ទស្សនាព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧

          (VOV)_សារលិខិតដើមឆ្នាំរបស់បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបរិយា
​កាសទទួលនិទាឃរដូវប្រកបដោយសប្បាយរីករាយ សុភមង្គលរបស់ប្រជាជនលើ​ទូ
ទាំងប្រទេស និងជនវៀតណាមនៅឯបរទេស ត្រូវបានចុះផ្សាយជាច្រើននៅលើ​កា
សែតបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរកានព្វស័ក២០១៧។ ស្ដីអំពីទំនៀបទំលាបបុណ្យចូល
ឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិវៀតណាម ស្ថានភាពប្រទេសជាតិនៅលើគ្រប់វិស័យក៏
បានផ្សព្វផ្សាយគ្រប់គ្រាន់ដែរ។

ទស្សនាព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧ - ảnh 1
ទស្សនាព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧

បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ប្តេជ្ញាចិត្តកសាងបក្សប្រ
កបដោយស្អាតស្អំ រឹងមាំ ដើម្បិដឹកនាំប្រទេសជាតិជំរុញខ្លាំងបុព្វហេតុផ្លាស់ប្តូរថ្មី ធ្វើ​
សមាហរណកម្មអន្តរជាតិ និងអភិវឌ្ឍន៍ចីរភាព។ នេះជាសារលិខិតរបស់អគ្គលេខា
បក្ស លោក Nguyen Phu Trong ចំពោះប្រជាជន ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយក
ព័ត៌មាន​កាសែត Nhan Dan ( កាសែតប្រជាជន) ក្នុងឱកាសចូលនិទាឃរដូវ ២០១៧។ 
អគ្គលេ​ខា​បក្ស ​លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ប្រការគួរអោយចាប់
អារម្មណ៍​ខ្លាំងក្លាក្នុងឆ្នាំ ២០១៦នោះគឺការរៀបចំមហាសន្និបាតបក្ស លើកទី១២ និង
ជ្រើសតាំងបានបណ្ដាដំណែងដឹកនាំរដ្ឋ បន្ទាប់ពីមហាសន្និបាតបក្ស។ តាម អគ្គលេ
ខាបក្ស លោក Nguyen Phu Trong ថា៖ប្រជាជនទាំងមូលបានសប្បាយរីករាយ ជឿ
ជាក់ទៅលើការ​ដឹក​នាំរបស់បក្ស ក្បាលម៉ាស៊ីនរដ្ឋ ក្នុងអាណត្តិថ្មី។ គ្មានពេលណាទាំង
អស់ ដែលវៀត​ណាម​មានកិត្យានុភាព និងឋានះនៅលើឆាកអន្តរជាតិដូចនាបច្ចុប្បន្ន។


ទស្សនាព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧ - ảnh 2
ទស្សនាព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧

ក្នុងពេលជាមួយគ្នានោះ ឆ្លើយសម្ភាសន៍កាសែត Sai Gon Giai Phong ( Sai Gon
រំដោះ) ក្នុងឱកាសចូលឆ្នាំថ្មី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​អោយ
ដឹងថា៖ឆ្នាំ ២០១៧ វៀតណាមបន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតឡើងការផ្លាស់ប្តូរ
ថ្មីច្បាស់លាស់ អនុវត្តយុទ្ធសាស្ត្រលោតផ្លោះចំនួន៣ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញ តភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន លើកកំពស់ទិន្ន​ផល គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែង ជំរុញកំណើននិងធានាសុខុមាលភាព
សង្គម។ ភារកិច្ចសំខាន់មួយទៀតដែលបានប្រធានរដ្ឋ លោក Tran Dai Quang លើក
ច្បាស់នោះគឺរក្សាឯករាជ្យ អធិបតេយ្យភាព បូរភាពដែនដី លើកកំពស់សកម្មភាព
ទំនាក់ទំនងបរទេស ធ្វើសមាហរណកម្មអន្តរជាតិ បង្កើតបរិយាកាសសន្តិភាព ស្ថិរ
ភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

          មុនពេលចូលឆ្នាំថ្មី ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៌មានកាសែត Tuoi Tre
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ​បញ្ហា​ចាប់
​ផ្តើមអាជីវកម្ម កសាងប្រព័ន្ធចាប់ផ្តើមអាជីវកម្ម នោះគឺរបប គោលនយោបាយ 
​បរិយាកាសសេដ្ឋកិច្ច វប្បធម៌ សង្គម។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានអោយដឹងថា៖រដ្ឋាភិបាលនឹងបន្តចេញផ្សាយគោលនយោបាយ កែលំអរបរិយា​
កាសអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ និងឆ្ពោះទៅគោលដៅ
ឆ្នាំ​២០២០ វៀតណាមនឹងមានសហគ្រាសចំនួនមួយលាន។

