(VOVworld) – បរិយាកាសនិទាឃរដូវកំពុងគ្រប់ដណ្តប់លើគ្រប់ទឹសទី
ប្រទេសវៀតណាម។ សម្របខ្លួនក្នុងក្តីសប្បាយរីករាយនេះ ជនបរទេស
ជាច្រើននាក់ដែលកំពុងរៀនសូត្រធ្វើការនៅវៀតណាមក៏ទទួលបុណ្យ
ចូលឆ្នាំថ្មីប្រពៃណី ផងដែរ។ ចំពោះគេ បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅ
វៀតណាម (បុណ្យតេត) គួរឲ្យចាប់អារម្មណ៍ណាស់ ដោយសារនៅ
វេលានេះ គេអាចរកឃើញទិដ្ឋភាពសម្បូរបែបវិសេសវិសាលក្នុងវប្បធម៌
វៀតណាមដូចជា៖ ម្ហូបអាហារ វប្បធម៌ប្រាស្រ័យទាក់ទងនិងបណ្ដាពិធី
បុណ្យពោពេញទៅដោយអត្តសញ្ញាណវប្បធម៌។ មនុស្សម្នាសុទ្ធតែមាន
ការទទួលបុណ្យតេតតាមចំណង់ចិត្តរបស់ខ្លួន។
រួមជាមួយដំណើការសមាហរណកម្ម កាន់តែមានជនបរទេសមក
កាន់ វៀតណាមធ្វើការនិងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ មាន
ជនបរទេសមួយ ចំនួនបានកសាងគ្រួសារជាមួយជនវៀតណាម។
ដោយហេតុនេះ បណ្ដាគ្រួសារ ពហុវប្បធម៌កាន់តែអភិវឌ្ឍន៍ថែមទៀត។
មានជនបរទេសជាច្រើនធ្លាប់ស្គាល់ ដល់ទំនៀមទំលាប់ទទួលបុណ្យ
តេតនៅវៀតណាមហើយ ប៉ុន្តែ ចំពោះគេ បន្ថែមមួយឆ្នាំ ទទួលបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម គេកាន់តែមានអនុស្សាវរីយ៍ល្អថែម
ទៀតស្តីពីទឹកដីដែលពោពេញទៅដោយអត្តសញ្ញាណប្រពៃណីល្អប្រ
សើរនេះ។
|
លោក John Marcus អជីវករអាមេរិកមួយរូប ធ្លាប់បានទទួលបុណ្យ តេតនៅវៀតណាម ១២ ឆ្នាំហើយ។ (Image: VOV World) |
លោក John Marcus អជីវករអាមេរិកមួយរូប ធ្លាប់បានទទួលបុណ្យ
តេតនៅវៀតណាម ១២ ឆ្នាំហើយ។ ទោះបីជាទទួលបុណ្យតេតេជាច្រើន
លើកជាច្រើនសារក្តី ប៉ុន្តែ បុណ្យចូលឆ្នាំថ្មីប្រពៃណីណាក៏នាំមកជូន John
ការចាប់អារម្មណ៍ពិសេស។ ក៏ដូចប្រជាជនវៀតណាមដែរ បុណ្យតេតគឺ
ជាឱកាសដែល John Marcus ចង់លៃ ទុកពេលវេលាសំរាប់ប្រពន្ធជាជន
វៀតណាមរួមជាមួយកូនចំនួន ២ នាក់។
«ឆ្នាំថ្មីចំពោះខ្ញុំដ៏សែនសំខាន់ណាស់ដោយសារវាចាប់ផ្តើមដោយ
ប្រការល្អប្រសើរ ខាងមុខ។ ក្នុងអំឡុង ១២ ឆ្នាំកន្លងទៅ ខ្ញុំសុទ្ធតែបាន
ទទួលបុណ្យតេតនៅវៀតណាម។ ខ្ញុំមិនចូលចិត្តទៅទេសចរណ៍ក្នុង
ពេលចូលឆ្នាំថ្មីនៅឡើយដោយសារនៅទីនោះមនុស្សច្រើនកុះក។
ប្រពន្ធខ្ញុំគឺជាអ្នកធ្វើម្ហូបដ៏ឆ្ងាញ់ណាស់ ដូច្នេះ គាត់នឹងរៀបចំម្ហូបសម្បូរ
បែបក្នុងបុណ្យតេត។ ហ្នឹងហើយ ខ្ញុំនឹងសំរាកនៅផ្ទះដើម្បីពិសារបណ្ដា
មុខម្ហូបនេះ។»
|
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Jean Noel Poirier (Image: VOV World) |
ជនបរទេសច្រើននាក់បានចែករំលែកថា៖ ភាពគួរឲ្យចាប់អារម្មណ៍
