បន្តរួមដំណើរដើម្បីការអភិវឌ្ឍន៍ចីរភាពរបស់វៀតណាម

(VOV)_ដើម្បីសម្រេចគោលដៅជាប្រទេសឧស្សាហកម្ម ទំនើបនាឆ្នាំ២០២០
ទន្ទឹមនឹងការខំប្រឹងប្រែងរបស់ខ្លួនវៀតណាមក៏ត្រូវការជួយឧបត្ថម្ភជាច្រើនពី សហគមន៍អន្តរជាតិទៀតផងដែលក្នុងនោះអង្គការក្រៅរដ្ឋាភិបាលគឺជាប្រភពកម្លាំង
ដ៏សែនសំខាន់។បន្តជួយឧបត្ថម្ភវៀតណាម អភិវឌ្ឍន៍ចីរភាព ពិសេសគឺសហគមន៍ ជនក្រីក្រនោះគឺជាការសន្យារបស់អង្គការក្រៅរដ្ឋាភិបាលបរទេសនានាក្នុងដំណាក់កាលខាងមុខនេះ។
បន្តរួមដំណើរដើម្បីការអភិវឌ្ឍន៍ចីរភាពរបស់វៀតណាម - ảnh 1
បន្តរួមដំណើរដើម្បីការអភិវឌ្ឍន៍ចីរភាពរបស់វៀតណាម̣(medic-hue.com)

          ក្នុងរយៈពេល១០ឆ្នាំកន្លងទៅបរិមាណអង្គការក្រៅរដ្ឋាភិបាលដែលមានវត្ត មាននៅវៀតណាម បានកើនឡើង២ដងដោយមានជំនួយគាំទ្រកើន៣ដង។
សកម្មភាពរបស់អង្គការនេះបានគ្រប់ដណ្ដប់ទៅលើវិស័យជាច្រើនដែលមានអត្ថ
ន័យសំខាន់ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់
វៀតណាម។

          បណ្ដាគំរោងការណ៍ជាក់ស្ដែងនៅវៀតណាម

        ជាអង្គការមួយដែលមានវត្តមានមុនគេនៅវៀតណាម Oxfam គឺជា អង្គការក្រៅ
រដ្ឋាភិបាលអន្តរជាតិ នាំមុខក្នុងសកម្មភាពអភិវឌ្ឍន៍ជនបទជួយឧបត្ថម្ភមនុស្សធម៌ និងកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិ។ ដោយទិសដៅ÷ប្រជាជនវៀត
ណាមទាំងឡាយ ពិសេសគឺនារីត្រូវបានបង្កលក្ខណៈដើម្បីចូលរួមឱកាសអភិវឌ្ឍន៍
នានា។ លោក Andy Baker នាយកអង្គការ Oxfam ប្រចាំនៅវៀតណាមបានអោយដឹង
ថា÷

          “ យើងខ្ញុំសន្យាថានឹងបន្តជួយឧបត្ថម្ភដោយផ្ទាល់ឬប្រយោលសំរាប់សហ
គមន៍ ជនក្រីក្រដោយងាយរងគ្រោះ។នាពេលខាងមុខយុទ្ធសាស្ត្ររបស់យើងខ្ញុំ
ប្រមូល ទៅលើខ្លឹមសារសំខាន់ដូចជា÷អភិវឌ្ឍន៍បណ្ដុះបណ្ដាលវិជ្ជាជីវះនៅជនបទ
លើកកំពស់សមត្ថភាពរបស់សហគមន៍ក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
និងគ្រោះធម្មជាតិ។”
បន្តរួមដំណើរដើម្បីការអភិវឌ្ឍន៍ចីរភាពរបស់វៀតណាម - ảnh 2
អង្គការ Oxfam ប្រចាំនៅវៀតណាម(http://www.oxfamblogs.org/)

