បុណ្យតេតរបស់ជនវៀតណាមវ័យក្មេង

បុណ្យតេតរបស់ជនវៀតណាមវ័យក្មេង - ảnh 1
បុណ្យតេតរបស់ជនវៀតណាមវ័យក្មេង (edaily.vn)

        Vovworld-នេះជាឆ្នាំទី៤ហើយគ្រួសាររបស់លោកស្រី Cao Thi Le Anh នៅទី
ក្រុងហាណូយបានទទួលបុណ្យតេតនៅ Sapa ខេត្ត Lao Cai។ លោក​​ស្រី Le Anh
បានឲ្យដឹងថា ក្នុងដំណើរដូច្នេះប្តីប្រពន្ធនិងកូនៗត្រូវបាន​សំរាក​ជាមួយគ្នា​យល់
គ្នាជាច្រើនជាងនិងសំខាន់បំផុតគឺកូន២នាក់របស់គាត់បានស្វែងយល់ជីវភាពរស់
នៅលើដំបន់ដីថ្មី។

        “ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ កូនៗរបស់ខ្ញុំរង់ចាំដល់បុណ្យតេត។ ពួកវារង់​ចាំដំណើរមួយដែលឪពុកម្ដាយលៃទុកឲ្យ។ យើងខ្ញុំបានជ្រើសរើសវិធានការ​បើក​
បរដោយខ្លួនឯង។ ដោយហេតុនេះទៅដល់ទីណាអាចសំរាកនៅទីនោះ​ដើម្បី​ស្វែង​យល់អំពីជីវភាពរស់នៅរបស់មនុស្សនៅកន្លែងនោះ។​ ឆ្នាំនេះយើងខ្ញុំ​ឲ្យក្មេងៗនាំ
យកអំណោយដូចជាខោអាវសៀវភៅដើម្បីចែករំលែកសំរាប់កុមារនៅទីនោះ។”

        មុននេះប្តីប្រពន្ធលោកស្រី Le Anh ត្រឹមតែទទួលបុណ្យតេតនៅផ្ទះ ទៅ​​ជូន​ពរ​ឆ្នាំថ្មីសាច់ញាត្តិមិត្តភក្តិតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះមានកូនហើយ ទស្សនាទាន​អំពី​
បុណ្យ​តេតរបស់លោកស្រី Le Anh បានផ្លាស់ប្តូរដែរ។

         “មុននេះខ្ញុំឃើញថាការដែលយើងទៅដើរលេងក្នុងប៉ុន្មានថ្ងៃបុណ្យតេតនិង
ក្រោយបុណ្យតេតគឺមិនសមឡើយ ប៉ុន្តែជាបណ្ដើរៗបានឃើញថាយើងបាន​លៃទុកពេញមួយឆ្នាំសំរាប់គ្រួសារសាច់ញាត្តិលោកតាលោកយាយហើយ។ ប៉ុន្តែ យើងតែដូច្នេះគឺយើងបាត់បង់ឱកាសស្វែងយល់ផ្សេងៗ។ ទទួលបុណ្យជាមួយ គ្រួសារដល់ថ្ងៃទី២និងទី៣ បន្ទាប់នោះ​យើងខ្ញុំនឹងឲ្យកូនទៅទេសចរណ៍ក្នុង
លក្ខណៈគ្រួសារ។”

        រីឯចំពោះលោកណ Vu Thanh Cong ជាអ្នកថតរូបមួយនាក់នោះ បុណ្យ​តេត​ជាពេលវេលាដើម្បីទៅថតភាពសម្រស់លើគ្រប់ទិស​ទីក្នុងប្រទេស។ ឆ្នាំណាក៏ដូច
ជាឆ្នាំណាដែរ លោក Cong ក៏បានរៀបចំដំណើរ​មួយក្នុងឪកាសបុណ្យតេត។

        “ចំពោះអ្នកចូលចិត្តថតរូប ចូលចិត្តទេសចរណ៍នោះ បុណ្យតេតជា​ឪកាស​ដើម្បីមានរូបថតល្អបំផុត។ ប្រជាជននៅដំបន់គេបានស្លៀកពាក់ខាវអាវ​ស្អាតបាត
បំផុតនិងមានល្បែងពិធីបុណ្យជាច្រើនបានប្រព្រឹត្តទៅក្នុងឱកាសនេះដែរ។ បរិយាកាសនិទាឃៈរដូវបានធ្វើឲ្យអ្វីៗគ្រប់ប្រការក្លាយទៅជាមានសម្រស់ជាង។”

        ខុសពីលោកស្រី Le Anh និងលោក Cong នាង Thu Huong បុគ្គលិក​ក្រុមហ៊ុន
ផ្សព្វផ្សាយមួយនៅទីក្រុងហាណូយ មានបំណងនាំមកនូវក្តីសប្បាយរីក​រាយ​សំរាប់កុមារកំព្រានិងជនចាស់ជរាក្នុងឱកាសបុណ្យតេត។

        “ក្នុងបុណ្យតេតអ្នកណាក៏សប្បាយរីករាយ។ កុមារបានស្លៀកពាក់ខាវ​អាវថ្មី ជនចាស់ជរាបានសប្បាយជាមួយកូនចៅ ប៉ុន្តែនៅមជ្ឈមណ្ឌលមនុស្សធម៍​ មាន
ជីវិតអភ័ព្វជាច្រើន។ យើងខ្ញុំនៅក្មេងបានទទួល​ប្រការ​ជាច្រើនដោយហេតុនេះ
ចង់បំពេញឲ្យប្អូនៗលោកតាលោកយាយ។ នូវអ្វីដែលនៅខ្វះខាតធ្វើបានដូច្នេះ
ទើបខ្ញុំបានឃើញថានិទាឃៈរដូវពេញលេញជាង ស្រស់ស្អាតជាង ស្រឡាញ់​
ជីវិតជាង។”

        ទោះបីជាឆ្ពោះទៅសកម្មភាពជាច្រើននៅខាងក្រៅគ្រួសារប៉ុន្តែបណ្ដា​ជន
វៀតណាមវ័យក្មេងដូចជាលោកស្រី Le Anh, Thu Huong រឺលោក Thanh Cong សុទ្ធតែគោរពរក្សាចំណុចវប្បធម៍ទំនៀមទំលាប់ក្នុងបុណ្យតេតប្រពៃណី​។ លោក
ស្រី Le Anh ចង់ឲ្យកូនៗយល់ជាងអំពីរាល់តំលៃប្រភពដើមពីប្រការ​តូចតាច
បំផុត។

        “កូនៗបានរីកធំធាត់ឡើង ក្រៅពីការទទួលបុណ្យតេតត្រៀមឲ្យបុណ្យ​តេត
ស្វាគមន៍ទេវតាចង្ក្រាននោះ យើងខ្ញុំបានតម្រង់ឲ្យកូនៗធ្វើនុំអន្សមធ្វើ​រាល់​ការងារ
ប្រពៃណី។ គ្រួសារទាំងមូលនៅតែទទួលបុណ្យតេតជាមួយគ្នា។”

        ជនវៀតណាមវ័យក្មេងមានគំនិតគិតគូររបៀបធ្វើខុសពីជំនាន់មុនៗប៉ុន្តែគេ
នៅគោរពរក្សាទំនៀមទំលាប់ស្អាតនៃបុណ្យតេតប្រពៃណីសមស្របនឹងទំនោរ
អភិវឌ្ឍន៍។​ អត្ថន័យពិសិទ្ធិនៅដក់ជាប់ក្នុងបេះដូងជនវៀតណាមម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