វៀតណាមប្រមូលផ្តុំវិនិយោគដើម្បីបង្កើនទិន្នផលពលកម្ម

(VOV)_ក្នុងសភាពការណ៍វៀតណាមកំពុងបង្កើនធ្វើសមាហរណកម្ម ក្នុងឆ្នាំ 
២០១៦ បញ្ហាទិន្នផលពលកម្ម​ត្រូវបានរដ្ឋាភិបាល និងសង្គមទាំងមូលយកចិត្ត​ទុក
​ដាក់​ជាពិសេស ដោយបានជះឥទ្ធិពលទៅលើសមត្ថភាពប្រកួតប្រជែងជាតិ​និងកំរិត
ជីវភាពរស់នៅរបស់ប្រជាជន។ ដើម្បីលើកកំពស់ទិន្នផលពលកម្ម វៀតណាម​កំពុង
ប្រមូលផ្តុំវិនិយោគទៅលើបណ្ដា​វិស័យដូចជា៖​ទុន វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងមនុស្ស។

វៀតណាមប្រមូលផ្តុំវិនិយោគដើម្បីបង្កើនទិន្នផលពលកម្ម - ảnh 1
វៀតណាមប្រមូលផ្តុំវិនិយោគដើម្បីបង្កើនទិន្នផលពលកម្ម

          ចាប់ពីឆ្នាំ ២០០០មក ទិន្នផលពលកម្មនៅវៀតណាមត្រូវបានកែលំអរជា​ច្រើន
 ដោយកើនឡើងជាង៣%/ឆ្នាំ ខ្លាំងបំផុតគឺនៅក្នុងវិស័យឧស្សាហកម្ម និងសំណង់។
 ​គម្លាតរវាងទិន្នផលពលកម្មវៀតណាមជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអា
គ្នេយ៍​(អាស៊ាន) ត្រូវបានបង្រួញពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែ គំលាតអំពីទិន្នផលពល
កម្មរបស់វៀតណាមជាមួយប្រទេសអភិវឌ្ឍន៍នានាគឺនៅឆ្ងាយណាស់។

          ការវិនិយោគសំរាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យាដើរតួនាទីសំខាន់

        លោក Nguyen Anh Tuan ប្រធានវិទ្យាស្ថានទិន្នផលវៀត​ណាម ​បាន​អោយដឹង
ថា៖ ដើម្បីលើកកំពស់ទិន្នផលពលកម្ម ប្រទេសជាច្រើនលើពិភពលោកបានប្រមូល
ផ្តុំលើកកំពស់ទិន្នផលសរុប ដូចជា៖បង្កើនបរិមាណទុន វិនិយោគ​សម្ភារះទំនើប។
វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ បានជា នៅក្នុងដំណាក់​កាលនេះ​ការបង្កើន
បរិមាណទុនដើរតួនាទីដ៏សែនសំខាន់ ក្នុងការបង្កើន​កំណើនសេដ្ឋកិច្ច។ ប៉ុន្តែដើម្បី
អភិវឌ្ឍន៍ប្រកបដោយចីរភាព និងធានាស្មើនឹង​ប្រទេសអភិវឌ្ឍន៍នានា វៀតណាម
ត្រូវការប្រមូលផ្តុំថែមទៀត ដើម្បីបង្កើនទិន្ន​ផលពលកម្ម តាមរយៈការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស គុណ​ភាពពលករ និងប្រសិទ្ធិភាពនៃ
ការបែងចែកប្រភពកម្លាំងក្នុងខឿនសេដ្ឋកិច្ច។ លោក Nguyen Anh Tuan ក៏បានចាត់
ទុកថា៖ ការវិនិយោគសំរាប់​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា ជាចំណុចសំខាន់ ដើម្បីបង្កើន
ទិន្នផលពលកម្ម៖

          “ ប្រសិនបើយើងមានមុខរបរជាច្រើនមានទិន្នផលទាប ប្រើប្រាស់ពលករ​
ច្រើន តំលៃផលិតផលនាំចេញទាប បានជាទិន្នផលពលកម្មរបស់សង្គមទាំងមូល
គឺទាប។ ដូច្នេះ ត្រូវបង្កើនការវិនិយោគ លើកកំពស់គុណភាពគ្រប់គ្រង ជំរុញ​
សកម្មភាពកំណែទម្រង់ក្នុងសហគ្រាស ហើយពីនោះ ទិន្នផលវៀតណាមក៏​បាន
កើនឡើងដែរ។”

