អញ្ជើញទស្សនា Sa Pa (ខេត្ត Lao Cai) ឆ្លងពិសោធន៍ទេសចរណ៍សហគមន៍នៅ
Bích Thủy; Vĩnh Phong -  
(VOVWORLD) - ក្នុងនាមជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតទាំង ១០ នៅអាស៊ីអាគ្នេយ៍ ហើយជាគោលដៅល្បីល្បាញស្រស់ស្អាតបំផុតនៅអាស៊ី តំបន់ទេសចរណ៍ជាតិ Sa Pa (ខេត្ត Lao Cai) បានទាក់ទាញភ្ញៀវទេសចរណ៍ ដោយទេសភាពធំសម្បើមនៃធម្មជាតិ និងអាកាសធាតុស្រស់បរិសុទ្ធ។ ជាពិសេសគឺ លក្ខណៈវប្បធម៌ជនជាតិដែលលាយឡំ និងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពទេសចរណ៍សហគមន៍ គឺជាចំណុចលេចធ្លោនៃទេសចរណ៍នៅទីនេះ។
អញ្ជើញទស្សនា Sa Pa (ខេត្ត Lao Cai) ឆ្លងពិសោធន៍ទេសចរណ៍សហគមន៍នៅ |
ទទួលស្វាគមន៍ភ្ញៀវក្នុងសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌របស់បងប្អូនជនជាតិ Dao ក្រហម នាយិការសហករណ៍ទេសចរណ៍សហគមន៍ Ta Phin-Sa Pa អ្នកស្រី Ly Ta May បានឲ្យដឹងថា៖ ជាមួយនឹងគ្រួសារចំនួន ៣៨ គ្រួ ដែលបានចូលរួមសកម្មភាពអាជីវកម្មទេសចរណ៍សហគមន៍ homestay របស់គ្រួសារនីមួយៗត្រូវបានជួសជុលកែលម្អឡើងវិញ ប៉ុន្តែនៅតែរក្សាបាន លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ Dao ចាប់ពីផ្ទះប្រពៃណីផ្លូវក្រាលថ្ម បន្ទប់គេង ភួយមុងចរបាប់។ ជាពិសេស ភ្ញៀវទេសចរបាននិយមចូលចិត្តម្ហូបអាហារដ៏ឆ្ងាញ់ពិសារ និងថ្នាំងូតពីរុក្ខជាតិឱសថក្នុងតំបន់៖
“សហករណ៍ទេសចរណ៍សហគមន៍ក៏បានដាក់ចេញពាក្យស្លោកគឺអភិរក្ស ថែរក្សា និងពង្រីកវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ Dao ។ យើងខ្ញុំមានគោលបំណងថា ភ្ញៀវអញ្ជើញមកទស្សនា Ta Phin នឹងទទួលបានការឆ្លងពិសោធន៍ដ៏ត្រឹមត្រូវ និងពិតប្រាកដបំផុតអំពីវប្បធម៌របស់ជនជាតិ Dao ផងដែរ”។
សហករណ៍ Ta Phin Xanh ជាមួយនឹងតំបន់អេកូឡូស៊ី Vuon Da ដែលត្រូវបានទទួលស្គាល់ជាផលិតផលនៃកម្មវិធីឃុំ(សង្កាត់) ១ ផលិតផល ១ OCOP លំដាប់ផ្កាយ ៤ អំពីទេសចរណ៍សេវាកម្មដើមដំបូងរបស់ខេត្ត Lao Cai និងគំរូ ទេសចរណ៍អេកូឡូស៊ីរួមផ្សំនឹងការឆ្លងពិសោធន៍កសិកម្មបៃតង ដែលកំពុងទាក់ទាញភ្ញៀវទេសចរ។ អញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរណ៍បានសម្របខ្លួន
ក្នុងលំហវប្បធម៌របស់បងប្អូនប្រជាជន ជាមួយនឹងរបាំ និងស្នូរសម្លេងខែនដ៏ពិរោះ
រណ្តំរបស់បងប្អូនជនជាតិ Mong ស្តាប់ចម្រៀង Pao Dung រួមជាមួយចង្វាក់ចម្រៀងប្រជាប្រិយរបស់ជនជាតិ Dao ហើយទទួលបានបទពិសោធន៍ធ្វើជាកសិករនៅវាលស្រែ ចម្ការជាមួយបងប្អូនជនជាតិ។ លោក Tran Chi Thanh នាយកសហករណ៍ Tay Phin Xanh បានឲ្យដឹងថា៖
