|
និទាឃរដូវមកដល់លើទូទាំងប្រទេសវៀតណាម (flickr.com) |
(VOVworld) – និទាឃរដូវថ្មីបានមកដល់លើគ្រប់ទិសទីនៅប្រទេស វៀតណាម។
ប្រជាពលរដ្ឋក្នុងទូទាំងប្រទេសសប្បាយរីករាយទទួលនិទាឃរដូវថ្មី ដោយមាន
បំណងប្រាថ្នាសូមឲ្យ៖ គ្រួសារសុភមង្គលគ្រប់ប្រការ ប្រទេសជាតិកាន់តែអភិវឌ្ឍន៍
ឲ្យបានខ្លាំងក្លាថែមទៀត។ សេចក្តីរាយការណ៍របស់ក្រុមអ្នកយកព័ត៌មានវិទ្យុ
សម្លេងវៀតណាមស្តីអំពីការចាប់អារម្មណ៍និងបំណងប្រាថ្នានាដើមនិទាឃរដូវ
របស់ប្រជាជនវៀតណាម។
ក្នុងភូមិឃុំទាំងអស់នៅតំបន់ពាយព្យវៀតណាម នាដើមនិទាឃរដូវ
ផ្កាម៉ាក់ ខៃនិងផ្កា man រីកស្គុសស្គាយ។ នានិទាឃរដូវឆ្នាំ ២០១៧ នេះ ភូមិ
Si Thau Chai ឃុំ Ho Thau ស្រុក Tam Duong ខេត្ត Lai Chau មានក្តីសប្បាយ
រីករាយ ច្រើនណាស់។ លោក Lu A Nghi មេភូមិ Si Thau Chai បានចែក
រំលែកថា៖
«ឆ្នាំនេះ ភូមិខ្ញុំបានផ្លាស់ប្តូរជាច្រើន។ ភូមិត្រូវបានទទួលស្គាល់ជាភូមិ
ទេសចរណ៍សហគមន៍។ បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះ អ្នកភូមិទាំងឡាយ
ទទួលបុណ្យតេតធំជាងប្រើប្រៀបនឹងឆ្នាំទៅមិញ។»
ឃុំ Ho Thau ស្រុក Tam Duong មានគ្រួសារចំនួន ៦៦០ គ្រួ ក្នុងនោះ ៩០%
គឺគ្រួសារជាជនរួមជាតិ Dao។ នាឆ្នាំកន្លងទៅ អ្នកភូមិទទួលបានគោលន
យោបាយអាទិភាពរបស់រដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចដូចជា៖ ការជួយ
ឧបត្ថម្ភទិញម៉ាស៊ីនកិនចំណីអាហារ ពូជដំណាំដាំដុះនិងការខ្ចីទុន អាទិភាព
នៃធនាគារគោលនយោបាយសង្គម។ លោក Quach Ta Thien ប្រធានគណៈ
កម្មាធិការប្រជាជនឃុំ Ho Thau ស្រុក Tam Duong ខេត្ត Lai Chau បានចែក
រំលែកថា៖
«ឈានចូលឆ្នាំ ២០១៧ យើងខ្ញុំប្រមូលផ្តុំទៅលើផលិតកម្មកសិកម្មនិង
រុក្ខកម្ម ជាពិសេសគឺការអភិវឌ្ឍន៍ដើមឈើហូបផ្លែដូចជា៖ ដើមប៉ែស ដើមសារី
ដើម្បីជួយអ្នកភូមិកាត់បន្ថយភាពក្រីក្រ។»
ទទួលបុណ្យចូលឆ្នាំថ្មីរកានព្វស័ក ២០១៧ រដ្ឋអំណាចនិងប្រជាជនឃុំ Dak
Ja ស្រុក Mang Yang ខេត្ត Gia Lai សង្ឃឹមថា៖ ជីវភាពខាងផ្នែកស្មារតីនិងសម្ភារៈ
នឹងត្រូវបានលើកស្ទួចដោយឥតឈប់ឈរ។ លោក Djin ប្រជាពលរដ្ឋមួយរូបនៅ
ភូមិ Dak Ja ឃុំ Dak Ja សប្បាយរីករាយចែករំលែកថា៖
«មុននេះ នៅមានគ្រួសារមួយចំនួនរៀបចំបុណ្យតេតតែប៉ុណ្ណោះ។ នាប៉ុន្មាន
ឆ្នាំថ្មីៗនេះ ១០០% គ្រួសារក្នុងភូមិទទួលបុណ្យតេតប្រពៃណី។ បុណ្យ តេតឆ្នាំ ២០១៧
