ឆ្នាំ២០១៤អង្គភាពអាជីវកម្មមានជំនឿជាក់ទៅលើទីផ្សារជាច្រើនជាងទៀត

(VOVworld)-លទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៣សឲ្យឃើញថាខឿនសេដ្ឋកិច្ច វៀតណាមមានសញ្ញាងើបឡើងវិញដោយត្រូវបានរំពឹងទុកថាជាបរិយាកាស​ធ្វើអាជីវកម្មមួយដ៏ល្អប្រសើជាងក្នុងឆ្នាំ២០១៤។​សាដើមឆ្នាំរបស់នាយករដ្ឋមន្រ្តី
លោក Nguyen Tan Dung បានបង្ហាញច្បាស់ការប្តេជ្ញាចិត្តអនុវត្តន៍ការកែទម្រង់
ដ៏ខ្លាំងក្លានិងចាំបាច់សំដៅបង្កើតឡើងជំហានលោធផ្លោះសម្រាប់អង្គភាពអាជីវ
កម្មនិយាយដោយឡែកនិងខឿនសេដ្ឋកិច្ចវៀតណាមនិយាយរួម។

ឆ្នាំ២០១៤អង្គភាពអាជីវកម្មមានជំនឿជាក់ទៅលើទីផ្សារជាច្រើនជាងទៀត - ảnh 1
ឆ្នាំ២០១៤អង្គភាពអាជីវកម្មមានជំនឿជាក់ទៅលើទីផ្សារ (រូបថតៈ Hanoimoi.vn)

        តាមលទ្ធផលត្រួតពនិត្យរបស់សភាពាណិជ្ជកម្មនិងឧ្សាហកម្មវៀតណាម ចំពោះអង្គភាពអាជីវកម្មចំនួន៧០០ ដែលកំពុងមានសកម្មភាព សឲ្យឃើញ ចំណុចភ្លឺស្វាងលេចធ្លោបំផុតគឺអង្គភាពអាជីវកម្មទទួលបានប្រភពព័ត៌មានអំពីទីផ្សារ និងបច្ចេកវិទ្យាល្អជាងមុន។ ជាពិសេស អង្គភាពអាជីវកម្មមានការពេញចិត្ត​ចំពោះលក្ខណៈគមនាគមន៍ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការកែទម្រង់បែប បទរដ្ឋបាលសម្រាប់បំរើអង្គភាពអាជីវកម្មរបស់ស្ថាប័នទាក់ទិននានា។ ចំពោះ យថាទស្សន៍នៃសកម្មភាពរបស់បណ្តាអង្គភាពអាជីវកម្មក្នុងឆ្នាំ២០១៤ លោក ស្រី
Doan Thi Quyen នៅវិទ្យាស្ថានអភិវឌ្ឍន៍អង្គភាពអាជីវកម្មនៃសភាពាណិជ្ជ​កម្មនិងឧស្សាហកម្មវៀតណាមឲ្យដឹងថា៖

        “មានអង្គភាពអាជីវកម្មចំនួន៤២,៥%សម្រេចការបើកទូលាយផលិតកម្មអា
ជីវកម្ម ​ហើយនេះជាសញ្ញាគួរឲ្យគត់សម្គាល់។ មូលហេតុសំខាន់គឺអង្គភាព​អាជីវកម្មបានព្យាករណ៍ថា យកថាទស្សន៍អំពីខឿនសេដ្ឋកិច្ចនឹងស្ថិរភាពជាង និងកានកែលំអពីមួយថ្ងៃទៅមួយថ្ងៃក្នុងឆ្នាំ២០១៤នេះ។

        ក្នុងឆ្នាំ២០១៣ ចំនួនទំនិញនៅសេសសល់របស់អង្គភាពអាជីវកម្មមានការ
កាត់បន្ថយ។ អង្គភាពអាជីវកម្មជាច្រើនបានខ្ចីប្រភពទុនដើម្បីស្តារផលិតកម្មអា
ជីវកម្មឡើងវិញ។ គោលនយោបាយជួយឧបត្ថម្ភអង្គភាព អាជីវកម្មដោះស្រាយ
ការលំបាកក្នុងផលិតកម្មត្រូវបានវាយតម្លៃថាមានឥទ្ធិពលសកម្ម ដល់
សហគមន៍អង្គភាពអាជីវកម្ម។ លោកស្រី Nguyen Thi Luyen អនុប្រធាន​គណៈកម្មាធិការកែទម្រង់និងអភិវឌ្ឍន៍អង្គភាពអាជីវកម្ម នៃវិទ្យាស្ថានស្រាវ ជ្រាវ គ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមឲ្យដឹងថា៖