          ក៏មានវត្តមាននៅវៀតណាមកាលពីបណ្ដាឆ្នាំ៩០មកសត វត្ស ទី២០ បណ្ដា សកម្មភាពរបស់អង្គការជួយសង្គ្រោះកុមារ ( Save the Chidren )បានគ្របដណ្ដប់ ទៅលើវិស័យជាច្រើន ពីសុខភាព អប់រំ ជីវជាតិជួយសង្គ្រោះបន្ទាន់ និងឆ្ពោះទៅ
មុខ សញ្ញាជាកុមារវៀតណាម។ ស្ដីពីសកម្មភាពរបស់Save the Chidren ក្នុងរយៈ
ពេលខាងមុខនេះ លោក  Gunnar F. Andersenនាយកអង្គការបានចែករំលែកថា÷

          “ នាពេលខាងមុខនេះយើងខ្ញុំបន្តប្រមូលផ្តុំទៅលើក្រុមកុមារដែលចាំបាច់
ត្រូវជួយឧបត្ថម្ភពិតប្រកប។ពិសេសគឺបណ្ដាកុមារនៅតំបន់ ព្រៃភ្នំ ឆ្ងាយដាច់
ស្រយាល់។”

          រីឯ Plan Internationnal ជាអង្គការមនុស្សធម៌អន្តរ ជាតិ ដែលបាន ធ្វើសកម្ម ភាពនៅវៀតណាមចាប់ពីឆ្នាំ ១៩៩៣មកគឺទិសដៅធ្វើសកម្មភាពរបស់អង្គ កា
នេះ នាពេលខាងមុខគឺជួយឧបត្ថម្ភកុមារមានស្ថានភាពលំបាកនៅវៀតណាម ពិសេសគឺបណ្ដាកុមារជាជនជាតិផាគតិច នៅតំបន់ព្រៃភ្នំក៏ដូចជាបង្កើតឱកាស
សមភាពភេទសំរាប់កុមារី។ លោក Glenn Gible នាយកជាតិអង្គការPlan
Internationnal ប្រចាំនៅវៀតណាម បានអោយដឹងថា÷

          “ នាបច្ចុប្បន្ន យើងខ្ញុំកំពុងអនុវត្តកម្មវិធីនៅខេត្តទីក្រុងចំនួន១០នៅវៀត
ណាមដោយផ្តោតទៅលើកម្មវិធីលើកកំពស់ការជួយឧបត្ថម្ភសំរាប់ សិទ្ធិកុមារសំរាប់យុវជនជំទង់។”

          ដើម្បីគោលដៅអភិវឌ្ឍន៍ចីរភាព

        ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក នា
សព្វថ្ងៃវៀតណាមបានក្លាយទៅជាប្រទេសមានចំណូលមធ្យម…។ល។ បណ្ដាសមិទ្ធិនោះរបស់វៀតណាមបានមានការជួយឧបត្ថម្ភជាច្រើន របស់ អង្គការក្រៅរដ្ឋាភិបាលផ្សេងៗនិងមិត្តភក្តិអន្តរជាតិនានា។ រួមជាមួយប្រភព
ទុនអភិវឌ្ឍន៍ជាផ្លូវការ (ODA)ដែលបណ្ដាអ្នកផ្តល់ជំនួយអន្តរជាតិបាន លៃទុកសំរាប់វៀតណាមក្នុងរយៈពេល២០ឆ្នាំកន្លងទៅប្រភពទុនរបស់អង្គ
ការ ក្រៅរដ្ឋាភិបាលនានាបានរួមចំណែកយ៉ាងសកម្មក្នុងការផ្លាស់ប្តូរជីវ
ភាពរស់សេដ្ឋកិច្ច សង្គមនៅវៀតណាម។

          ប៉ុន្តែ ក្នុងកំណាត់ផ្លូវអភិវឌ្ឍន៍ខាងមុខនេះវៀតណាមត្រូវប្រឈមមុខ
នឹងការលំបាកសាកល្បងជាច្រើន។ដូច្នេះការស ន្យារួមដំណើររបស់បណ្ដា
អ្នកផ្តល់ជំនួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិប្រចាំនៅវៀតណាម
នឹងជាប្រភពកម្លាំងដ៏សែនសំខាន់ជួយឧបត្ថម្ភវៀតណាមទទួលបាន
គោលដៅអភិវឌ្ឍន៍ចីរភាពយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