          បណ្ដាកាសែតនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧បានមានបទសរសេរវិភាគជា
​ច្រើនអំពីសមិទ្ធិផលសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៦និងយថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ច
​សង្គមកិច្ចក្នុងឆ្នាំ២០១៧។ បទសរសេរក្រោមចំណងជើងថា៖” ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
 បង្កើតឡើងកម្លាំង​លោតផ្លោះថ្មី” របស់កាសែត Sai Gon Giai Phong បានអោយដឹង
ថា៖ឆ្នាំ ​២០១៦ ​ផលិតផលសរុបក្នុងស្រុក ( GDP)របស់វៀតណាមទទួលបាន៦,២១%
 ​ក្នុងសភាព​ការណ៍សេដ្ឋកិច្ចសកលនិងក្នុងប្រទេសនៅជួបឧបសគ្គជាច្រើននោះគឺ
កំរិតកំណើន​ខ្ពស់។ ឆ្នាំ ២០១៦ប្រការលេចធ្លោបំផុតគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិ
ផរណាត្រូវបាន​គ្រប់គ្រងនៅកំរិតទាប (សន្ទស្សន៍ប្រើប្រាស់ CPI កើន៤,៧៤%) ទាក់
ទាញទុន​វិនិ​យោគ​ពីបរទេសទទួលបាន១៥ពាន់៨រយលានដុល្លារអាមេរិក។ ឆ្នាំ 
២០១៧វៀតណាមបាន​ដាក់គោលដៅកំណើន GDP ៦,៧% CPI គឺ៤% ទំហំពាណិជ្ជ
កម្មនាំចេញកើន៦-៧%។

          ឆ្នាំ ២០១៧ជាលើកទីពីរ វៀតណាមទទួលរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋ​
កិច្ច​អាស៊ី-ប៉ាស៊ីហ្វីក (APEC)។បណ្ដាកាសែតនិទាឃរដូវក៏បានប្រមូលផ្តុំអត្ថបទជា​
ច្រើន​ដើម្បីស្តីអំពី​សប្ដាហ៍ជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី
ហ្វីក​ឆ្នាំ ២០១៧ (APEC 2017) នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang នាខែវិច្ឆិកាឆ្នាំ​
២០១៧ ​ដោយមានព្រឹត្តិការណ៍ស្នូលគឺសន្និសីទកំពូល APEC។

          ទំនៀមទំលាបទទួលបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាម ពិធីបុណ្យនិ
ទាឃ​រដូវ បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីរបស់ជនវៀតណាមនៅក្នុងនិងក្រៅ
ប្រទេស ត្រូវបានចុះផ្សាយជាច្រើន ក្នុងកាសែតនិទាឃរដូវ។ 

          ក្នុងវិស័យកីឡា បណ្ដាកាសែតកីឡាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបានជូនព័ត៌
មានជាច្រើនអំពីឆ្នាំជោគជ័យរបស់កីឡាវៀតណាម។ លេចធ្លោបំផុតក្នុងឆ្នាំ 
២០១៦គឺវៀតណាម​ដណ្ដើមបានមេដាយមាសដើមដំបូង នៅ Olympic និង
 Paralympic របស់កីឡាករ​បាញ់កាំភ្លើង Hoang Xuan Vinh និងកីឡាករលើកដំ
ដែក Le Van Cong ។ កីឡាការិនី​ហែលទឹក Nguyen Thi Anh Vien ដណ្ដើមបាន
មេដាយមាសទ្វីបអាស៊ីលើកដំបូង។ ​ក្រុមបាល់ទាត់ Fusal និង U19 ដណ្ដើមបាន
សំបុត្រចូលរួម World Cup។

          បណ្ដាកាសែតនិទាឃរដូវក៏បានចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនស្ដី
អំពីការយកចិត្តរបស់បក្ស រដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មី ចំពោះជនក្រីក្រ គ្រួសារ
គោលនយោបាយ និងអ្នកមានគុណូបការះចំពោះប្រទេសជាតិ យុទ្ធជននៅ
តំបន់ឆ្ងាយដាច់ស្រយាលកោះ​សមុទ្រ​និងស្ដីអំពីសេចក្ដីប្រាថ្នារបស់ប្រជាជន
គ្រប់ស្រទាប់ក្នុងពេលនិទាឃរដូវមកដល់ម្តងៗ។

          កាសែតនិទាឃរដូវ ឆ្នាំរកានព្វស័ក ២០១៧​មានខ្លឹមសារដ៏សម្បូរបែប ​
ជាមុខម្ហូបខាង​ស្មារតីដែលមិនអាចខ្វះបានសំរាប់ប្រជាជនវៀតណាម ក្នុង
ឱកាសបុណ្យចូលឆ្នាំថ្មីមក​ដល់ម្តងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