        “ក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលវៀតណាមមានការខំប្រឹងប្រែងយ៉ាងខ្លាំងក្នុង ការអនុវត្តន៍រាល់ដំណោះស្រាយសំដៅដោះស្រាយភាពលំបាកក្នុងផលិតកម្ម។ រដ្ឋាភិបាលវៀតណាមបន្តនូវការបញ្ជាណែនាំក្រសួងផ្នែកនានា ត្រូវដោះស្រាយកែលំអបរិយាកាសធ្វើអាជីវកម្ម រួមទាំងជួយដោះស្រាយការ
លំបាកឲ្យអង្គភាពអាជីវកម្ម”។

        ក្នុងសភាពការណ៍ខឿនសេដ្ឋកិច្ចវៀតណាមនិងពិពភលោកនៅជួបប្រទះ នឹងការលំបាកជាច្រើន ដោយហេតុនេះ ក្នុងឆ្នាំ២០១៤ អង្គភាពអាជីវកម្មទាំង​អស់ត្រូវកំណត់ឲ្យបានយុទ្ធសាស្រ្តធ្វើអាជីវកម្ម និងមានកម្មវិធីសកម្មភាពច្បាស់ លាស់ដើម្បីបន្តការអភិវឌ្ឍន៍។ កត្តាសំខាន់បំផុតគឺអនុវត្តន៍ការផ្លាស់ប្តូថ្មីការងារ
កម្មាភិបាល ប្រមូលផ្តុំលើកកំពស់សមត្ថភាពជ្រៀតចូលបើកទូលាយទីផ្សារ។
ទន្ទឹមនឹងនោះ សហគមន៍អង្គភាពអាជីវកម្មក៏មានគោលបំណងថា  រដ្ឋាភិបាល អនុវត្តន៍រាល់វិធានការខ្លាំងជាងទៀតក្នុងការកែទម្រង់សេដ្ឋកិច្ច បង្កើតបរិយា កាសសម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍។​លោក Han Manh Tien ប្រធាន សមាគមអ្នកធុរកិច្ចអង្គភាពអាជីវកម្មលើកសំណើរថា៖

        “រដ្ឋាភិបាលវៀតណាម គប្បីអនុវត្តន៍រាល់វិធានការរៀបចំរចនាសម្ព័ន្ធ
ឡើងវិញឲ្យស៊ីជំរៅ ដើម្បីអង្គភាពអាជីវកម្មមានជំនឿជាក់ទៅលើបរិយាកាស ធ្វើអាជីវកម្មនិងវិនិយោគ។ បណ្តាបញ្ហាទាក់ទិនដល់ការលើកកំពស់តម្លៃផលិត ផលក៏ត្រូវបានអនុវត្តន៍ ដើម្បីបង្កើតកម្លាំងពលំ និងទំនុកទុកចិត្ត ដើម្បីអង្គភាព អាជីវកម្មបន្តនូវការអភិវឌ្ឍន៍និងរួចផុតពីការលបាក”។

        ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០១៤ សាររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានលោក
Nguyen Tan Dung អះ​អាងនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល គឺប្រមូលផ្តុំច្រើន
ដើម្បីអនុវត្តន៍ការ កែទម្រង់នៅវៀតណាម។​នោះគឺការកែទម្រង់អំពីប្រព័ន្ធគោល
នយោបាយ បរិយាកាសធ្វើ អាជីវកម្ម កែទម្រង់អង្គភាពអាជីវកម្មរដ្ឋ និងផ្តោត
សំខាន់ទៅលើការរៀបចំរចនា សម្ព័ន្ធកសិកម្មឡើងវិញផងដែរ។​ការប្តេជ្ញាចិត្តរបស់
រដ្ឋាភិបាលបានធ្វើឲ្យសហគមន៍អង្គ ភាពអាជីវកម្មមានទំនុកទុកចិត្ត ដើម្បីបន្ត
បានការអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