ស្នូរលាន់លឺរបស់កងឃ្មោះក្នុងឱកាសនិទាឃៈរដូវឆ្នាំ២០១៤

(VOVworld)-តាំងពីយូរយារណាស់មកហើយ ចាប់ពីចុងរដូវរងារដល់ដើមនិទាឃៈ
រដូវជានិច្ចកាល​ ជារដូវពិធីបុណ្យរបស់បងប្អូនជនជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay
Nguyen។ ស្នូរគងឃ្មោះលាន់លឺរំពងដូចជាផ្សារភ្ជាប់មនុស្សជាមួយធម្មជាតិជាមួយ
សហគមន៍។បរិយាសវប្បធម៌គងឃ្មោះបានក្លាយទៅជាផ្នែកសំខាន់១នៃ​បេតិកភ័ណ្ឌ
វប្បធម៌មនុស្សលោក។ ដោយហេតុនេះការពង្រឹងនិងពង្រីកដើម្បី ស្នូគង់ឃ្មោះនេះ
លានលឺជារៀងរហូតហើយ កាន់តែមានអត្ថន័យសំខាន់បំផុតចំពោះភូមិ ស្រុក
ជាច្រើននៅតំបន់ Tay Nguyen។

ស្នូរលាន់លឺរបស់កងឃ្មោះក្នុងឱកាសនិទាឃៈរដូវឆ្នាំ២០១៤ - ảnh 1
វប្បធម៌គងឃ្មោះជាមោទនភាពរបស់ជនរួមជាតិ Tay Nguyen

        តាមរយៈបាតដៃរបស់សិល្បៈករជើងចាស់និងយុវជនវ័យក្មេងនៅភូមិ Dăng
(ឃុំ Ia O) វណ្ណកម្មគងឃ្មោះ Ja Rai បានលាន់លឺដូចស្នូជ្រោះហូរហ៊ឹមៗនិង​អារម្មណ៍សប្បាយរីករាយរបស់បងប្អូនជនរួមជាតិអំណរឆ្នាំថ្មី។ ព្រឹទ្ធាចារ្យ Rơ Mah
Yơn អាយុ៧៨ឆ្នាំនៅភូមិ Dăng (ឃុំ Ia O)ឲ្យដឹងថា វប្បធម៌គងឃ្មោះបានផ្សាភ្ជាប់
ជាមួយបងប្អូនជនជាតិភាគតិចនៅទីនេះជាច្រើនជំនាន់។ ពិធីបុណ្យ ឬ ពិធីពិសេស
ណាក្តីក៏ត្រូវវាយគងឃ្មោះ ដើម្បីអ្នកភុមិខិតមកជិតគ្នា។ ព្រឹទ្ធាចារ្យ Rơ Mah Yơn
ចែករំលែកថា៖

        “គងឃ្មោះរបស់ជនជាតិ Ja Rai មានតាំងពីយូរយាណាស់មកហើយ។ ក្នុង
ពិធីបុណ្យ​ឬពិធីទទួលឆ្នាំថ្មីគឺត្រូវវាយគងឃ្មោះ។ ពិធីបុណ្យសម្បាយ​គឺវាយ បទ
សម្បាយហើយពិធីកាន់ទុកគឺវាយបទព្រួយ។ នេះជាអត្តសញ្ញាណភូមិស្រុក ជាក្តី
សប្បាយនិងជាមោទនភាពរបស់ភូមិស្រុកយើងខ្ញុំ”។

ស្នូរលាន់លឺរបស់កងឃ្មោះក្នុងឱកាសនិទាឃៈរដូវឆ្នាំ២០១៤ - ảnh 2

        ព្រឹទ្ធាចារ្យ Rơ Mah Yơn​ឲ្យដឹងថែមទៀតថា ជនរួមជាតិ JaRai ស្រឡាញ់
គងឃ្មោះណាស់។ តាំងពីយូរយារមក ប្រសិនជាគ្រួសារណាមានគងឃ្មោះ ច្រើន
គឺត្រូវបានចាត់ទុកថាគ្រួសារនោះជាអ្នកមាន។ហើយស្ទើតែទាំងអស់គ្រួសារណា
ក្នុងភូមិក៏មានគង់ឃ្មោះដែរ។ ផ្ទះរបស់ព្រឹទ្ធាចារ្យ Rơ Mah Yơn ​ក៏មាន គង់ឃ្មោះ
ចំនួនពីរឈុតគឺគង Hoanh និងគង Pat  ជាប្រភេទគងឃ្មោះកម្រមានជាពិសេស។
ព្រឹទ្ធាចារ្យ Rơ Mah Yơn បានទិញឈុតគងឃ្មោះនេះ ពី៦ឆ្នាំមុន របស់ជនជាតិ
Muong នៅខេត្ត Thanh Hoa ក្នុងតម្លែ១៦០លានដុង។ ព្រឹទ្ធាចារ្យ Rơ Mah Yơn សំណះសំណាលថា៖

