ទីក្រុងបាត់ដំបង់បានខំប្រឹងប្រែងរក្សារបណ្ដាសំណង់ស្ថាបត្យកម្មបុរាណ
MANH CUONG -  
(VOVWORLD) /  
បាត់ដំបងដែលបានស្គាល់ដល់ជាទីក្រុងបេតិកភ័ណ្ឌនៅកម្ពុជា ជាមួយ សំណង់ ស្ថាបត្យកម្មបុរាណជាច្រើន។ ដោយសារពេលវេលា សំណង់ស្ថាបត្យកម្មបុរាណ ជាច្រើនត្រូវបានខូចខាត និងក្នុងនោះ មានបណ្ដាសំណង់ស្ថាបត្យកម្មរបស់បារាំង។ រដ្ឋអំណាច និងប្រជាជនទីក្រុងបាត់ដំបង់បានខំប្រឹងប្រែង រក្សារបណ្ដាសំណង់ ស្ថាបត្យកម្មបុរាណនោះ។ ក្នុងកម្មវិធីដំបូលអាស៊ាននាថ្ងៃនេះ យើងខ្ញុំ សូមឧទ្ទេស
នាម ជាមួយអស់លោកអ្នកនាង អំពីបទសរសេរដោយមានចំណង់ជើងថា៖ បាត់ ដំបងខំប្រឹងប្រែងអភិរក្សរ បណ្ដាសំណង់ស្ថាបត្យកម្មសម័យកាលបារាំង តាមរយះ
ការអានរបស់។
|
បាត់ដំបងជាទីក្រុងមួយចំណុះខេត្តបាត់ដំបង របស់កម្ពុជា (internet) |
បាត់ដំបងជាទីក្រុងមួយចំណុះខេត្តបាត់ដំបង របស់កម្ពុជា ស្ថិតចំងាយពីរាជ
ធានីភ្នំពេញ ជិត៣០០km។ នៅទីនេះ មានសំណង់ចំនួន ៨០០ ដែលត្រូវបានកសាង ពីសម័យកាលបារាំងអាណានិគម (បណ្ដាឆ្នាំដើមសតវត្សិ៍ ទី ២០) ដូចជា៖ផ្សារបាត់ ដំបង អាគារសាលាខេត្ត និងវីឡារបុរាណជាច្រើន…។ រួមជាមួយពេលវេលា សំណង់ មួយចំនួនត្រូវបានខូចខាត និងការជួសជុលធ្វើអោយទីក្រុងបាត់អស់ ៣០% ដល់
៤០% ចំនួនសំណង់ស្ថាប័ត្យកម្មបុរាណ។ ដោយសារ ពេលប្រជាជនជួស ជុលផ្ទះ មិនគិតដល់ការងារអភិរក្ស បណ្ដាសំណង់នេះឡើយ។ នាបច្ចុប្បន្ន រដ្ឋ អំណាចបាត់ ដំបង បានខំប្រឹងប្រែងចលនា ដើម្បីប្រជាជនយល់ដឹងអំពីបញ្ហានេះ។ លោក អុយរី អភិបាលខេត្តបាត់ដំបងបានអោយដឹងថា៖
“រដ្ឋអំណាច និងក្រុមប្រឹក្សារខេត្តបាត់ដំបង បានមានបទដ្ឋានកំណត់រួម ចំពោះការ
ជួសជុលបណ្ដាវីឡាបុរាណ ដើម្បីប្រជាជនអនុវត្តតាម។ យើងខ្ញុំក៏រៀបចំបណ្ដា អ្នក មានបទពិសោធន៏ ក្នុងការអភិរក្សា ដើម្បីជួយប្រជាជន ក្នុងការជួសជួល សំដៅ
អភិរក្សបណ្ដាការគូប្លង់ដើម។”
|
បាត់ដំបងដែលបានស្គាល់ដល់ជាទីក្រុងបេតិកភ័ណ្ឌនៅកម្ពុជា ជាមួយ សំណង់ស្ថាបត្យកម្មបុរាណជាច្រើន(internet)) |
