Vovworld-
“ ដូចជាអាកាសធាតុនៅភាគខាងជើងវៀតណាមដែរនៅ Sa Vi មាន៤។
ធាតុអាកាសត្រជាក់ល្មមពេញមួយ ឆ្នាំ ។មកទស្សនា ដំបន់ដីជ្រោយ Sa Vi នា
រដូវក្តៅភ្ញៀវទេសចរមានអារម្មណ៍ស្រឡះក្នុងចិត្តដោយសារស្រូបយក
ខ្យល់ពីសមុទ្រ“។
បងTrung ជាកម្មាភិបាលគណះកម្មាធិការប្រជាជនទីក្រុង Mong Cai ជួបសំ
ណេះសំណាលជាមួយយើងខ្ញុំអំពីអាកាសធាតុក្នុងដំណើរទៅទស្សនាសាលា
ភូមិ Tra Co។ធ្វើដំណើរតាមរថយពី ទីក្រុង Mong Caiទៅកាន់លាភូមិ Tra Coចំណាយពេលតែ១៥នាទីបុណ្ណោះ។
សាលាភូមិ Tra Coស្ថិតនៅកណ្កាលភូមិ។មិនទាន់រៀបរយបានល្អដោយសារ
កំពុងក្នុងដំណើរការជួសជុលកែលំអរឡើងវិញ។លោក Nguyen Giao Te ប្រធានសមាគមជនចាស់ជរាសង្កាត់ Tra Coអោយដឹងថា៖ សាលាភូមិ Tra Co
ជាកន្លែងថែរក្សាកសិណសាក្សីប្រវត្តិសាស្រ្តជាច្រើន។ លោករៀបរាប់ថា៖
“ ពេលទៅទស្សនាទីនេះម្តងលោកPham Van Dong អតីតនាយករដ្ឋមន្រ្តី
នៃសាធារណះរដ្ឋប្រជាធិបតេយ្យវៀតណាមពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៧៦បាន
មានប្រសាសន៍ថា៖ នាសាលាភូមិ Tra Coដូចជាយុទ្ឋជនការពារព្រំដែន
មាតុប្រទេស។បានជាយើងត្រូវការពារសាលាផូមិដូចជាយុទ្ឋជនការពារព្រំដែន
មាតុប្រទេស ។ហេតុនេះហើយកាលពីប្រទេសមានសន្តិភាពមកសាលាភូមិ
ជួសជុលកែលំអរ បាន៤លើកហើយ “។
តាមការឧទ្ទេសនាមរបស់លោក Nguyen Giao Te ថា៖សាលាភូមិ Tra Coត្រូវ
បានសាងសង់ឡើងនៅតំបន់ជាប់នឹងព្រំដែនរបស់ចិន។ប៉ុន្តែ សាលាភូមិមាន
ក្បូក្បាច់រចនាជាលក្ខណះវៀតណាមទាំងស្រុង។ប្រការនេះបានអះអាងថា៖
ដូនតាយើងយកចិត្តទុកដាក់ជាពិសេសដល់អត្តសញ្ញាវប្បធម៏ជាតិ។លោក ចែករំលែកទៀតថា៖ “ សាលាភូមិ Tra Coជាសាលាភូមិ១ក្នុងចំណោម
សាលាភូមិបុរាណដែលថែរក្សាបានអត្តសញ្ញាណវប្បធម៏វវៀតណាម។នេះក៍
ជាសាលាភូមិត្រូវបានរៀបចំណាត់ថ្នាក់បុរាណជាទីបំផុតរបស់វៀតណាមក្នុង
សតវត្សទី១៦ផងដែរ។ទំនៀមទំលាប់ធ្វើសក្ការះបូជានិងគ្រឿងសំណែនត្រូវ
បានរៀបចំតាមរបៀបរបស់វៀតណាមទាំងស្រុង“។
ទោះបីជាឆ្លងកាត់លើវិបរិតប្រវត្តិសាស្រ្តជាច្រើន សាលាភូមិត្រូវបានប្រៀបដូច
ជារបត់វប្បធម៏ប្រវត្តិសាស្រ្តដែលអះអាងនូវអធិយតេយ្យភាពរបស់វៀតងណាម
។លោក Vu Dinh Dong អ្នកភូមិTra Co១រូបអោដឹងថា៖
“សាលាភូមិនេះជាទី សក្ការះបូជាដើម្បីរំលឹកគុណជីដូនជីតាដែល
បានរកឃើញដំបន់ដីនេះ។វានៅជាបង្គោលអធិយតេយ្យភាពរបស់វៀតងណាម ។នេះជាភ័ស្តុតាង១ដែលមិនអាចជជែកបាន។ប្រសិនបើគូផែនទីវៀតណាមគឺ
ស្នាមដំបូងនឹងបានចាប់ផ្តើមនៅទីនេះ“។
ប្រជាជន Tra Co កំពុងរង់ចាំដល់ថ្ងៃដែសាលាភូមិសំរេចរួចរាល់
ការជួសជុលកែលំអរ។និងនៅឯនាយរលភសមុទ្របក់បោកផ្ទួនៗ
ដូចជាមិត្តរួមដំណើរជាមួយភាពគង់វង្សជាអមះតះនៃសាលាភូមិ Tra Co៕