រូបភាពសត្វមាន់ក្នុងវប្បធម៌ប្រជាប្រិយវៀតណាម
To Tuan -  
(vov) /  
VOVWORLD_ក្នុងវប្បធម៌ប្រជាប្រិយវៀតណាមរូបភាពសត្វមាន់បានផ្សា
ភ្ជាប់ជាមួយរឿងព្រេងប្រវត្តិសាស្រ្តជាច្រើន។ជាសត្វចិញ្ចឹមមួយប្រភេទ សត្វមាន់
ផ្សាភ្ជាប់ជាមួយរឿងមាន់ហៅព្រះអាទិត្យរបស់ប្រជាកសិករហើយក្លាយទៅជា
គ្រឿងដង្វាយដែលមិនអាចខ្វះនៅក្នុងពិធីបុណ្យសែនព្រេនទទួលឆ្នាំថ្មីរបស់
ជនវៀតណាមបានឡើយ។តាមទស្សនទានរបស់ជនជាតិវៀតណាមគឺឆ្នាំរកា
នព្វស័ក២០១៧ត្រូវបានចាត់ទុកជាឆ្នាំសំរេចបានជោគជ័យថ្មីៗលើគ្រប់ប្រការ។
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមបុរាណវិទូថា សត្វមាន់គឺជាស្លាកស្នាម
ក្នុងអរិយធម៌និងវប្បធម៌កសិកម្មវៀតណាម។នៅលើផ្ទៃស្គរស្ពាន់បុរាណ
Dong Son មានចារិករូបសត្វចាបនិងសត្វមាន់ជាច្រើនប្រភេទ។រីឯក្នុង
ទំនៀមទំលាប់គោរពបូជាព្រះម៉ែ អ្នកតា និង Ngu Phu នោះគឺរូបភាព
សត្វមាន់តែងតែមានវត្តមាននៅតាមសាលាភូមិ វិហារ និងវត្តអារាម។
មុននេះរាប់រយឆ្នាំ រូបភាពសត្វមាន់បានមានវត្តមានយ៉ាងរស់រវើកក្នុង
គំនូរប្រជាប្រិយនៃភូមិ Dong Ho ឬក្នុងប្រដាប់លេងប្រជាប្រិយធ្វើពីដី
ឥដ្ឋរបស់ជនជាតិ Nung។
តាំងពីមុនមក ជនជាតិវៀតណាមតែងតែកាប់មាន់ឈ្មោលដើម្បី
ធ្វើគ្រឿងសំណែនក្នុងរាត្រីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីក្នុងគោលបំណង”ហៅ
ព្រះអាទិត្យ”។ អ្នកផងចាត់ទុកថាពេលវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីគឺជា
ពេលដែលមេឃងងិតបំផុតដោយសារព្រះអាទិត្យលាក់ខ្លួនជ្រៅបំផុត។
មាន់ឈ្មោលជានិមិត្តរូបវប្បធម៌ផ្សាភ្ជាប់ជាមួយជំនឿសក្ការបូជាព្រះ
អាទិត្យរបស់ប្រជាកសិករហើយជាបណ្ដើរៗវាក្លាយទៅជាទំនៀមទំលាប់
របស់ជនជាតិវៀតណាមនៅពេលនិទាឃរដូវនិងឆ្នាំថ្មីមកដល់ម្ដងៗ។នា
បច្ចប្បន្ន ទំនៀមទំលាប់នេះនៅត្រូវបានរក្សាដដែល។ ប្រជាជនតែងតែ
ជ្រើសរើសមាន់ឈ្មោលធំនិងស្អាតដើម្បីធ្វើគ្រឿងសំណែន។តាមប្រពៃណី
មានគ្រួសារមួយចំនួនជ្រើសមាន់Dong Tao ជាពូជមាន់ខ្លាំងមួយប្រភេទ
ដែលមានមាឌធំ ជើងធំសំរាប់ធ្វើគ្រឿងសំណែនក្នុងរាត្រីឆ្លងឆ្នាំចាស់ចូល
ឆ្នាំថ្មី។តាមលោកតា Nguyen Xuan Vet នៅភូមិDong Tao ស្រុកKhoai
