បុណ្យតេតកក់ក្តៅនៅកោះឆ្ងាយដាចស្រយាល

(VOVworld)-បរិយាកាសទទួលនិទាឃៈរដូវ បុណ្យចូលឆ្នាំថ្មីប្រណៃណីមមីឆស័ក របស់វៀតណាមកំពុងប្រព្រឹត្តទៅមានសភាពអ៊ូអរ ទូទាំងប្រទេស។ រួម ជាមួយនោះ នៅកន្លែងកោះសមុទ្រឆ្ងាយដាច់ស្រយាល កម្មាភិបាល យុទ្ធជន និងប្រជាជនស្រុក
កោះ Truong Sa ខេត្ត Khanh Hoa ក៏កំពុងត្រៀមរៀបចំដើម្បី​ទទួលបុណ្យតេត មួយ ពោពេញដោយភាពកក់ក្តៅ។

បុណ្យតេតកក់ក្តៅនៅកោះឆ្ងាយដាចស្រយាល  - ảnh 1
បុណ្យតេតកក់ក្តៅនៅកោះឆ្ងាយដាចស្រយាល (http://petrotimes.vn)

        ទោះបីជាឆ្ងាយពីដីគោក ហើយជីវភាពរស់នៅកំពុងជួបប្រទះនឹងការលំបាក ខ្វះ
ខាតជាច្រើនក្តី ប៉ុន្តែដោយទទួលបានការយកចិត្តទុកដាក់របស់ប្រជាជនដីគោក កម្មា
ភិបាល យុទ្ធជននិងប្រជាជនស្រុកកោះ Truong Sa ទទួលបុណ្យតេតមួយដ៏កក់ក្តៅ។
 មុនបុណ្យតេត ២សប្តាហ៍ នាវារបស់តំបន់ ៤ កងទ័ពជើងទឹកបានមកដល់កោះ​ទាំង អស់ដោយនាំយកមកជាមួយមុខទំនិញចំបាច់សម្រាប់បុណ្យ Tet ​ចំនួន ៨០​តោនក្នុង
នោះ មាននំ ស្ករគ្រាប់ស្លឹកប្រទាល អង្ករដំណើប សណ្តែកបាយ ជ្រូក មាន់ជាដើម។
នៅ កោះមួយចំនួន កម្មាភិបាល យុទ្ធជនជួសជួលជំរុំដាក់ព្យួរ pano លំអរទៅដោយ ភ្លើងគ្រប់ព័ណ៌ទៅលើដើម ឈើនៅកោះ Son Ca កម្មាភិបាល  យុទ្ធជនបានជួប ជុំគ្នានៅផ្ទះវប្បធម៌របស់កោះ ដើម្បីហ្វឹកហាត់ សិល្បៈ និងរៀបចំស្ពក ផ្លែឈើ សម្រាប់រាត្រីឆ្លងចូលឆ្នាំថ្មី។ វរសេនីយទោ Do The Tuyen មេបញ្ជាការនៅកោះ ​Son
Ca ឲ្យដឹងថា៖

        “ទទួលនិទាឃៈរដូវ ទទួលបុណ្យ Tet នៅកោះមានលក្ខណៈផ្សេងពី ដីគោក ហើយយើងខ្ញុំនៅតែត្រៀមខ្លួនជាស្រេចការងារប្រយុទ្ធប្រឆំាង ដើម្បី ធានាសេចក្តី សុខឲ្យប្រជាជនលើដីគោក។ទន្ទឹមនឹងនោះ យើងខ្ញុំបានរៀបចំ សិល្បៈ ដើម្បីបង្ក
កម្លាំងពលំ កសាងសុឆន្ទះប្តេជ្ញាចិត្តរបស់កងទ័ព ពិសេស​សម្រាប់កម្មាភិបាល
ដែល ទើបនឹងបំពេញការងានៅកោះឲ្យនឹងនរចិត្ត”។

បុណ្យតេតកក់ក្តៅនៅកោះឆ្ងាយដាចស្រយាល  - ảnh 2
បុណ្យតេតកក់ក្តៅនៅកោះឆ្ងាយដាចស្រយាល (http://petrotimes.vn)


        ក្នុងប៉ន្មានថ្ងៃនេះ កម្មាភិបាល យុទ្ធជននៅកោះ Nam Yết ឃុំ Sinh Ton ស្រុក
Truong Sa ចាប់ផ្តើមរៀបចំការវិចនំអន្សម។ ទោះបីជានៅដីគោកបានផ្ញើរ ស្លឹក ប្រទាលជាច្រើនហើយក្តី ប៉ុន្តែកម្មាភិបាល យុទ្ធជនលើកោះ នៅតែចូលចិត្ត វិចនំ
អន្សម។ វរសេនីយទោ  Nguyen Van Tam ស្នងការនយោបាយក្រុមទី១ ឲ្យដឹងថា៖