“ក្រៅពីសម្រស់ធម្មជាតិ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលក៏បានទាក់ទាញភ្ញៀវទេសចរផងដែរ។ យើងខ្ញុំគ្រោងនឹងបើកបន្ទប់តាំងបង្ហាញមួយ។ ប្រសិនបើភ្ញៀវទេសចរណ៍មិនមានពេលយូរដើម្បីស្វែងយល់យ៉ាងស៊ីជម្រៅអំពីលក្ខណៈវប្បធម៌របស់បងប្អូនប្រជាជននៅទីនេះ គឺតាមរយៈវត្ថុតាំងបង្ហាញនៅទីនេះដូចជា៖រូបថត សំលៀកបំពាក់ ឧបករណ៍ធ្វើពលកម្ម រួមជាមួយនឹងការឧទ្ទេសនាមរបស់មគុទេសក៍ទេសចរណ៍នឹងជួយភ្ញៀវទេសចរណ៍យល់ដឹងបន្ថែមអំពីវប្បធម៌របស់បងប្អូនជនជាតិនៅទីនេះផងដែរ”។
សកម្មភាពទេសចរណ៍សហគមន៍មានតម្លៃសមរម្យ ហើយមានគុណភាពកាន់តែខ្ពស់ ដូច្នេះហើយបរិមាណភ្ញៀវទេសចរអញ្ជើញមកទស្សនាTay Phin Xanh សម្រេចបានពី ២ ម៉ឺន ទៅ ៣ ម៉ឺននាក់ក្នុងមួយឆ្នាំ។ ភ្ញៀវទេសចរម្នាក់មកពីម៉ាឡេស៊ី និងមិត្ត Tran Luc មកពីទីក្រុងហាណូយ បានឲ្យដឹងថា៖
“ខ្ញុំមានអារម្មណ៍ថា Sa Pa គួរឱ្យចាប់អារម្មណ៍ណាស់ ទេសភាពស្រស់ស្អាត មនុស្សស្រឡាញ់ភ្ញៀវ ហើយបរិស្ថាននៅទីនេះមានសុវត្ថិភាព។ ខ្ញុំបានទស្សនាផ្លូវថ្នល់នៅតាមភូមិស្រុក និងវប្បធម៌បណ្ដាជនជាតិ ព្រមទាំងបានងូតទឹកថ្នាំនៅទីនេះទៀតផង”។
អញ្ជើញទស្សនា Sa Pa (ខេត្ត Lao Cai) ឆ្លងពិសោធន៍ទេសចរណ៍សហគមន៍នៅ |
បច្ចុប្បន្ននេះ Sa Pa កំពុងផ្តោតសំខាន់លើការកសាងផលិតផលទេសចរណ៍ឆ្លងពិសោធន៍វប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍សហគមន៍ ក្នុងនោះផ្តោតភពធនធានវិនិយោគលើគគោលដៅទេសចរណ៍សហគមន៍ចំនួន ៥ តាមស្តង់ដាររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលផ្សារភ្ជាប់នឹងលក្ខណៈដ៏វិសេសវិសាលរបស់ជនជាតិភាគតិចទាំង ៥ នៅលើភូមិសាស្ត្រទីរួមខេត្តគឺជនជាតិ Mong, Dao, Tay, Giay និង Xa Pho; កសាងគំរូទេសចរណ៍សហគមន៍ប្រកបដោយគុណភាពខ្ពស់ មានស្ថាបត្យកម្មដ៏ពិសេស ប្រើប្រាស់ថ្ម-ឈើ-ឫស្សី ទាញយកវប្បធម៌ប្រពៃណី និងផ្តោតសំខាន់លើការអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់បងប្អូនប្រជាជន។ លោក Do Van Tan អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Sa Pa បានឲ្យដឹងថា៖
“Sa Pa កំពុងកសាងផលិតផលទេសចរណ៍តាមទិសដៅចម្រុះ និងសម្បូរបែប។ យើងខ្ញុំមានទេសចរណ៍ឆ្លងពិសោធន៍វប្បធម៌ ដែលផ្សារភ្ជាប់នឹងទេសចរណ៍សហគមន៍ ផលិតផលទេសចរណ៍ស្វែងយល់ ទេសចរណ៍កីឡាផ្សងព្រេង ទេសចរណ៍អេកូឡូស៊ី ដែលផ្សារភ្ជាប់នឹងទេសចរណ៍ឆ្លងពិសោធន៍នៅតាមចម្ការឱសថ អភិវឌ្ឍន៍ផលិតផលទេសចរណ៍សម្រកលំហែកាយ។ ទាញយកសក្តានុពល ប្រៀបខ្លាំងអំពីវប្បធម៌វប្បធម៌បម្រើការអភិវឌ្ឍទេសចរណ៍ផងដែរ”។
ការអភិវឌ្ឍទេសចរណ៍សហគមន៍ដែលផ្សារភ្ជាប់ជាមួយនឹងការឆ្លងពិសោធន៍វប្បធម៌របស់បងប្អូនជនជាតិភាគតិចបានជួយ Sa Pa ក្លាយទៅជាគោលដៅដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនោះ Sa Pa ក៏បានកសាងផលិតផលទេសចរណ៍ចម្រុះ ដោយជួយអភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ផង និងរួមចំណែជួយទេសចរណ៍ Sa Pa អភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕
Bích Thủy; Vĩnh Phong