Chau ខេត្តHung Yenភាគខាងជើងវៀតណាមបានឲ្យដឹងថា
“ ចំពោះមាន់ Dong Taoនេះគឺតាមទស្សនទានរបស់ដូនតាតាំងពីមុន
មកថាវាមានសំលេងរងាវហៅព្រះអាទិត្យបញ្ចាំងពន្លឺជូនមនុស្សលោក។តាំង
ពីនោះមក គេប្រើមាន់ឈ្មោលដើម្បីសែនក្នុងរាត្រីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។មាន់
Dong Taoជាប្រភេទមាន់មានតំលៃដែលមុននេះសំរាប់តែថ្វាយជូនស្ដេច
ប៉ុណ្ណោះ។ដូច្នេះហើយបើប្រើមាន់នេះសំរាប់សែនដូតាគឺវាមានអត្ថន័យដ៏
ឧត្តុងឧត្តម”។
|
មាន់មានខ្នាយ៩ |
ក្នុងរឿងព្រេង Son Tinh – Thuy Tinh ដែលមានពីមុននេះជាង៤០០០ឆ្នាំ
គឺសត្វមាន់មានខ្នាយ៩ដែលស្ដេចHungបង្គាប់ការក្នុងចំណោមជំនូន៣ដើម្បី
លើកកូនស្រីរបស់ទ្រង់រៀបអាពារពិពាហ៍ពិពាហ៍។មាន់ខ្នាយ៩ស្មានថាមានតែ
ក្នុងរឿងព្រេងប៉ុណ្ណោះតែរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះប្រជាជនជាច្រើន
នាក់បានរកទិញពូជមាន់នេះសំរាប់ធ្វើគ្រឿងសំណែននារាត្រីឆ្លងឆ្នាំចាស់ចូល
ឆ្នាំថ្មី។ក្រុមហ៊ុនមួយនៅខេត្ត Phu Tho ភាគខាងជើងវៀតណាមដែលជាស្រុក
កំណើតនៃរឿងព្រេង Son Tinh – Thuy Tinh នោះបានរកឃើញដោយចៃដន់
នូវមាន់មួយប្រភេទក្នុងព្រៃXuan Son ហើយបានពង្រីកពូជមាន់នេះប្រកប
ដោយជោគជ័យ។មាន់ខ្នាយ៩គឺជាផលិតផលពិសេសបំផុតក្នុងឆ្នាំរកា២០១៧
នេះ។ទោះបីជាមាន់ប្រភទនេះមានតំលៃខ្ពស់ប្រមាណ៣លានដុង(ស្មើនឹងជិត
១៥០ដុល្លារអាមេរិក)ក្នុងមួយក្បាលក្ដីតែនៅមានមនុស្សច្រើនស្វះស្វែងរកទិញ។
តាមលោកNguyen Nhu So ជាម្ចាស់កសិដ្ឋានផលិតពូជមាន់៩ខ្នាយបានឲ្យដឹង
ក្នុងក្ដីសប្បាយរីករាយថា
“ យើងខ្ញុំចិញ្ចឹមពូជមាន់វិសេសវិសាលនេះគឺដើម្បីបំរើឲ្យពិធីបុណ្យទាន
បុណ្យចូលឆ្នាំឬបុណ្យខួបហើយពិសេសគឺសំរាប់កំឡោះៗដែលរៀបចំពិធីចូលស្ដី
បណ្ដឹង។បើយកមាន់៩ខ្នាយដូចក្នុងរឿងព្រេងនេះទៅដណ្ដឹងកូនគេគឺគ្រួសារ
ខាងស្រីពិតជាសប្បាយចិត្តណាស់”។
ចំពោះជនវៀតណាម ការកាប់មាន់ធ្វើគ្រឿងសំណែននារាត្រីឆ្លងឆ្នាំចាស់
ចូលឆ្នាំថ្មីឬការទិញគំនូររូបសត្វមាន់មកព្យួរក្នុងផ្ទះនោះវាជាទំនៀមទំលាប់
វប្បធម៌ដ៏ល្អស្អាត។អ្វីៗទាំងអស់នេះស្ដែងឡើងបំណងប្រាថ្នាប្រកបដោយសេចក្ដី
សុខសំរើនរកស៊ីមានបានភ័ព្វសំណាងល្អរបស់ប្រជាជនគ្រប់រូបក្នុងឆ្នាំរកា
នព្វស័កនេះ៕
To Tuan
-vov