          ត្រូវការកែទម្រង់រចនាសម្ព័ន្ធមុខរបរ

        លើវិស័យទ្រឹស្តី ចង់បង្កើនទិន្នផលពលកម្ម គឺត្រូវរៀបចំរចនាសម្ព័ន្ធ និង​ប្រ
មូលផ្តុំទៅលើមុខរបរមានតំលៃកំណើនខ្ពស់។ នាបច្ចុប្បន្ន វៀតណាម នៅ​ប្រមូល
ផ្តុំទៅលើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មធ្វើអាជីវកម្ម និងកសាងមូលដ្ឋាន ហើយ
វិនិយោគទៅលើសម្ភារះគឺតិចតូចណាស់។ ផ្នែកកសិកម្ម ភាគច្រើនគឺ​ពលករសិប្ប
កម្ម និងអភិវឌ្ឍផលិតកម្មតាមបែបគ្រួសារ។ ផ្នែកសេវាកម្មមានតំលៃ​កំណើនទាប។
 ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយបង្កើនទិន្នផលពលកម្ម សំរាប់
សង្គមទាំងមូល នោះគឺការផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច កែលំអរទិន្នផល​ពលកម្ម 
តាមរយៈគុណភាពពលករ។ ទន្ទឹមនឹងនោះ កែលំអរទិន្នផលពលកម្មត្រូវគួបផ្សុំជា
មួយការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ជំរុញការបើកទូលាយទីផ្សារ ​ជំរុញខ្លាំងការ
នាំចេញទំនិញមានតំលៃខ្ពស់។ អ្នកជំនាញការសេដ្ឋកិច្ច Nguyen Minh Phong បាន
អោយដឹងថា៖

          “ ក្នុងឧស្សាហកម្ម យើងត្រូវមានការកំណត់ត្រឹមត្រូវ គឺជួយឧបត្ថម្ភខ្លាំងក្លា​កា
អភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ។ វៀតណាមក៏ត្រូវអភិវឌ្ឍន៍ខ្លាំងបច្ចេកវិទ្យា​ព័ត៏មាន។ 
រួមជាមួយគ្នានោះ ផ្នែកឧស្សាហកម្មកែច្នៃ និងឧស្សាហកម្ម​ពិត ក៏​សំខាន់ដែរ។ ផ្នែក
កសិកម្មត្រូវប្រមូលផ្តុំទៅលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់​ កសិកម្មអេកូឡូស៊ី ។ 
សេវាកម្មគឺត្រូវប្រមូលផ្តុំទៅលើវិស័យធនាគារ និងហិរញ្ញវត្ថុ ទៀតផង។”

          បណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាព

        កក្តាមួយក្នុងចំណោមកក្តាសំខាន់ រួមចំណែកបង្កើនទិន្នផលពលកម្មនោះគឺកំ
លាំងពលករ។ រួមជាមួយបរិមាណពលករដូចគ្នា ប្រសិនបើមានមធ្យោបាយផលិត
កម្មល្អជាង ពលករអាចបង្កើតទ្រព្យសម្បត្តិ បង្កើនទិន្នផលពលកម្ម។ លោក Duong
 Duc Lan អគ្គនាយក នាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវះ ​(ក្រសួងការងារ​ យុទ្ធជន
ពិការនិងសង្គមកិច្ចវៀតណាម បានចាត់ទុកថា៖ 

          “ ពលករចូលរួមផ្ទាល់ក្នុងដំណើរផលិតកម្ម អាជីវកម្ម សេវាកម្ម និងជះ​ឥទ្ធិពល
ផ្ទាល់ទៅលើទិន្នផលពលកម្ម។ យើងខ្ញុំក៏បានចាត់ទុកថា៖ ប្រសិនបើការបណ្ដុះ
បណ្ដាលវិជ្ជាជីវះ ត្រូវបានយកចិត្តទុកដាក់ និងបានវិនិយោគត្រឹមត្រូវ គឺរួមចំណែក
ជាច្រើនក្នុងការលើកកំពស់ទិន្នផលពលកម្ម។ រហូតមកដល់ពេលនេះការវិនិយោគ
សំរាប់វិស័យនេះស្មើតែ៩% ថវិកាសរុបសំរាប់ការអប់រំនិងបណ្ដុះបណ្ដាល។”

          រួមជាមួយការអនុវត្តបណ្ដាដំណោះស្រាយព្រមៗគ្នា ប្រកបដោយប្រសិទ្ធិ​ភាព
 ពិសេសគឺសុក្រិតបែបផែនសេដ្ឋកិច្ចទីផ្សារ វៀតណាមប្រមូលផ្តុំទៅលើការ​បណ្ដុះ
បណ្ដាលប្រភពធនធានមនុស្ស បង្កើនការផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្រ បច្ចេក​វិទ្យា បង្កើត
កម្លាំងចលករ ដើម្បីលើកកំពស់ទិន្នផលពលកម្ម កម្លាំងប្រកួតប្រជែង អភិវឌ្ឍន៍
លឿន និងនិរន្តរភាព បង្រួញគម្លាតអភិវឌ្ឍន៍ជាមួយប្រទេសនានាក្នុង​តំបន់៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