សេចក្ដីជូនពររបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងឱកាសនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧
(VOVworld) - ជនរួមជាតិ សមមិត្តនិងយុទ្ធជននៅលើទូទាំងប្រទេសជាទីគោរព!
ក្នុងឱកាសឆ្នាំថ្មី២០១៧និងទទួលបុណ្យតេតប្រពៃណីឆ្នាំរកានព្វស័ក តាងនាម
ថ្នាក់ដឹកនាំបក្ស រដ្ឋ ខ្ញុំសូមថ្លែងសេចក្ដីជូនពរដ៏ល្អប្រសើរបំផុតចំពោះជនរួមជាតិ
សមមិត្ត និងយុទ្ធជនទាំងមូលក្នុងទូទាំងប្រទេសក៏ដូចជាជនរួមជាតិវៀតណាមនៅ
ឯបរទេស។
ជនរួមជាតិ សមមិត្តនិងយុទ្ធជននៅលើទូទាំងប្រទេសជាទីគោរព!
ក្នុងឆ្នាំ២០១៦កន្លងទៅ ប្រជាជាតិវៀតណាមទាំងមូលបានខិតខំប្រឹងប្រែង
ជំនះពុះ ពារលើការលំបាកសាកល្បងជាច្រើន ហើយទទួលបានសមិទ្ធិផលសំ
ខាន់ៗលើគ្រប់វិស័យ។ ទទួលស្វាគមន៍ឆ្នាំថ្មី ជនវៀតណាមម្នាក់ៗចូរពង្រីកយ៉ាង
ខ្លាំងក្លានូវស្មារតីស្នេហាជាតិ ប្រពៃណី “កូននាគចៅទេវតា” ឆ័ន្ទៈម្ចាស់ការពឹងទៅ
លើខ្លួនឯង សាមគ្គីភាព ច្នៃប្រឌិត ខិតខំប្រឡងប្រណាំងអនុវត្តន៍ប្រកបដោយ
ជោគជ័យនូសេចក្ដីសំរេចចិត្តនៃ មហាសន្និបាតលើកទី១២របស់បក្ស បើកចេញ
ដំណាក់កាលអភិវឌ្ឍន៍ថ្មី ប្រទេសសម្បូររុងរឿង ប្រជាជនគ្រប់រូបសម្បូរធូរធានិង
សុភមង្គល។
ដោយជំនឿជាក់ដ៏ជ្រាលជ្រៅទៅលើកម្លាំងពលំរបស់ប្រជាជាតិទាំងមូលនិង
អនាគតភ្លឺស្វាងរបស់ប្រទេសជាតិ យើងប្ដេជ្ញាចិត្តដណ្ដើមបានជ័យជំនះថ្មីដ៏ធំធេង
ជាងមុនទៀតក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាពនិង
បូរណភាពដែនដីដ៏ពិសិដ្ឋរបស់មាតុប្រទេស កសាងប្រទេសវៀតណាមខ្លាំងមាំ
មួន ប្រជាជាតិវៀតណាមស្ថិតស្ថេរគង់វង្ស ប្រកៀកស្មាជាមួយមិត្តភក្តិនៅលើ
ទូទាំងពិភព លោក ឆ្ពោះទៅអនាគតភ្លឺស្វាង។
ឆ្នាំថ្មី ស្មារតីថ្មី ការប្ដេជ្ញាចិត្តថ្មី និងកម្លាំងរស់ថ្មី។ប្រទេសទាំងមូលរួមកម្លាំងកា
យចិត្តពិតប្រាកដជាទទួលបានជោគជ័យ! សូមទទួលការគោរពរាប់អានពីខ្ញុំ! Tran Dai Quang