        “នំអន្សមបានវិចដោយស្លឹកឆ័ត្រមានរស់ជាតិរាងចត់ ដោយឡែករបស់ដើម
 ឆ័ត្រ។ វិចនុំអន្សមដោយស្លឹកឆត្រគឺពិបាកព្រោះស្លឹកវាស្រួយប៉ុន្តែនំមានព័ណ៌ខឿវ
ពិសេសរបស់ ដើមឆត្រដែរ”។

        នៅឃុំ Song Tu Tay កម្មាភិបាល យុទ្ធជននិងប្រជាជន ក៏កំពុង ប្រញាប់ប្រ
ញាល់ រៀបចំទទួលបុណ្យ​ Tet។ ក្នុងឆ្នាំ២០១៣ ដោយធ្វើល្អការងារ បង្កបង្កើន ផលពីការដាំដុះនិងចិញ្ចឹមសត្វ បានជាកម្មាភិបាល យុទ្ធជនលើកោះ បានទទួល
បុណ្យ Tet យ៉ាងពេញលេញ។ វរសេនីយ៍ឯកបំរុង Nguyen Trong Binh ស្នងការន
យោបាយនៅកោះ Song Tu Tay ស្រុក Truong Sa ខេត្ត Khanh Hoa ឲ្យ ដឹងថា៖

        ក្នុងឆ្នាំ២០១៤នេះ យើងខ្ញុំនឹងបង្កើតបរិយាកាសកក់ក្តៅបំផុតសម្រាប់កម្មាភិ
 បាល យុទ្ធជនទទួលបុណ្យ Tet នៅកោះមានអារម្មណ៌ដូចជាកំពុងទទួល បុណ្យ​
Tet ជាមួយសាច់ញ្ញាតនៅដីគោកដែរ។ ម្យ៉ាងវិញទៀត យើងខ្ញុំ នឹងជូនពរ បុណ្យ
Tet តាមទូរស័ព្ទទៅកាន់គ្រួសារកម្មាភិបាល យុទ្ធជនម្នាក់ៗផងដែរ។

        នៅបណ្តាទីប្រជុំជន គ្រួសានីមួយៗក៏មានក្តីសប្បាយរីករាយ ហើយកំពុង
តុបតែងលំអផ្ទះ ដើម្បីទទួលបុណ្យ Tet។ នៅផ្ទះបងស្រី Duong Thi Thu Thuy បណ្តា
កម្មាភិបាល យុទ្ធជននិងគ្រួសារកំពុងធ្វើម៉ែកផ្កាមាក់ខៃ ម៉ែកផ្កាអង្គាសិល្បិ៍ដើម្បី
តុបតែងលំអរក្នុង បុណ្យ​ Tet។ បងស្រី Thuy បានឲ្យដឹងថា៖

        “ផ្ទះខ្ញុំមាននំ​ស្ករផ្អែម និងម្ហូបអាហារមួយចំនួនឲ្យក្មេងវាទទួលបុណ្យ​ Tet ។
 បុណ្យ Tet នៅទីនេះ មិនខុសពីបុណ្យTet នៅដីគោកឡើយ។ ខ្ញុំមានអារម្ម ណ៍ថា
 បុណ្យ Tet នៅទីនេះកកក្តៅណាស់”។

        នាសព្វថ្ងៃ ជីវភាពរស់នៅខាងស្មារតី និងខាងវប្បធម៌របស់កម្មាភិបាល យុទ្ធ ជននៅស្រុកកោះសមុទ្រ Truong Sa មានភាពជឿនលឿនពីមួយថ្ងៃទៅមួយ ថ្ងៃ។ រួមជាមួយការយកចិត្តទុកដាក់របស់ប្រជាជនដីគោក នឹងការខំប្រឹងប្រែង ជំនះពុះ ពារលើផលវិបាកលើកោះ ក្នុងបុណ្យ Tet មមីឆស័ក កម្មាភិបាល យុទ្ធជន និង
ប្រជាជនស្រុកកោះ Truong Sa ដូចជាទទួលបានកម្លាំងពលំ ដើម្បីការពារ អធិប តេយ្យភាពស្រុកកំណើត និងទទួលបុណ្យ Tet កក់ក្តៅសប្បាយរីករាយ ដូចក្នុងដី
កោគដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