នេះ ប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយណាស់ ដោយសារ ឃុំយើងខ្ញុំត្រូវបាន
ទទួលស្គាល់ជាឃុំជនបទថ្មី។ នៅថ្ងៃទី ៣ ខែបុស្ស អ្នកភូមិទាំង ឡាយនឹងទៅធ្វើ
ការនៅចម្ការកាហ្វេនិងវាលស្រែស្រូវ។»
ក្នុងក្តីសប្បាយរីករាយរាក់ទាក់ទទួលនិទាឃរដូវថ្មីនៅខេត្ត Ninh Thuan
លោក Khe Van Doan មានទឹកមុខញញឹមហើយឲ្យដឹងថា៖ «អាស្រ័យដោយ
ការដាំសណ្តែកខៀវនិងស្មៅសំរាប់ការចិញ្ចឹមចៀម ចំណូល របស់គ្រួសារខ្ញុំកើន
ឡើង ៦០% បើប្រៀបនឹងឆ្នាំទៅមិញ។ បុណ្យតេតេនេះ សប្បាយរីករាយណាស់។»
ប្រសិទ្ធភាពនៃការផ្ទេប្តូរដំណាំដាំដុះដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
បាននាំមកនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្បូរធូរធាថែមទៀតសំរាប់ប្រជាពលរដ្ឋ។
ចំពោះសហគមន៍សហគ្រិន នាដើមនិទាឃរដូវថ្មី បំណងប្រាថ្នាបន្តរួមចំណែក
ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិត្រូវបានស្តែងចេញយ៉ាងខ្លាំង។ លោក Lam Hien
Thinh នាយកក្រុមហ៊ុនចង្កាត់ HIT លើវិស័យបច្ចេកវិទ្យាព័ត៌មាននៅទីក្រុង
ហូជីមិញ បានឲ្យដឹងថា៖
«ខ្ញុំចង់បង្កើតឡើងផលិតផលស៊ុសវែស្តីអំពីការគ្រប់គ្រងមន្ទីពេទ្យឆ្លាត
ឬ ពិគ្រោះយោបល់កែលំអរហេដ្ឋារចនាសម្ព័ន្ធមន្ទីពេទ្យ។ ខ្ញុំមានគោលបំណងរួម
ចំណែកក្នុងការអភិវឌ្ឍន៍ផ្នែកសុខាភិបាលទីក្រុងហូជីមិញ។ »
មជ្ឈដ្ឋានសហគ្រិនក៏សង្ឈឹមទៅលើការផ្លាស់ប្តូរវិជ្ជមានរបស់រដ្ឋអំណាចគ្រប់
ស្រទាប់ក្នុងការដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មផងដែរ។ លោក
Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យ
ដឹងថា៖
«យើងខ្ញុំស្រាវជ្រាវធ្វើយ៉ាងម៉េចដើម្បីជួយឧបត្ថម្មសហគ្រិនចាប់ផ្តើម
អាជីវកម្មថ្មីតាមរយៈសកម្មភាពជាក់ស្តែងមិនត្រឹមតែមូលនិធិទុនប៉ុណ្ណោះ
ទេថែមទាំងទីផ្សារទៀត ហើយបង្កើតឡើងយន្តការដើម្បីមជ្ឈដ្ឋានអាជីវករ
ជួយគ្នាទៅ វិញទៅមក។ ចំពោះសហគ្រាសមានបទពិសោធន៍និងទុន គេនឹង
ជួយសហគ្រាស ផ្សេងៗទៀតចាប់អាជីពថ្មីនិងអភិវឌ្ឍន៍ទីផ្សារផងដែរ។ នេះ
គឺជាសក្តានុភាពដើម្បី បង្កើតឡើងប្រភពថវិការរដ្ឋនិរន្តរភាពនិងយូរអង្វែង។»
ឆ្នាំថ្មីដោយមានការសាកល្បងថ្មី។ បើទោះដូច្នេះក្តីក៏ប្រជាពលរដ្ឋវៀតណាម
ម្នាក់ៗនៅមានសុទិដ្ឋិនិយម តាមរយៈសកម្មភាពជាក់ស្តែងឆ្ពោះទៅអនាគត់ជា
និច្ចក ដើម្បីកសាងឡើងជីវភាពរស់នៅគ្រប់ប្រការនិងអភិវឌ្ឍន៍ប្រទេសជាតិ
សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