម ទេសចរណ៍មក ចំណូលបានកើនពី៥ដល់៦ដង ហើយកាត់បន្ថយការលំបាក ច្រើនណាស់។ ការធ្វើអាជីវកម្មទេសចរណ៍ សហគមន៍មិនជួបការលំបាកខ្លាំងទេ ដែលត្រឹមតែព្យាយាមបោសសម្អាតផ្ទះសម្បែងអោយមានអនាម័យដើម្បីបម្រើភ្ញៀវទេសចរ។ កូនៗក៏មានឱកាសហាត់និយាយភាសាអង់គ្លេសជាមួយភ្ញៀវផង ដែរ។ ប្រាក់ចំណូលត្រូវបានលើកកំពស់ អញ្ចឹងបានជាយើងខ្ញុំក៏រួមវិភាគទាន កសាងជនបទថ្មីយ៉ាងសកម្មជាងមុនដែរ។ បច្ចុប្បន្ននេះភូមិមានផ្លូវថ្នល់ស្អាត ការ ធ្វើដំណើរងាយស្រួល ហើយទេសភាពស្រស់បំព្រង ដូច្នេះហើយភ្ញៀវទេសចរ មកទស្សនាកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

        ប្រកបរបរនេសាទអស់រយៈពេល២០ឆ្នាំមក ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គ្រួសារលោក Cao Trong Loc នៅទីរួមស្រុក Buon Trap ស្រុក Krong Ana បាន ចាប់ផ្ដើមបើកសេវាកម្មចែវទូកជូនភ្ញៀវទេសចរទៅទស្សនាទេសភាពទន្លេបឹង បួ ហើយបរិភោគម្ហូបអាហារពិសេសដោយឡែកនៃតំបន់នេះ។ លោក Loc បាន សំណេះសំណាលថា៖

        “ប្រភេទជលផលនានាដែលយើងខ្ញុំនេសាទបាន សុទ្ធតែត្រូវបានពាណិជ្ជករ និងហាងម្ហូបអាហារនៅក្នុងស្រុកនិងតំបន់ជុំវិញដូចជាទីក្រុង Buon Ma Thuot ទីរួមស្រុក Ea Kar Prong Pak ប្រមូលទិញទាំងអស់។ ត្រី បង្គារ អន្ទង់ និងកង្កែប នៅតាមទន្លេនេះមានរស់ជាតិឆ្ងាញ់ណាស់។ នេះជាផលិតផលពិសេសរបស់ ស្រុកកំណើតយើងខ្ញុំ។ ភ្ញៀវទេសចរមកទស្សនាទីនេះតែងតែបរិភោគម្ហូបអាហារ ឈ្ងុយឆ្ងាញ់ដែលបានកែច្នៃពីប្រភេទជលផលទាំងនេះ”។

អញ្ជើញទៅទស្សនារមណីយដ្ឋានទេសចរណ៍នៅ Krong Ana ខេត្ត Dak Lak - ảnh 2 មុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ធ្វើពីត្រីនៅទន្លេ Krong Ana 

        ជារៀងរាល់ឆ្នាំ ស្រុក Krong Ana តែងតែទទួលស្វាគមន៍ភ្ញៀវទេសចរ ប្រមាណ២១ហ្មឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជាង១២០០នាក់។ ចំណូលពី ទេសចរណ៍អាចសម្រេចបានពី១៤ដល់១៥ ពាន់លានដុងក្នុងមួយឆ្នាំ។ ប៉ុន្តែនេះ ត្រឹមតែជាចំណែកដ៏តូចតាចបើធៀបនឹងសក្ដានុពលនៃតំបន់នេះ។ លោក Nguyen Minh Dong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Krong Ana បាន អោយដឹងថា នាពេលខាងមុខ អាជ្ញាធរស្រុកនឹងលើកសំណើជូនគណៈកម្មាធិការ ប្រជាជនខេត្ត Dak Lak ផ្ដល់សច្ចាប័ណ្ណលើគម្រោងវិនិយោគ កសាង ជួសជុល ប្រព័ន្ធផ្លូវគមនាគមន៍នៅក្នុងស្រុក Krong Ana តាមនោះជួយសម្រួលដល់ការ អភិវឌ្ឍកសិកម្មនិងទេសចរណ៍ បង្កើតឡើងតំបន់ជនបទថ្មីមួយ។ លោក Nguyen Minh Dong បានបន្ថែមទៀតថា៖

        “ការអភិវឌ្ឍទេសចរណ៍នៅស្រុក Krong Ana មានសក្ដានុពលដ៏ធំធេង ណាស់។ ប៉ុន្តែការលំបាកធំបំផុតនាបច្ចុប្បន្ននោះគឺបញ្ហាផ្លូវថ្នល់។ ដើម្បីជំនះពុះ ពារលើការលំបាកនោះ គណៈ កម្មាធិការប្រជាជនខេត្ត Dak Lak បានវិនិយោគ កសាងស្ពានតភ្ជាប់ជាមួយនឹងស្រុក Lak និងស្រុក Dam Rong នៃខេត្ត Lam Dong។ យើងខ្ញុំក៏កំពុងស្នើអោយគណៈកម្មាធិការខេត្តអនុម័តលើគម្រោងកសាង ផ្លូវនិងស្ពាន តភ្ជាប់នឹងស្រុក Krong No ខេត្ត Dak Nong ដើម្បីធ្វើអាជីវកម្មពីតំបន់ ភ្នំភ្លើងនៅទីនោះ។ ប្រសិនបើធ្វើបានយ៉ាងដូច្នេះគឺវិស័យសេវាកម្ម ទេសចរណ៍ នឹងរីកចម្រើនយ៉ាងខ្លាំងក្លា”។

        ដោយមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង លក្ខណៈភូគម្ភសាស្ត្រពិសេស ដោយឡែករួមជាមួយផលិតផលសម្បូរបែបនោះ ស្រុក Krong Ana ពិតជាមាន សក្ដានុភាពដ៏ធំធេង។ ប្រសិនបើជំនះពុះពារបាននូវកំហិតខាងផ្លូវគមនាគមន៍នោះ គឺស្រុក Krong Ana អាចក្លាយទៅជាអាស័យដ្ឋានធំមួយអំពីកសិកម្មនិង ទេសចរណ៍ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់និងខេត្ត Dak Lak ទាំងស្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