អញ្ជើញទស្សនាប្រាសាទ Lang Bon ខេត្ត Hoa Binh

(VOVWORLD) - ប្រាសាទ Lang Bon នៅភូមិ Chieng Chau ឃុំ Chieng Chau គឺជាគ្រឹះស្ថានជំនឿដ៏ពិសិដ្ឋនៅស្រុក Mai Chau ខេត្ត Hoa Binh ។ ប្រាសាទនេះគោរពបូជាលោក Lang Bon ជាមនុស្ស ដែលមានគុណបំណាច់កាប់ឆ្កាផ្ទៃដី បង្កើតភូមិស្រុក ទំនៀមទំលាប់ហូបចុក និងស្នាក់នៅផ្ទះឈើផុតពីដីរបស់ជនជាតិ Thai ព្រមទាំងកំណត់បទបញ្ញត្តិសង្គម Muong Mun (ស្រុក Mai Chau នាពេលបច្ចុប្បន្ន)។
អញ្ជើញទស្សនាប្រាសាទ Lang Bon ខេត្ត Hoa Binh - ảnh 1អញ្ជើញទស្សនាប្រាសាទ Lang Bon ខេត្ត Hoa Binh

 

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្របានកត់ត្រាថា Làng Bôn គឺជាកូនប្រុសច្បងរបស់ Mun Nau Dong ម្ចាស់ទឹកដី Muong Huoc Kha (ពោលគឺតំបន់ Bac Ha ខេត្ត Lao Cai នាបច្ចុប្បន្ន)។ ទោះបីលោកជាកូនច្បងក៏ដោយ ប៉ុន្តែដោយសារជាកូនរបស់ប្រពន្ធចុង បានជា Làng Bôn មិនទទួលបានដីធ្លីពីឪពុកឡើយ ដូច្នេះហើយលោកត្រូវចាកចេញពីស្រុកកំណើត ទៅស្វែងរកទឹកដីរស់នៅថ្មី។ នាចុងសតវត្សន៍ទី១៣ លោក Lang Bon មកពីកុលសម្ព័ន្ធជនជាតិ Thái ពី Muong Huoc Kha បានដឹកនាំក្រុមមនុស្សចុះតាមដងទន្លេក្រហមទៅកាន់ទន្លេ Da ហើយងាកមក Muong Mun ដោយឃើញថាកន្លែងនេះមានជ្រលងភ្នំរាបស្មើ ព័ទ្ធជំវិញដោយព្រៃភ្នំខៀវស្រងាត់ ទឹកហូរស្រស់ៗ និងសម្បូរទៅដោយត្រី និងបង្គាជាច្រើន ដូច្នេះហើយក្រុមមនុស្សបានតាំងទីលំនៅនៅទីនេះ។ ក្រោយពេល Lang Bon លាចាកលោក ប្រជាជនបានសាងសង់ប្រាសាទគោរពបូជាលោកនៅ Chieng Chau

ឆ្លងកាត់ពេលវេលា និងប្រវត្តិសាស្ត្រ ប្រាសាទចាស់លែងមានទៀតហើយ។ ចាប់តាំងពីឆ្នាំ ២០១០ មក អាជ្ញាធរក្នុងតំបន់បានសាងសង់ប្រាសាទ Lang Bon ថ្មី។ ប្រាសាទ Lang Bon ថ្មីត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយដូចទីលានបាល់ទាត់ រាងចតុកោណ ព័ទ្ធជុំវិញដោយព្រៃភ្នំ។ ប្រាសាទមានស្ថាបត្យកម្មផ្ទះឈើផុតពីដីបែបប្រពៃណីរបស់ជនជាតិ Thái។ ប្រាសាទគឺជាដ៏ធំទូលាយ ដែលមានស្ថាបត្យកម្មដ៏ស្រស់ស្អាត មានកម្ពស់ ២ ជាន់ ផ្ទៃដីប្រហែល ១៦០ ម៉ែត្រការេ។ លោក Lo Van Luan ជនជាតិ Thái  ម្នាក់ ដែលជាអ្នកថែរក្សាប្រាសាទ Lang Bon បានឲ្យដឹងថា៖

លោក Lang Bon ចុះមកទីនេះ ដើម្បីកាប់ឆ្កាផ្ទៃធ្លី បង្កើតភូមិស្រុក ក្រោយពេលលោកលាចាកលោក គេនឹករលឹកដល់គុណបំណាច់របស់លោក Lang Bon ហើយគេបានសង់ប្រាសាទគោរពបូជាលោក Lang Bon។ ពីមុនមានប្រាសាទឈើតូចមួយនៅក្នុងភូមិ ប៉ុន្តែស្នាក់ស្នាមនៃប្រាសាទចាស់លែងមានហើយព្រោះប្រជាជនបានសង់ផ្ទះហើយ។ ប្រាសាទនេះត្រូវបានសាងសង់នៅលើដីថ្មី។ ប្រាសាទមានផ្ទៃដីប្រមាណ ៥០០០ ម៉ែត្រការ៉េ។ ដូនតាជនជាតិ Thái នៅស្រុក Mai Châu នៅទីនេះ។ ក្នុងប្រាសាទនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌ជាតិ សៀវភៅ ពិធីសែន ក្បួនភូមិស្រុករបស់ប្រជាជន Thái អក្សរសិល្ប៍ប្រជាប្រិយ រឿង អក្សរជនជាតិ Thái សៀវភៅប្រវត្តិសាស្ត្រ និងវប្បធម៌ជនជាតិ Thái ផងដែរ

