សង្វៀនបោកចំបាប់ភូមិ Mai Dong នាដើមនិទាឃរដូវ

សង្វៀនបោកចំបាប់ភូមិ Mai Dong នាដើមនិទាឃរដូវ - ảnh 1
សង្វៀនបោកចំបាប់ភូមិ Mai Dong នាដើមនិទាឃរដូវ (Image: VOV)


(VOVworld) – បានក្លាយទៅជាប្រពៃណីពីរាប់រយឆ្នាំនេះទៅហើយ ជារៀលរាល់
និទាឃរដូវ នៅថ្ងៃទី ៤ ដល់ទី ៧ ខែទី ១ តាមច័ន្ទគតិ ពិធីបុណ្យបោកចំបាច់ភូមិ
Mai Dong ត្រូវបានរៀបចំឡើងនៅសាលាភូមិ Nghe ភូមិ Mai Dong នាបច្ចុប្បន្ន
ចំណុះខ័ណ្ឌ Hoang Mai ប៉ែកខាងត្បូងទីក្រុងហាណូយ។ ក្នុង សូរសម្លេងវាយ
ស្គរដ៏អូអរ ភ្ញៀវនៅគ្រប់ទិសទីកាន់តែសប្បាយរីករាយថែមទៀត ក្នុងពេលចូល
រួមពិធីបុណ្យនេះ ដោយសារ អ្នកណាក៏ដោយសុទ្ធតែមានគោល បំណងចង់
គយគន់អត្តសញ្ញាណវប្បធម៌វិសេសវិសាលរបស់ភូមិល្បីឈ្មោះ នៅទីក្រុង
ហាណូយនេះ។

        តាមការកំណាលថា៖ ពិធីបុណ្យបោកចំបាប់ភូមិ Mai Dong ត្រូវបានបង្កើត
ឡើងដោយមេទ័ព Nguyen Tam Trinh ក្នុងរយៈពេលកុបកម្ម Hai Ba Trung (ឆ្នាំ
 ៤០ - ៤៣ ដើមគ្រឹសករាជ)។ លោកបានមករស់នៅភូមិ Mai (Mai Dong
នាបច្ចុប្បន្ន) ហើយបង្រៀនបោកចំបាបើសំរាប់ប្រជាជនក្នុងតំបន់ ព្រមទាំង
បើកសង្វៀនបោកចំបាច់ដើម្បីប្រជាជនហ្វឹកហាត់សុខភាព។ អាស្រ័យដោយ
មាន សង្វៀននោះ លោកបាន ប្រមូលយុវវ័យបុរសដែលមានសុខភាពល្អ
ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់
ជាច្រើនក្នុងកុបកម្ម Hai Ba Trung។ ដើម្បីរំលឹកគុណមេទ័ពឆ្នើមអង់អាចក្លាហាន
នេះ ប្រជាជននៅភូមិ Mai Dong បានកសាងសាលាភូមិ ហើយគោរពសកក្តរៈ
លោក ជាអ្នកតាភូមិ។ ប្រពៃណីហ្វឹក ហាត់ប្រយុទ្ធជាមួយសត្រូវដ៏ក្លាហានមោះ
មុតនោះមិនត្រឹមតែកត់ក្នុងប្រវិត្តិសាស្ត្រ ប៉ុណ្ណោះទេ ថែមទាំង បង្ហាញនៅពិធីបុណ្យ
បោកចំបាប់ភូមិ Mai Dong ទៀតផង។ ពិធីបុណ្យបោកចំបាប់ភូមិ Mai Dong គឺជា
ពិធីបុណ្យបុរាណបំផុតដែលមានប្រវត្តិសាស្ត្រជិត ២០០០ ឆ្នាំ និងត្រូវបានអភិរក្ស
ដល់សព្វថ្ងៃនេះ។ លោក Ha Dang Dong សមាជិកមួយរូបក្នុងគណៈចាត់តាំង
ពិធីបុណ្យបានឲ្យដឹងថា៖

        «ពិធីបុណ្យបោកចំបាប់នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយកាន់
តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ពិធីបុណ្យប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ទី​៧
ខែទី ១ តាមច័ម្ទកតិ។ ពិធីបុណ្យនេះមិនត្រឹមតែត្រូវបានរៀបចំឡើងនៅភូមិយើង
 ខ្ញុំ ប៉ុណ្ណោះទេ ថែមទាំងនៅខេត្តក្រុងផ្សេងៗទៀតផង។»