នាបច្ចុប្បន្ន សំណង់មួយចំនួនដែលត្រូវជួសជុលឡើងវិញ បាត់អស់ប្លង់ដើម ។ចំពោះស្ថានភាពជាក់ស្ដែងនេះ លោក Sao Somvasak វិស្វករម្នាក់ បានថ្លែងថា៖
“នៅថ្នាក់ជាតិ ខ្ញុំមានគោលបំណងថា៖ យើងគួរតែមានការកំណត់ច្បាស់លាស់
អំពីការអភិរក្សរ ដូចជាការអភិរក្សបណ្ដាវត្តអារាម។ ខ្ញុំឃើញថា យើងមិនទាន់
មានច្បាប់ទាក់ទិនណាដែលស្ដីអំពីការអភិរក្សបណ្ដាសំណង់បេតិកភ័ណ្ឌនោះទេ។
ដូច្នេះ យើងត្រូវការការគាំទ្រ ពីមជ្ឈឹម ដល់បណ្ដាស្ថាប័នទាក់ទិននានាទៀតផង។”
|
បាត់ដំបងដែលបានស្គាល់ដល់ជាទីក្រុងបេតិកភ័ណ្ឌនៅកម្ពុជា ជាមួយ សំណង់ស្ថាបត្យកម្មបុរាណជាច្រើន(internet)) |
បណ្ដាការខំប្រឹងប្រែងរបស់រដ្ឋអំណាចបាត់ដំបង ក្នុងការអភិរក្សបណ្ដាសំ
ណង់ ស្ថាបត្យកម្មបុរាណ បានធ្វើអោយប្រជាជនស្ម័គ្គចិត្តចូលរួម ក្នុងការអភិរក្សនិងរក្សារបណ្ដាសំណង់ស្ថាប័ត្យកម្មបារាំង។ លោកស្រី បុនរឿន ដែល រស់នៅទីក្រុងបាត់ដំបង់បាន៣ជំនាន់ហើយ បានអោយដឹងថា៖ ផ្ទះរបស់លោកស្រីបានកសាងពីរយះពេលបារាំងអាណានិគមនិយម និងលោកស្រីមានគោលបំណង
រក្សារសំណង់នេះជានិច្ច។ ពីព្រោះ នេះគឺបណ្ដាសំណង់មានតំលៃប្រវត្តិសាស្ត្រ និងក៏គឺជាភស្តុតាងរបស់ដំណាក់កាលមួយ ដែលត្រូវរក្សារអោយជំនាន់ក្រោយ៖
“ខ្ញុំចង់រក្សារណាស់ ប៉ុន្តែ មានកន្លែងមួយខ្លះត្រូវខូចខាត។ មនុស្សជា ច្រើនបាន ប្រាប់ខ្ញុំថា៖ បំផ្លាញ់ចោលទៅ កសាងថ្មីទៅ។ ប៉ុន្តែខ្ញុំមានគោលបំណង់រក្សារ ដូច្នេះអោយជួសជុលកន្លែងមួយចំនួនទៀតផង។”
នាបច្ចុប្បន្ន បរិមាណភ្ញៀវទេសចរណ៏ ដែលមកដល់បាត់ដំបងបានកើនឡើង
ពីមួយថ្ងៃទៅមួយថ្ងៃ។ និងប្រការដែលទាក់ទាញភ្ញៀវទេចរណ៏នោះគឺ បណ្ដាសំ
ណង ស្ថាប័ត្យកម្មប្រវត្តិសាស្ត្រ។ ដូច្នេះ រដ្ឋអំណាច និងប្រជាជនបាត់ ដំបង យល់ដឹង បានប្រការនេះ និងកំពុងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រក្សារនិងស្ដាឡើងវិញ
បណ្ដាសំណង់ស្ថាប័ត្យកម្មបុរាណ ដើម្បីបាត់ដំបងជាទីក្រុងបេតិកភ័ណ្ឌ ដែលភ្ញៀវ ទេសចរណ៍ប្រគល់ជូន៕
MANH CUONG
-VOVWORLD