ប្រាសាទLang Bon ជាកន្លែងគោរពបូជា និងឧទ្ទិសកុសលដល់បុព្វការីជនរបស់បងប្អូនជនជាតិ Thái នៅស្រុក Mai Chau។ ដូច្នេះហើយ ប្រជាជនក្នុងតំបន់យ៉ាងច្រើនកុះករបានមកប្រាសាទដ៏ពិសិដ្ឋនេះ។ អ្នកស្រី Lo Thi Kim ជនជាតិ Thái ម្នាក់នៅស្រុក Mai Chau បានឲ្យដឹងថា៖

ប្រាសាទពិសិដ្ឋណាស់។ បងប្អូនប្រជាជននៅទីនេះតែងតែទៅវត្តក្នុងថ្ងៃបុណ្យទាន ចូលឆ្នាំថ្មី ថ្ងៃទី ១ កើត និងថ្ងៃពេញបូណ៌មីរៀងរាល់ខែ។ ប្រជាជនបានបួងសួងសុំឲ្យមានសុខភាពល្អ រដូវអំណោយផល គ្រួសារមានសុភមង្គល ប្រកបរបរ ធ្វើសេដ្ឋកិច្ចល្អ កូនចៅសិក្សារៀនសូត្រពូកែ។ ក្រៅពីនោះ ប្រាសាទក៏បានរៀបចំពិធីបុណ្យ Xen Muong និងពិធីបុណ្យ Khai Ha ផងដែរ។ ប្រជាជនយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យ ហើយបរិយាកាសសប្បាយរីករាយណាស់

អញ្ជើញទស្សនាប្រាសាទ Lang Bon ខេត្ត Hoa Binh - ảnh 2អញ្ជើញទស្សនាប្រាសាទ Lang Bon ខេត្ត Hoa Binh

អញ្ជើញទៅបួងសួងនៅប្រាសាទ Lang Bon លោកស្រី Ha Thi Bich ជនជាតិ Thái ម្នាក់ នៅស្រុក Mai Chau បានឲ្យដឹងថា៖

នេះជាប្រាសាទដ៏ពិសិដ្ឋរបស់ប្រជាជន Thái នៅស្រុក Mai Chau ដូច្នេះហើយប្រជាជនបានទៅបួងសួងយ៉ាងច្រើនកុះករ។ ស្រុក Mai Chau ខ្វះទឹក ដូច្នេះ បួងសួងសុំទឹកច្រើន ស្រោចស្រពដំណាំស្រូវ ដំណាំរីកលូតលាស់ល្អ សេដ្ឋកិច្ចអភិវឌ្ឍន៍ កូនចៅទទួលបានជោគជ័យ និងសិក្សារៀនសូត្រពូកែផងដែរ

ប្រាសាទ Lang Bon គឺជាកន្លែងរៀបចំពិធីបុណ្យទាននានារបស់បងប្អូនជនជាតិក្នុងតំបន់ ក្នុងនោះមានពិធីបុណ្យ Xen Muong (បេតិកភណ្ឌវប្បធម៌អរូបីជាតិ) ដែលប្រារព្ធឡើងនាថ្ងៃទី ៩ និងថ្ងៃទី ១០ ខែទី១ តាមច័ន្ទគតិប្រចាំឆ្នាំ។ ប្រាសាទ Lang Bon ក៏ជាអាស័យដ្ឋានដ៏ទាក់ទាញភ្ញៀវទេសចរទាំងជិត និងឆ្ងាយទៅបួងសួង ទស្សនាទេសភាព។ អ្នកស្រី Nguyen Thi Hong Hanh ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានសម្តែងថា៖

នាងខ្ញុំឃើញថា ក្នុងប្រាសាទមានសៀវភៅបុរាណ អក្សរបុរាណដ៏មានតម្លៃជាច្រើនរបស់បងប្អូនជនជាតិ ហើយមានឧបករណ៍ការងារ និងផលិតកម្មជាច្រើនរបស់បងប្អូនប្រជាជន។ ប្រការដ៏គួរឲ្យចាប់អារម្មណ៍ គឺប្រាសាទស្ថិតនៅចំកណ្តាលទីធ្លាដ៏ធំទូលាយ។ ទីធ្លាធំដូចទៅនឹងកីឡាដ្ឋាន ហើយតែងតែរៀបចំពិធីបុណ្យទាន និងពិព័រណ៍សម្រាប់បងប្អូនប្រជាជនផ្លាស់ប្ដូរវប្បធម៌។ ប្រសិនបើមានឱកាសមកស្រុក Mai Chau ខ្ញុំប្រាកដជានឹងមកទស្សនាប្រាសាទម្តងទៀត

ប្រាសាទ Lang Bon មិនត្រឹមតែជាទីកន្លែងខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងជាសារមន្ទីរខ្នាតតូចទៀតផង រក្សាទុកនូវតម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Tháiទៀតផង។ ជាមួយនឹងតម្លៃស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និងវប្បធម៌ ប្រាសាទនេះគឺជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញារបស់ស្រុក Mai Chau ខេត្ត Hoa Binh ផងដែរ៕

                  


ប្រតិកម្មទៅវិញ

ផ្សេងៗ