        ភាពវិសេសវិសាលបំផុតនៃពិធីបុណ្យបោកចំបាប់ភូមិ Mai Dong គឺការ
 ប្រមូលកីឡាករល្បីឈ្មោះជាច្រើនកុះករ។ កីឡាករទាំងចាស់ទាំងក្មេងមកពីទី
កន្លែងល្បីល្បាញបោកចំបាប់នៅទីក្រុងហាណូយដូចជា៖ តំបន់ Hoang Mai
តំបន់ Linh Nam តំបន់ Yen So ដល់ខេត្តជាយទីក្រុងហាណូយដូចជា៖ ខេត្ត
 Bac Ninh ខេត្ត Hung Yen និងខេត្ត Vinh Phuc ជាដើម សុទ្ធតែចូលរួមពិធីបុណ្យ
 នេះ។ លោក Hoang Van San អតីតកីឡាករបោកចំបាច់ល្បីឈ្មោះដែលមាន​
អាយុ ៨០ ឆ្នាំ បានចាត់ទុកថា៖

        «វិញ្ញាសារបោកចំបាប់របស់វៀតណាមគឺជាប្រភេទកីឡាចាប់បដិសន្ធិក្បាច់
គុន។ អ្នកណាវាយក្បាច់គុនពូកែមិនមែនមានន័យថា អ្នកនោះនឹងបោកចំបាប់
នោះឡើយពូកែផងដែរ។ កីឡាករបោកចំបាប់ទន់ភ្លន់ប្រើប្រាស់បច្ចេកទេស
ដើម្បីដណ្តើមបានជ័យជំនះ។»

        ជនចាស់ជរាក្នុងភូមិ Mai Dong បានឲ្យដឹងថា៖ ផលប្រជយោជន៍បោក
ចំបាច់គឺការឈ្លាសវៃ ការប៉ិនប្រសប និងក្តាប់ជាប់ឱកាសទាន់ពេល វេលា។
 វិញ្ញាសារបោកចំបាប់បុរាណរបស់វៀតណាមចាប់ផ្តើមដោយការសម្តែង 
“xe dai” ឬ «របាំសត្វក្រៀល» ដែលជាពិធីស្វាគមន៍មុនការប្រកួត។

        បណ្ដាការប្រយុទ្ធជានិច្ចកាលបង្កើតបរិយាកាសអូរអរសប្បាយរីករាយក្នុង
សូរសម្លេងគាំទ្រគួបផ្សំនឹងសូរសម្លេងវាយស្គរ។ លើសង្វៀនបោកចំបាប់ គូរកីឡា
ករ​ស្វាហាប់ កន្លែងខៀវក្រហមរុំក្បាល កំពុងបញ្ចេញស្បេតរងចាំគ្នាប្រកួត។
ជុំវិញសង្វៀងបោកចំបាប់ ទស្សនិកជនបុកពោះតាមដាន ការប្រកួត។ ការប្រកួត
បោកចំបាប់សំរាប់កុមារត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌ ការប្រកួតបោកចំបាប់
សំរាប់កីឡារករ។ កីឡាករកុមារ Nguyen Huu Nam អាយុ ១០ ឆ្នាំ បានចែករំលែក
ថា៖

        «ខ្ញុំសប្បាយរីករាយណាស់ក្នុងពេលចូលរួមពិធីបុណ្យបោកចំបាប់ក្នុងបុណ្យ
តេត។ ខ្ញុំមកទីនេះជាមួយឪពុក។ ខ្ញុំក៏បានបោកចំបាប់ផងដែរ។»

        ក្រៅពីពានរង្វាន់ទី ១ ទី ២ និងទី​៣ នៅមានពានរង្វាន់នៃការគាំទ្ររបស់
 ទស្សនិកជនផងដែរ។ អាស្រ័យដោយហេតុនោះ ពិធីបុណ្យបោកចំបាប់ប្រពៃ
ណីភូមិ Mai Dong ជានិច្ចកាលគួរឲ្យទាក់ទាញចំពោះមនុស្សម្នា។ ល្បែងកំសាន្ត
នេះមិនត្រឹមតែជាប្រភេទកីឡារមួយ ប៉ុណ្ណោះទេ ថែមទាំង គឺជាអត្តសញ្ញាណវប្ប
ធម៌ល្អប្រសើប្រជាប្រិយរបស់វៀតណាម រួមចំណែកពង្រឹងនិងពង្រីកស្មារតីអង្ក
អាចក្លាហាននិងចំណងសាមគ្គីភាពជាតិ ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