បំផុតក្នុង បុណ្យតេតនៅវៀតណាមគឺបរិយាកាសជួបជុំគ្រួសារ។ មនុស្ស
ម្នាទៅសាកសួរ សុខទុកគ្នាទៅវិញទៅមកជូនពរបុណ្យចូលឆ្នាំថ្មី ហើយ
ជប់លៀងជាមួយគ្នា។ ប្រការនេះធ្វើឲ្យបុណ្យតេតប្រពៃណីរបស់វៀតណាម
ខុសពីបុណ្យចូលឆ្នាំថ្មីរបស់លោកខាងលិច។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំ
នៅវៀតណាម លោក Jean Noel Poirier បានវាយតំលៃថា៖
«ក្នុងរយៈពេល ១០ ថ្ងៃតេត ប្រជាជនវៀតណាមចំនួន ៩១ លាន
នាក់សុទ្ធតែ មានបំណងប្រាថ្នាមនោសញ្ចេតនានិងការចាប់អារម្មណ៍។
អ្នកណាក៏ចង់ជួបជុំជាមួយគ្រួសាររបស់ខ្លួន។ ខ្ញុំឃើញថា៖ នាព្រឹកព្រ
លឹមថ្ងៃទី ១ តាមច័ន្ទកតិ គ្មានអ្នកណាទៅខាងក្រៅទេមនុស្សទាំងឡាយ
សុទ្ធតែជួបជុំជាមួយគ្រួសារដើម្បីបង្កើនការតភ្ជាប់ស្អិតរមួតរវាងសមាជិក
នានាក្នុងគ្រួសារ។ ខ្ញុំគិតថា៖ នេះគឺជាប្រពៃណីគួឲ្យចាប់អារម្មណ៍ដែល
បង្ហាញឲ្យ ចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាម។»
|
ភារៈធារីបណ្តោះអាសន្នរូម៉ានីប្រចាំនៅវៀតណាម លោក Valeriu Arteni (Image: VOV World) |
គឺជាអ្នករស់នៅច្រើនឆ្នាំនៅវៀតណាមនិងទទួលបុណ្យតេតជាច្រើន
លើកជា ច្រើនសារ ភារៈធារីបណ្តោះអាសន្នរូម៉ានីប្រចាំនៅវៀតណាម
លោក Valeriu Arteni ចូលចិត្តទៅបុណ្យផ្កានិទាឃរដូវនិងលេងល្បែង
កំសាន្តប្រជាប្រិយរបស់ វៀតណាម ជាពិសេសគឺលោកត្រូវបានអញ្ជើញ
ទទួលបុណ្យតេតជាមួយមិត្តភក្ត វៀតណាម។
«ក្នុងរយៈពេលពេលច្រើនឆ្នាំ ខ្ញុំទទួលសេចក្តីអញ្ជើញទៅជប់លៀង
របស់មិត្តភក្តវៀតណាមក្នុងបុណ្យតេត។ ទទួលទានម្ហូបអាហារប្រពៃណី
របស់វៀតណាម ឆ្ងាញ់ណាស់។ ណែមឆ្ងាញ់បំផុត។ ប្រពន្ធខ្ញុំចេះធ្វើណែម។
ក្នុងពេលធ្វើមុខម្ហូប នេះ គ្រួសារខ្ញុំញ៉ាំណែមតែប៉ុណ្ណោះ។ ក្រៅពីនោះ
ខ្ញុំនៅធ្វើទឹកជ្រលក់និងស្ពៃជ្រក់ ផងដែរ។»
ក្នុងពេលបុណ្យតេតមកដលើ លោក Valeriu Arteni រំលឹកប្រពន្ធទៅផ្សារ
ទិញនុំអន្សមដំណាប់ខ្ញីរួមជាមួយមុខម្ហូបផ្សេងៗទៀតដើម្បីអញ្ជើញមិត្តភក្ត។
លោក Arteni បានឲ្យដឹងថា៖ មុខម្ហូបអាហារវៀតណាមធ្វើឲ្យលោកចាប់អារម្មបំ
ផុត ជាពិសេសគឺមុខម្ហូបក្នុងបុណ្យតេត។
ជីវភាពរស់នៅទំនើបធ្វើឲ្យបុណ្យតេតសាមញ្ញជាង ប៉ុន្តែ តាមជនបរទេស
ជាច្រើនបានពិនិត្យថា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីរក្សាបានអត្តសញ្ញាពិសេសគំរូ
ដែលនៅមានតែនៅវៀតណាមតែប៉ុណ្ណោះ។ តេតមានអត្តសញ្ញាមុស្សសាស្ត្រ
ពោពេញទៅដោយប្រពៃណីដ៏ថ្លៃថ្លានិងអត្តសញ្ញាវប្បធម៌របស់ជនជាតិដែលមាន
រាប់ពាន់ឆ្នាំ វប្បធម៌ដូចជនជាតិវៀតណាម៕