        “នាគ្រាសង្គ្រាម ពេលគេចពីពួកខ្មាំង ផ្ទះឬទ្រព្យសម្បត្តិទាំងអស់អាចបោះ
ចោលបាន ប៉ុន្តែគង់ឃ្មោះត្រូវបានអ្នកភូមិពុនតាមខ្លួនដោយមិនអើពើ ស្លាប់ រស់
ឡើយ ពិសេសគឺគង Pat គង Pom។ គង់ឃ្មោះជាទ្រព្យសម្បត្តិរបស់ បុព្វបុរស
ផ្ទេរមក យើងត្រូវរក្សាឲ្យកូនចៅពីជំនាន់មួយទៅជំនាន់មួយ”។

        ពីយូរយាមក រហូតដល់បច្ចុប្បន្ន ​ជនជាតិ Ja Rai នៅឃុំ Ia Oមិនផ្លាស់ប្តូរ មនោសញ្ចេតនារបស់ខ្លួនចំពោះគងឃ្មោះឡើយ។ គង់ឃ្មោះនៅតែបានអ្នកភូមិ ចាត់ទុកដូចជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។ គ្រួសារបង Rơ Mah
Hyiu នៅភូមិ O ជាជំនាន់វ័យក្មេងបំផុតរបស់ជនជាតិJa Rai នៅឃុំ Ia O ត្រូវ ទទួលភារកិច្ចឧដុង្គឧត្តមគឺរក្សាគង់ឃ្មោះ ដែលជាទ្រព្បសម្បត្តិពិសិដ្ឋបានផ្ទេរ ពីច្រើនជំនាន់មុននេះ។ បង Hyiuក៏យល់ច្បាស់ថា ខ្លួនកំពុងរក្សាវត្ថុពិសិដ្ឋ។
បងចែករំលែកថា៖

        “មុននេះ លោកតា លោកយាយរបស់ខ្ញុំជួបការលំបាកជាច្រើនក្នុងការរក្សារ
ទុកគង ឃ្មោះនេះសំរាប់ផ្ទេរឲ្យជំនាន់ក្រោយៗ។ នេះគឺជាទ្រព្យសម្បត្តិរបស់ត្រ
កូលដែលមិនអាចកាត់ថ្លៃបានទេ។ ដូច្នេះ ប្រពន្ធប្តីខ្ញុំត្រូវរក្សារវាយ៉ាងម៉ត់ចត់។”

ស្នូរលាន់លឺរបស់កងឃ្មោះក្នុងឱកាសនិទាឃៈរដូវឆ្នាំ២០១៤ - ảnh 3

        លោកKsor Khieu ប្រធានគណកម្មាធិការប្រជាជនឃុំ Ia O មានមោទន
ភាពថា៖ បណ្ដាភូមិ Ja Rai មិនមានកាហ្វេ ម្រេច គោ ក្របី ច្រើនដូចជាភូមិផ្សេងៗ
នៅភាគខាងជើង Tay Nguyen ទេ ប៉ុន្តែក៏ត្រូវបានចាត់ទុកថាជាភូមិមានទ្រព្យធន
ច្រើនបំផុត ដោយសារប្រជាជនក្នុងភូមិរក្សារបានគង ឃ្មោះបុរាណជាច្រើន និង
តំលៃវប្បធម៌ប្រពៃណីផ្សេងៗទៀត។ 

        ឆ្លងកាត់ជំនាន់ជាច្រើនក្តី ប៉ុន្តែសម្លេងគង ឃ្មោះនៅតែលាន់លឺជានិច្ចក្នុងគ្រប់
ពិធីបុណ្យជំនួបប្រាស្រ័យរបស់ប្រជាជន Ja Rai នៅតំបន់ព្រំដែន Ia O ។ ដោយ
សេចក្ដីស្រឡាញ់ដ៏ខ្លាំងក្លារបស់សហគមន៍ជនជាតិភាគតិចនៅទីនេះ សម្លេងនៃគង
 ឃ្មោះ នឹងត្រូវបានលាន់លឺជានិច្ចនៅតំបន់ព្រៃភ្នំTay Nguyen នេះ ដើម្បីគ្រប់ភូមិឃុំ
នៅតំបន់ព្រំដែននេះ ជាភូមិមានទ្រព្យធនច្រើនទាំងសម្ភារៈនិងស្មារតីជានិច្ច៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